សមត្ថកិច្ចបង្ក្រាបបានសត្វឆ្មាបន្លំជាខ្លាត្រីចំនួន៩ក្បាល,សត្វទន្សាយចំនួន ០២ក្បាល ពីឈ្មួញដែលលក់សត្វព្រៃខុសច្បាប់

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដឹកនាំដោយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចុះបង្រ្កាបការលក់សត្វព្រៃខុសច្បាប់នៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញសត្វឆ្មាបន្លំជាខ្លាត្រីចំនួន៩ក្បាល នឹងសត្វទន្សាយចំនួន ០២ក្បាល នឹងបានធ្វើការដុតកម្ទេចចោលនៅសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕

ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅនៅខេត្តកំពង់ធំ

កំពង់ធំៈ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះចំនួន១ខ្នងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អេន គឹមហូ ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះជីវ ស៊ីថា អាយុ៣៥ឆ្នាំ…

រថយន្តទេសចរពន្លះពីក្រោយរថយន្តដឹកដី លាន់ដូចរន្ទះជ្រុលទៅបុកនឹងបង្គោលភ្លើងធ្លាក់ផ្លូវ..

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានរថយន្តដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3C-0403 បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ត្រូវរថយន្តទេសចរ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ស្លាកលេខ ភ្នំពេញ 3C-9892 បើកបរដោយបុរសម្នាក់បុកចំពីក្រោយពេញទំហឹងរួចជ្រុលទៅបុកនឹងបង្គោលភ្លើង ធ្លាក់ផ្លូវ តែម្តង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩…

ចាប់ពីថ្ងៃស្អែកទៅ លែងរងាហើយបងប្អូន!..

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ៖ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ សីតុណ្ហភាពនៅព្រះរាជាណាចក្រកម្ពុជា នឹងមានកំណើនឡើងវិញ៖

បុរសម្នាក់ឆក់ចរន្តអគ្គិសនីពីម៉ាស៊ីនក្រឡុកបោចរោមទា ស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ បុរសម្នាក់ ឆក់ចរន្តអគ្គិសនីពីម៉ាស៊ីនក្រឡុកបោចរោមទា ស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ថាច់ សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (ខ្មែរកម្ពុជាក្រោម) មុខរបរជាងម៉ាស៊ីន ស្នាក់នៅផ្ទះជួលភូមិតាឡី…

អាណិតណាស់! លើកបង្គោលឬស្សីមិនប្រយ័ត្ន ទាក់​ប៉ះខ្សែភ្លើងឆក់ស្លាប់មួយរំពេច

បន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់ក្រោយពីពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក បន្ទាប់ពីត្រូវខ្សែភ្លើងឆក់​ ខណៈដែលលើកបង្គោលឬស្សី​ ទៅទាក់ជាមួយនឹងខ្សែភ្លើង​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ​២០១៩​ ស្ថិត​នៅភូមិបែកចានចាស់​ ឃុំស្វាយចេក ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់មានឈ្មោះ​ យូរ៉ា​ ដែន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ រស់នៅភូមិឃុំកើតហេតុខាងលើ ។…

ផ្ទុះដែកកេះដែលសៀតទុកនៅនឹងដំបូលស្រូវ ឆេះផ្ទះមួយខ្នងខ្ទេចទាំងស្រុងនៅខេត្តសៀមរាប

សៀមរាបៈ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងអស់ទាំងស្រុង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិល្វា​ ឃុំស្រែណូយ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប នៅចំណុចត្រពាំងបេង។ ម្ចាស់ផ្ទះឈ្មោះ​ ពិន​ លឿ​ ភេទប្រុស​ អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ​ ពេក​ នៀវ​ អាយុ៤៦ឆ្នាំ…

រថយន្ត​ដឹក​ដំឡូង​មី​ សង្ស័យ​ដឹក​លើស​ចំណុះ​ឡើង​ចំណោត​រអិល​ថយក្រោយ​បិទផ្លូវ​ដល់​អ្នកដំណើរ​

​មណ្ឌលគិរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​ បាន​ដឹក​ដំឡូង​មី​ពេញ​ប្រៀប​ ហើយ​ធ្វើ​ដំណើរ​នៅ​ចំណុច​ភូមិ​អណ្តូង​ក្រឡឹង​ ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូរ​រាំង​ ហើយ​ឡើង​ចំណោត​មិន​រួច​រអិល​ថយក្រោយ​បិទផ្លូវ​លែង​ធ្វើ​ចរាចរណ៍​កើត​ បង្ក​ការ​កកស្ទះ​តាំងពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ ទី​២៧​ ខែមករា​ ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦​ ត្រង់​ចំណុច​ផ្លូវ​ឡើង​ចំណោត​ ស្ពាន​អូរ​ងើយ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ។​ ​តាម​សេចក្តី​រាយ​ករ​ណ៍​បាន​ឲ្យ​ដឹង​ថា​ បើ​តាម​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​នេះ​គឺ​បាន​ដឹក​ដំឡូង​មី​ ចេញពី​ទីរួមខេត្ត​រតនគិរី​…

បុរសម្នាក់កាត់រំលំដើមឈើ អកុសលសង្កត់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរីៈ មានករណីបុរសម្នាក់ រំលំដើមឈើ បណ្តាលឲ្យសង្កត់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦:៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ចំណុចព្រៃត្រពាំងព្រីង ភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។ ជនរងគ្រោះស្លាប់ ឈ្មោះចាន់ ប៊ុនធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ…

បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខចាក់ជាច្រើនកូនកាំបិតប្លន់សម្លាប់បំបិទមាត់ នៅក្នុងបន្ទប់ផ្ទះសំណាក់«ចន្ធូត្រជាក់ចិត្ត»

ភ្នំពេញៈ ពិតជារន្ធត់ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានបានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម ក្នុងបន្ទប់ផ្ទះសំណាក់យីហោ«ចន្ធូត្រជាក់ចិត្ត» ក្នុងបន្ទប់លេខ៣ បន្ទាប់ពីជនសង្ស័យម្នាក់ធ្វើសកម្មភាពចាក់៩កាំបិត ប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនរួចគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុងយីហោផ្ទះសំណាក់«ចន្ធូត្រជាក់ចិត្ត» ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ បើតាមសម្ដីប្អូនថ្លៃប្រុស របស់ជនរងគ្រោះបានឲ្យដឹងថា (សព) មានឈ្មោះ យ៉ាន់ ជឿន…