រថយន្តហាយឡែនឌ័រស្លាកលេខ ខេមភូមិន្ទ01 2-5801 បុកម៉ូតូរបួសភ្លៅម្នាក់ ព្យាយាមបើករត់ ត្រូវសមត្ថកិច្ចចាប់ជាប់
ភ្នំពេញៈ រថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ខេមភូមិន្ទមួយគ្រឿង បើកលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង ត្រង់ចំណុចខាងត្បូងផ្សារក្រមួនប្រមាណ១០០ម៉ែត្រ តាមបណ្ដោយផ្លូវ១០០៧ កែងនិងផ្លូវ១៩៨២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់គេច តែក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានមកវិញនៅត្រង់ចំណុចខាងកើតស្តុបផ្សារដីហុយ ប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា…