រថយន្តស៊ាំយ៉ុង បុកបុរសម្នាក់កំពុងដើរថ្មើជើងក្រឡាប់ របួសធ្ងន់ស្រាលសរុប៥នាក់

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊ាំយ៉ុង បុកអ្នកដើរថ្មើជើងម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ចំណែកអ្នកដំណើរនៅលើរថយន្ត៤នាក់របួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ រថយន្តបង្កម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

នៅខណ្ឌដង្កោ! ចោរវាយប្លន់អ្នកគណនេយ្យនៅឃ្លាំងថ្មម៉ាបមួយកន្លែង គាស់ទូដែកយកលុយ១,៧០០ដុល្លារ និងសែកមានទឹកប្រាក់ចំនួន ១២, ០០០ដុល្លារ១ច្បាប់ រួមនិងទូរសព្ទហើយគេចខ្លួនបាត់

ភ្នំពេញៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពវាយប្លន់បុរសម្នាក់ ជាអ្នកគណនេយ្យ យកលុយនិងសែកអស់ជាច្រើន រួមនិងទូរសព្ទបានសម្រេចរួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង២០នាទី​យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩មុខឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះឈ្មោះ អ៊ី យ៉ាវជឺ…

ស៊យធំ! រថយន្តហ៊ីយ៉ាន់ដាយ បុកពីក្រោយរថយន្តឡិចស៊ិស LX470 ស្លាកលេខ ភ្នំពេញ 2AH-8730 ខ្ទេចយ៉ាងដំណំ

ភ្នំពេញៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ហ្វ្រាំងមិនស៊ីជ្រុលទៅបុករថយន្តឡិចស៊ិស LX470 ស្លាកលេខ ភ្នំពេញ 2AH-8730 ដែលកំពុងឈប់ឲ្យរថយន្ត១គ្រឿងទៀតឆ្លងកាត់ ខូចខាតទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០១៩ចំណុចស្តុបលើផ្លូវជាតិលេខ៥ ទល់មុខORKIDE VILLA ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ…

អូនស្ម័គ្រ បងស្មោះ គុកក៏គុកទាំង២! ស្រីស្អាតប្រុសស្អាត៦នាក់ ត្រូវកងកម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបានករណីគ្រឿងញៀន..

ព្រៃវែងៈ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត…

ឃាតកម្មដ៍សាហាវ! បងបង្កើតទាញកាំបិតខ្វែវកាប់កញ្ចឹង.កប្អូនបង្កើត ស្លាប់​នៅក្នុង​ថ្លុកឈាម ផ្អើលខ្លាំងនៅស្វាយរៀង

ស្វាយរៀងៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីឃាតកម្មមួយបានកើតឡើង ដោយមានបុរស២នាក់បងប្អូនបង្កើត បានកាប់គ្នាបណ្តាលឲ្យបុរសជាប្អូនស្លាប់យ៉ាងរន្ធត់នៅក្នុងថ្លុកឈាម។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ភូមិ​ព្រៃរ​ការ ឃុំ​ដូន​សរ​ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មាន​ឈ្មោះ ​លី សារឿន អាយុ២៧ឆ្នាំ ជាប្អូនបានស្លាប់ក្នុងថ្លុកឈាម និងជនសង្ស័យជាបងមានឈ្មោះ…

ក្លាយជាអ្នកទោសស្នេហ៍ ក្រោយបបោសអង្អែលអូន៤ដង បានសម្រេច១ដងក្នុងផ្ទះសំណាក់«ធារីយ៉ា» ម្តាយខាងស្រីប្តឹង នគរបាលឲ្យឃាត់ខ្លួន

ភ្នំពេញៈ យុវជនម្នាក់ បានក្លាយជាអ្នកទោសស្នេហ៍ បន្ទាប់ពីបបួលកូនស្រីគេទើបតែអាយុ១៥ឆ្នាំ ដាច់យប់ ចូលផ្ទះសំណាក់ ធ្វើសកម្មភាព បបោសអង្អែល៤ដង រហូតបានសម្រេច១ដង ទើបឌុបជនរងគ្រោះទៅផ្ទះ វិញ ធ្វើឲ្យម្តាយជនរងគ្រោះ សួរនាំជីកឬសជីកគល់ កូនស្រី ធ្លាយរឿងជនសង្ស័យនាំចូលផ្ទះសំណាក់ រំលោភបានសម្រេច១ដង ។ ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី…

នាំប្តីប្រពន្ធទៅឆក់ត្រី អកុសល្យប្តីឆក់ត្រូវខ្សែភ្លើងឆក់ស្លាប់ ក្រុមគ្រួសារហាមមិនឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យលើសព..

ស្ទឹងត្រែងៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលនាំប្តីប្រពន្ធទៅដក់ត្រីនៅចំណុចអូរណេ អកុសល្យបុរសជាប្តីត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចអូរណេ ភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុង គឹមណេន ភេទប្រុស អាយុ២៣ឆ្នាំ…

គ្មានអ្នកណាដឹងមុន!.. នៅសុខៗស្រាប់តែមានខ្យល់កន្ត្រាក់បោកបក់ ខ្ទេចផ្ទះ១ខ្នងនៅខេត្តរតនគិរី

រតនគិរីៈ មានករណីខ្យល់កន្ត្រាក់ បានបោកបក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នង រងការខូចខាត។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ និង១០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នៅចំណុចភូមិប៉ក់ពោ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី. សូមបញ្ជាក់ថា ករណីខ្យល់កន្រ្ដាក់នេះបានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋមួយខ្នងផ្នែកខាងលើដំបូលទាំងស្រុង ម្ចាស់ផ្ទះឈ្មោះ សល់ វ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ…

Update៖ ទុស្សេខ្សែភ្លើងឆេះចេញពីផ្ទះជាងក្រឡឹង ឆេះផ្ទះ៣ខ្នងទៀត សរុបទាំងអស់៤ខ្នងខ្ទេចទាំងស្រុងនៅក្រុងប៉ៃលិន

ប៉ៃលិនៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន៤ខ្នង យ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ អគ្គិភ័យនេះបានឆេះផ្ទះអស់ចំនួន៤ខ្នង៖ ១. ឈ្មោះ ហេងសាន ប្រពន្ធឈ្មោះ តឿ ស្រីពេជ្រ(ផ្ទះជាងក្រឡឹងគ្រឿងម៉ាស៊ីន) ២. ផ្ទះឈ្មោះ ដា…

យុវជនឈាមរាវម្នាក់ ខឹងហៅគេមកផឹក គេមិនមកចាក់របួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រៃវែងៈ មានករណីយុវជនឈាមរាវម្នាក់ ហៅគេទៅផឹកស្រានៅផ្ទះរបស់ខ្លួនមិនទៅ ចាក់បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០​និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះសាញ់ ស្ថិតនៅភូមិបឹងផ្សោត ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ជនសង្ស័យមានឈ្មោះ ហុង នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ…