ផលប៉ះពាល់អាក្រក់៥យ៉ាងនៃជំងឺទឹកនោមផ្អែម មកលើផ្លូវភេទ

ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម មកលើភ្នែក ជើង និងតម្រងនោម ត្រូវបានគេដឹងរួចមកហើយ តែទោះជាយ៉ាងណាមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងអំពីផលប៉ះពាល់មកលើផ្លូវភេទនោះទេ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជំងឺនេះ អាចជះឥទ្ធិពលអាក្រក់ដល់ជីវិតផ្លូវភេទ ៥ចំណុច។ ងាប់លិង្គ តើអ្នកដឹងទេ ប្រហែលជា ៥០ភាគរយនៃបុរសដែលមានជំងឺទឹកនោមផ្អែម (ប្រភេទទី១ និងទី២) មានបញ្ហាងាប់លិង្គ? នេះក៏ដោយសារតែចរន្តឈាមទៅកាន់លិង្គ…

ទទួលទានទឹកមិនគ្រប់គ្រាន់ក្នុងពេលធ្វើលំហាត់ប្រាណ អ្នកនឹងជួបបញ្ហា៧យ៉ាង

មនុស្សមួយចំនួនគិតថា វាមិនល្អនោះទេក្នុងការទទួលទានទឹកអំឡុងពេល និងបន្ទាប់ពីធ្វើលំហាត់ប្រាណ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របែរជាផ្តល់ចម្លើយផ្ទុយទៅវិញ ហើយបានបន្ថែមទៀតថា អ្នកមិនគួរបណ្តោលឲ្យខ្លួនខ្សោះជាតិទឹកនោះទេ។ ខាងក្រោមនេះ គឺជាបញ្ហា៧យ៉ាង ដែលបណ្តោលមកពីការទទួលទានទឹកមិនបានគ្រប់គ្រាន់ ក្នុងអំឡុងពេល ឬក្រោយពេលធ្វើលំហាត់ប្រាណ៖ ១.ស្បែកឆាប់ចាស់ នៅពេលធ្វើលំហាត់ប្រាណ លំហូរឈាម និងអុកស៊ីសែន បញ្ចូនទៅកាន់សរីរាងផ្សេងៗយ៉ាងយ៉ាងល្អ ហើយស្រទាប់កូឡាជែនកាពារភាពជ្រីវជ្រួញក៏កើតមានឡើងដែរ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ ប្រសិនបើអ្នកមិនបានផ្តល់ទឹកឲ្យគ្រប់គ្រាន់ទេនោះ មិនត្រឹមតែឈាមនោះទេ…

ត្រឹមធាតុផ្សំសាមញ្ញា២មុខនេះ សក់របស់អ្នកនឹងរឹងមាំ ហើយដុះលឿនស្ទើរមិនគួរឲ្យជឿ

តើអ្នកកំពុងតែជួបបញ្ហាសក់ផុយងាយជ្រុះ ហើយដុះយឺតមែនទេ? មានមូលហេតុជាច្រើនណាស់ដែលធ្វើឲ្យសក់របស់អ្នកមានសភាពបែបនេះ គឺការប្រើប្រាស់ថ្នាំលាបសក់មានផ្ទុកគីមីខ្ពស់ ការគៀបសក់ញឹកញាប់ពេក ការត្រូវនឹងពន្លឺថ្ងៃខ្លាំង ឬការទទួលទានអាហារកង្វះប្រូតេអ៊ីនជាដើម។ តែទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកអាចប្រើប្រាស់ស៊ុត ព្រោះវាផ្ទុកប្រូតេអ៊ីនសំខាន់ៗ ដែលអាចជួយពង្រឹងដល់សក់ និងជំរុញឲ្យសក់ដុះលូតលាស់លឿនបំផុត។ ធាតុផ្សំ៖ ស៊ុត ១គ្រាប់ យកតែស៊ុតពណ៌លឿង ទឹកឃ្មុំចំនូន ២ស្លាបព្រាបាយ របៀបអនុវត្ត៖…

ប្រភេទអាហារ ដែលធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ អ្នកជំងឺលើសឈាមគួរប្រយ័ត្ន!

សម្ពាធឈាមឡើងខ្ពស់ ត្រូវបានគេចាត់ទុកជាស្ថានភាពដ៏មានគ្រោះថ្នាក់បំផុត ព្រោះវាអាចធ្វើឲ្យខូចជញ្ជាំងនៃសរសៃឈាមអាក់ទែ ហើយធ្វើឲ្យបេះដូងដំណើរការខុសប្រក្រតី។ ប៉ុន្តែ អ្នកដឹងទេ ហេតុអ្វីបានជាសម្ពាធឈាមឡើងខ្ពស់? តាមពិតមូលហេតុចម្បងដែលធ្វើឲ្យអ្នកឡើងសម្ពាធឈាម គឺទម្លាប់ទទួលទានអាហារគ្មានផាសុខភាពមួយចំនួន។ ១.អាហារកំប៉ុង ពពួកផលិតផលកំប៉ុង ភាគច្រើនពោរពេញទៅដោយអំបិល ដែលគេប្រើសម្រាប់ផ្សំធ្វើឲ្យអាហារមានរស់ជាតិឆ្ងាញ់។ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារប្រភេទនេះច្រើនពេក វាអាចបង្កើនសម្ពាធឈាមឡើងខ្ពស់ ហើយមិនយូរមិនឆាប់អ្នកនឹងកើតជំងឺលើសឈាម។ ២.អាហារសម្បូរខ្លាញ់ ការទទួលទានអាហារសម្បូរខ្លាញ់ ច្រើនពេក ជាតិខ្លាញ់នឹងប្រមូលផ្តុំនៅក្នុងសរសៃឈាមបន្តិចម្តងៗ…

តើគួរឲ្យកុមារញ៉ាំអ្វី ទើបលូតកម្ពស់បានខ្ពស់?

យើងសង្កេតឃើញថា ឪពុកម្តាយជាច្រើនចូលចិត្តបង្ខំឲ្យកូនរបស់ខ្លួនញ៉ាំអាចផ្សេងៗ ជាពិសេសទឹកដោះគោះ ដើម្បីឆាប់លូតកម្ពស់បានល្អ។ ប៉ុន្តែ ការពឹងផ្អែកទៅលើទឹកដោះគោ តែមួយមុខគត់ មិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កុមារនោះទ។ នេះហើយជាមូលហេតុដែលអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យឪពុកម្តាយគ្រប់រូប ព្យាយាមបន្ថែមអាហារដែលសម្បូរសារធាតុចិញ្ចឹមចម្រុះដល់កុមារឲ្យបានច្រើន។ យកល្អ ដើម្បីជំរុញដល់ការលូតកម្ពស់ និងរក្សាឆ្អឹងឲ្យកាន់តែរឹងមាំ ក្រៅពីផ្តល់ទឹកដោះគោឲ្យកូន ១ទៅ ២កែវ ក្នុងមួយថ្ងៃ អ្នកត្រូវផ្តល់អាហារមួយចំនួនទៀត។ របបអាហារដែលអ្នកគួរតែផ្តល់ឲ្យកូនមានផ្ទុកសារធាតុចិញ្ចឹម ៤យ៉ាង…

វិធីបង្ការជំងឺរលាកថ្លើមប្រភេទ B ដែលមានប្រសិទ្ធភាពបំផុត

បើយោងតាមអ្នកជំនាញបាននិយាយថា ជំងឺរលាកថ្លើមប្រភេទ B បង្ហាញរោគសញ្ញាតិចតួចណាស់ ជាពិសេសនៅពេលដែលវាទើបចាប់ផ្តើមដំណាក់កាលដំបូង។ ម្យ៉ាងវិញទៀត ដំណាក់កាលនេះក៏ងាយនឹងប្រឡំជាមួយជំងឺដទៃទៀតផងដែរ លុះត្រាតែអ្នកទៅធ្វើតេស្តឈាម។ ការរកឃើញរោគសញ្ញាដំបូងនៃជំងឺនេះ ពិតជារឿងសំខាន់បំផុត ព្រោះអ្នកអាចធ្វើការព្យាបាលទាន់ពេលវេលា។ អ្នកជំនាញបានបន្ថែមទៀតថា ដើម្បីបង្ការជំងឺរលាកថ្លើមប្រភេទ B អ្នកគ្រប់គ្នាគួរតែអនុវត្តតាមវិធីសាស្ត្រមួយចំនួន។ ១.ការចាក់វ៉ាសាំងបង្ការ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត។ ២.កុំរួមភេទជាមួយនឹងដៃគូរច្រើន ឬប្រើវិធីសាស្ត្រការពារដែលមានសុវត្ថិភាព។ ៣.កុំចែករំលែកជាមួយនឹងរបស់ប្រើប្រាស់ផ្ទាល់ខ្លួន…

អត្ថប្រយោជន៍ទាំង ១០ចំណុច ដែលបានមកពីការទទួលទានប៉េងប៉ោះ

តើអ្នកចង់កែលម្អសុខភាពឲ្យប្រសើរឡើងដែរឬទេ? ប៉េងប៉ោះ ជាអាហារដ៏សាកសមបំផុត ព្រោះវាមានជាតិទឹករហូតដល់ទៅ ៩៥ភាគរយ។ ក្រៅពីនេះ ប៉េងប៉ោះមានផ្ទុកសារធាតុជាតិកាបូនអីដ្រាត ប្រូតេអ៊ីន ខ្លាញ់ ជាតិសរសៃ អាស៊ីតហ្វូលិក ប៉ូតាស្យូម វីតាមីន K1 វីតាមីន C និងសារធាតុសំខាន់ៗជាច្រើនទៀត។ ជាពិសេស សារធាតុបេតាការ៉ូទីន និងលីកូពីន…

អាហារ២ប្រភេទ អាចបំផ្លាញថ្លើមដូចជាគ្រឿងស្រវឹងអញ្ចឹង តែអ្នកញ៉ាំរាល់ថ្ងៃ

ប្រសិនបើអ្នកគិតថា ក្នុងចំណោមអាហារទាំងអស់មានតែគ្រឿងស្រវឹងទេ ដែលអាចបំផ្លាញថ្លើមនោះ គឺខុសហើយ តាមពិតនៅមានអាហារមួយចំនួនទៀត ក៏អាចធ្វើឲ្យខូចថ្លើមដូចគ្នា ប្រសិនបើអ្នកទទួលទានច្រើនពេក។ ខាងក្រោមនេះ គឺជាអាហារ២ប្រភេទដែលអ្នកគួរតែប្រុងប្រយ័ត្ន ចំពោះការទទួលទាន៖ ១.ស្ករ ការញ៉ាំអាហារដែលមានផ្ទុកជាតិស្ករខ្ពស់ញឹកញាប់ពេក មិនត្រឹមតែបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែវាក៏មានផលវបាកធ្ងន់ធ្ងរដល់ថ្លើមផងដែរ។ នៅពេលដែលជាតិស្ករផ្ទុកក្នុងរាងកាយច្រើនពេក វានឹងបម្លែងទៅជាជាតិខ្លាញ់ ហើយប្រមូលផ្តុំនៅក្នុងថ្លើមបន្តិចម្តងៗ ដែលបង្កទៅជាជំងឺខ្លាញ់ក្នុងថ្លើម។ ដូច្នេះ អ្នកគួរតែប្រើប្រាស់ស្ករឲ្យមានដែនកំណត់…

វិធីចៀន ឬបំពងអាហារ កុំឲ្យបាត់បង់សារធាតុចិញ្ចឹម និងប៉ះពាល់ដល់សុខភាព

ថ្វីត្បិតតែអាហារចៀន ឬបំពង មានរសជាតិឆ្ងាញ់គួរឲ្យចង់ញ៉ាំក៏ពិតមែន ប៉ុន្តែការទទួលទានច្រើនពេក អាចបណ្តោលឲ្យគ្រោះថ្នាក់ដល់សុខភាព ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់។ លើសពីនេះ សារធាតុចិញ្ចឹមរបស់អាហារចៀន ឬបំពង ត្រូវបានកាត់បន្ថយ ជាងការចម្អិន ដោយប្រើវិធីផ្សេងទៀត។ ទោះជាយ៉ាងណា ដើម្បីរក្សាសារធាតុចិញ្ចឹមកុំឲ្យបាត់បង់ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព អ្នកគួរតែអនុវត្តតាមវិធី ៣យ៉ាងនេះ។ ១.ប្រើប្រេងអូលីវ ប្រេងអូលីវ គឺជាប្រេងដ៏ល្អបំផុតសម្រាប់ការចម្អិនអាហារគ្រប់ប្រភេទ…

មហារីក៦ប្រភេទបង្កឡើងដោយសារគ្រឿងស្រវឹង បើមិនចង់ឆាប់ស្លាប់កុំប្រព្រឹត្តិ

គ្រឿងស្រវឹង គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់មនុស្សជាច្រើននៅទូទាំងពិភពលោក ជាពិសេសនៅក្នុងកម្មវិធីជួបជុំផ្សេងៗតែម្តង។ ប៉ុន្តែអ្នកវេជ្ជសាស្ត្របានបង្ហាញថា ការសេពគ្រឿងស្រវឹងច្រើនពេក អាចបង្កឲ្យកើតជំងឺធ្ងន់ធ្ងរច្រើនយ៉ាង ហើយប្រសិនបើអ្នកសេពគ្រឿងស្រវឹងផង ជក់បារីផងនោះ ច្បាស់ជាប្រឈមនឹងជំងឺមហារីកកាន់តែខ្ពស់។ ខាងក្រោមនេះ គឺជាជំងឺមហារីក ៦ប្រភេទដែលបង្កឡើងដោយសារតែគ្រឿងស្រវឹង៖ មហារីកថ្លើម ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក គឺជាមូលហេតុចម្បងនៃជំងឺក្រិនថ្លើម។ នៅពេលដែលជំងឺនេះមានសភាពរ៉ាំរ៉ៃ យូរៗទៅវានឹងបង្កើនហានិភ័យកាន់តែខ្ពស់ ក្នុងការវិវត្តទៅរកជំងឺមហារីកថ្លើម។ មហារីកសុដន់ ស្ត្រីមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឹងថា…