មានអ្វីកើតឡើងចំពោះរាងកាយ បើអ្នកញ៉ាំតែមីកញ្ចប់សុទ្ធ!
មី គឺជាអាហារដ៏ពេញនិយមខ្លាំងបំផុត សម្រាប់មនុស្សនៅទូទាំងពិភពលោក ព្រោះវាងាយស្រួលក្នុងការចម្អិន និងមានរសជាតិឆ្ងាញ់ពិសារ។ តាមការប៉ាន់ប្រមាណនៅក្នុងឆ្នាំ ២០១៥ បានបង្ហាញថា នៅតាមបណ្តោលប្រទេសមួយចំនួនដូចជា ចិន ឥណ្ឌូនេស៊ី និងជប៉ុន មានអ្នកប្រើប្រាស់មីកញ្ចប់ច្រើនបំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ តាមការសិក្សាជាច្រើនបានរកឃើញថា ការទទួលទានមីកញ្ចប់មិនល្អសម្រាប់សុខភាពនោះឡើយ ជាពិសេសប្រសិនបើអ្នកទទួលទានតែមីកញ្ចប់សុទ្ធ។ ១.មិនងាយរំលាយ មីកញ្ចប់ មិនងាយនឹងរំលាយដូចអាហារដទៃទៀតឡើយ…