រួមភេទបានទេ បើអ្នកកំពុងតែកើតជំងឺបេះដូង?
ការរួមភេទ បានទៀងទាត់ត្រូវបានគេទទួលស្គាល់ថា ជាចំណែកមួយដែលអាចជួយកាត់បន្ថយភាពធាត់ ជួយបញ្ចេញអ័រម៉ូនដើម្បីបង្កើនការស្រូបយកសារធាតុចិញ្ចឹម បំលែងជាតិខ្លាញ់ និងស្ករនៅក្នុងរាងកាយទៅជាប្រូតេអ៊ីន កាត់បន្ថយជាតិស្ករក្នុងឈាម និងកាត់បន្ថយជំងឺសរសៃឈាមបេះដូង។ ចំពោះស្ត្រី ដែលធ្វើសកម្មភាពផ្លូវភេទទៀតទាត់ ក៏អាចជួយបង្កើនចំនួនអ័រម៉ូនអុកស៊ីតូស៊ីន ដែលធ្វើឲ្យមានអារម្មណ៍សប្បាយរីករាយ និងធ្វើឲ្យជីវិតមានសុភមង្គល។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលមានជំងឺបេះដូង គួរតែកាត់បន្ថយសកម្មភាពផ្លូវភេទ បើមិនដូច្នោះទេ វាអាចបង្កើនអត្រាចង្វាក់បេះដូង និងសម្ពាធឈាមឡើងកាន់តែខ្ពស់។ អ្នកដែលមានជំងឺបេះដូងស្រាល…