ផឹកទឹកកក បន្ទាប់ពីញ៉ាំអាហារហើយភ្លាមប្រយ័ត្នគ្រោះថ្នាក់ដល់បេះដូង!
ទោះបីជារាងកាយខ្វះជាតិទឹកមិនបានក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើអ្នកផ្តល់ឲ្យរាងកាយមិនបានត្រឹមត្រូវនោះទេ វាក៏ប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពវិញផងដែរ។ បើយោងតាមការសិក្សាថ្មីៗនេះ បានបង្ហាញថា ក្រៅពីបញ្ហាលើសឈាម ទឹកនោមផ្អែម ទម្លាប់ជក់បារី ផឹកស្រា ការទទួលទានអាហារសម្បូរជាតិប្រៃ និងជាតិខ្លាញ់ សូម្បីតែការផឹកទឹកកកក្រោយពេលញ៉ាំអាហារហើយភ្លាម ក៏អាចប្រឈមហានិភ័យនៃជំងឺសរសៃឈាមបេះដូង ដូចគ្នា។ ជាពិសេស អ្នកដែលមានជំងឺសរសសៃឈាមបេះដូងស្រាប់ នៅពេលដែលទទួលទានទឹកកក នឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើង។ ចំពោះមនុស្សដែលទទួលទានទឹកកក ឬទឹកត្រជាក់ខ្លាំងពេក…