ស្រីៗគួរដឹង! អាហារូបត្ថម្ភដែលត្រូវទទួលទានអំឡុងពេលមានផ្ទៃពោះ

តើអ្នកកំពុងតែប្រឈមនឹងបញ្ហាខ្វះអាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះមែនទេ? របបអាហារមានតុល្យភាព មានតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចជួយជំរុញដល់ការលូតលាស់ និងជួយរក្សាទារកឲ្យមានសុខភាពល្អ។ ក៏ប៉ុន្តែ ក្នុងអំឡុងពេលមានផ្ទៃពោះតម្រូវការអាហារូបត្ថម្ភ មានការផ្លាស់ប្តូរ ហេតុនេះស្ត្រីត្រូវដឹងរឿងមួយចំនួន។ ១.ត្រូវបន្ថែមកាឡូរីឲ្យបានច្រើន អ្នកត្រូវដឹងថា ក្នុងអំឡុងពេលមានផ្ទៃពោះតម្រូវការកាឡូរីមានការកើនឡើងទ្វេរដង ដើម្បីបំពេញតម្រូវការមនុស្សពីរនាក់ មិនដូចកាលនៅខ្លួនមួយទៀតឡើយ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះត្រូវព្យាយាមញ៉ាំអាហារដែលសម្បូរកាឡូរីឲ្យបានច្រើន។ ២.អាស៊ីតហ្វូលិក អាស៊ីតហ្វូលិក គឺជាអាហារូបត្ថម្ភ ដែលទារកត្រូវការខ្វះមិនបាន…

មិនបាច់រកថ្នាំនាំតែហត់ទេ ចង់បង្ការជំងឺទឹកនោមផ្អែមទទួលទានផ្លែឈើស្រស់៥មុខនេះ

របបអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម ពីធម្មជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ប៉ុន្តែអ្នកដឹងទេថា តើគួរបរិភោគអាហារប្រភេទណាខ្លះ បើជំងឺនេះត្រូវតមម្លឹងៗ? បើយោងតាមអ្នកជំនាញបានបង្ហាញថា ការញ៉ាំផ្លែឈើស្រស់ គឺជាមធ្យាបាយល្អបំផុតក្នុងការរក្សាតុល្យភាពកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាបង្ការគ្រោះថ្នាក់ដោយសារតែការរីកចម្រើននៃជំងឺទឹកនោមផ្អែមផងដែរ។ ក្រូចថ្លុង ក្នុងត្រកូលក្រូចទាំងអស់ ក្រូចថ្លុងសាច់ពណ៌ក្រហម គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព។ ចំពោះអ្នកដែលទទួលទានក្រូចថ្លុង ១ទៅ ២ក្លែបក្នុងមួយថ្ងៃ ក៏អាចការពារជំងឺទឹកនោមផ្អែម បានដែរ។…

ឈប់យល់ខុសទៀតទៅ ក្អួតចង្អោរមិនមែនចាញ់កូនតែមួយមុខទេ វាក៏ជាសញ្ញាព្រមាននៃជំងឺក្រពះពោះវៀនដែរ

អាការក្អួតចង្អោរដែលកើតមានចំពោះមនុស្សស្រី ជាទូទៅមនុស្សគ្រប់គ្នាតែងតែយល់ថា ជារោគសញ្ញានៃការចាញ់កូន ក៏ប៉ុន្តែមិនមែនដូចអ្វីដែលអ្នកគិតទាំងស្រុងនោះទេ អ្នកជំនាញបានបង្ហាញថា អាការក្អួតចង្អោរក៏អាចបណ្តោលមកពីជំងឺក្រពះពោះវៀនដែរ។ ដំបៅក្រពះ និងពោះវៀនតូច អ្នកដែលកើតជំងឺបែបនេះ តែងតែមានអាការក្អួតចង្អោរ ឬមានអារម្មណ៍្រក្រហាយទ្រូង បន្ទាប់ពីញ៉ាំអាហាររួច។ ជួនកាលអ្នកមានអារម្មណ៍ ដូចជាក្តៅខ្លាំងនៅក្នុងក្រពះ នៅពេលស្រេកឃ្លាន ហើយសូម្បីតែបន្ទាប់ពីការញ៉ាំអាហាររួច។ ដូច្នេះ ដើម្បីកាត់បន្ថយជំងឺដំបៅក្រពះពោះវៀន អ្នកត្រូវផ្លាស់ប្តូររបបអាហារ ដែលសម្បូរជាតិខ្លាញ់…

កត្តាសំខាន់ៗ៤យ៉ាង បណ្តោលឲ្យមនុស្សវ័យក្មេងខូចតម្រងនោមដោយមិនដឹងខ្លួន

បើយោងតាមអ្នកជំនាញផ្នែកតម្រងនោមបានបង្ហាញថា បច្ចុប្បន្ននេះមានមនុស្សវ័យកាន់តែច្រើនឡើងៗ កំពុងតែរងគ្រោះដោយសារតែជំងឺតម្រងនោម ដោយសារតែទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃ។ ខាងក្រោមនេះ គឺជាកត្តា៤យ៉ាង ដែលគេចាត់ទុកជាដើមហេតុនាំឲ្យគ្រោះថ្នាក់ដល់តម្រងនោម ហើយប្រសិនបើបណ្តោយទុកយូរអាការៈកាន់តែធ្ងន់ធ្ងរឡើង។ ១.មិនសូវផឹកទឹក ដោយសារតែខ្ជិលចូលបង្គន់ញឹកពេក ទើបមនុស្សវ័យក្មេងភាគច្រើនមិនសូវទទួលទានទឹកនោះទេ។ អ្នកត្រូវដឹងថា ទឹកដើរតួនាទីសំខាន់សម្រាប់តម្រូវការរាងកាយទាំងមូល ប្រសិនបើនៅក្នុងរាងកាយមានជាតិទឹកមិនគ្រប់គ្រាន់ទេមុខងារនៃរសីរាង្គទាំងអស់នឹងជួបបញ្ហា។ ជាពិសេសជាតិពុល ព្រមទាំងកាកសំណាល់ផ្សេង ត្រូវប្រមូលផ្តុំនៅក្នុងតម្រងនោម ហើយយូរៗទៅតម្រងនោមច្បាស់ជាខូចជាមិនខាន។ ២.ចូលចិត្តប្រើភេសជ្ជៈផ្សេងៗជំនួសទឹក នៅក្នុងរដូវក្តៅ…

ផ្លែឈើ៣ប្រភេទ ញ៉ាំលេងៗរាល់ថ្ងៃក៏អាចការពារជំងឺមហារីកបានដែរ

តើអ្នកណាខ្លះចូលចិត្តញ៉ាំផ្លែឈើ? ផ្លែឈើគឺជាអាហារធម្មជាតិដ៏ល្អបំផុតសម្រាប់គាំទ្រដល់សុខភាពមនុស្សគ្រប់រូប ហើយវាក៏អាចព្យាបាលជំងឺមួយចំនួនផងដែរ។ ប៉ុន្តែ ក្នុងចំណោមផ្លែឈើជាច្រើន មានផ្លែឈើ ៣ប្រភេទ ដែលអ្នកជំនាញរកឃើញថា មានប្រសិទ្ធភាពអាចប្រឆាំងនឹងជំងឺមហារីកពូកែបំផុត។ ផ្លែប៊ឺរ តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែប៊ឺរ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងហានិភ័យនៃជំងឺបេះដូង ដោយសារតែវាអាចបង្កើតកូលេស្តេរ៉ុលល្អ និងកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់នៅតាមជញ្ជាំងសរសៃឈាម។ អ្នកជំនាញនៅសមាគមន៍អាមេរិក បានណែនាំថា គ្រប់គ្នាគួរតែបន្ថែមផ្លែប៊ឺរមួយផ្នែកទៅក្នុងរបបអាហារជាប្រចាំ ដើម្បីឲ្យបេះដូងមានសុខភាពល្អ…

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃខួរឆ្អឹង អានហើយគ្រប់គ្នានឹងភ្ញាក់ផ្អើល

ក្រៅពីមានរសជាតិឆ្ងាញ់ តើអ្នកដឹងទេថាខួរឆ្អឹងសត្វមានលក្ខណៈពិសេសអ្វីទៀត? ខួរឆ្អឹងត្រូវបានគេចាត់ទុកជាផ្នែកមួយនៃអាហារូបត្ថម្ភដូចជា ម៉ាញ៉េស្យូម ផូស្វ័រ ខូឡាជែន ក្លុយតាមីន និងអាស៊ីតអាមីណូ ដែលរាងកាយអាចស្រូបយកបានយ៉ាងងាយ។ លោក Sian Porter ជាអ្នកជំនាញនៅសមាគមន៍អាហារូបត្ថម្ភអង់គ្លេស បាននិយាយថា ខួរឆ្អឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងព្យាបាលជំងឺផ្តាសាយ ឈឺសន្លាក់ សម្រកទម្ងន់ គេងមិនលក់ និងលើកកម្ពស់ដល់ការរំលាយអាហារ។…

ញ៉ាំរាប់ភ្លេច តែមិនដឹងថាល្ហុងទុំជាឱសថបង្ការជំងឺឬសដូងបាតសោះ!!!

ល្ហុងទុំ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនបំផុតសម្រាប់រាងកាយ ព្រោះវាមានផ្ទុកអង់ស៊ីម សមាសធាតុសកម្ម ក៏ដូចជាសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត។ បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា ល្ហុងទុំត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺមួយចំនួនដូចជា បំបាត់ការឈឺចាប់សាច់ដុំ កាត់បន្ថយអាការហើម ព្យាបាលជំងឺផ្តាសាយ ថែរក្សាស្បែកឲ្យស្រស់ស្អាត ជួយរំលាយអាហារ ការពារបញ្ហាទល់លាមក និងជំងឺឬសដូងបាត។ ខាងក្រោមនេះ គឺជារៀបប្រើប្រាស់ល្ហុងទុំ…

បើមិនទាន់ញ៉ាំអីសោះ កុំទាន់បរិភោគអាហារ៥ប្រភេទនេះ

អាហារ គឺជាផ្នែកមួយដ៏មានសារៈសំខាន់បំផុត ដែលរាងកាយត្រូវជាចាំបាច់ដើម្បីរស់រាន្តមានជីវិត។ តែទោះជាយ៉ាងណា អាហារមួយចំនួនមិនចេះតែទទួលទានតាមតែអំពីចិត្តនោះទេ ប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវវាអាចបង្កឲ្យខូចដល់ប្រព័ន្ធរំលាយអាហារ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានអាហារ ៥ ប្រភេទ ដែលអ្នកគួរតែជៀសវាងនៅពេលពោះទទេ។ ទឹកក្រូចស្រស់ៗ ថ្វីបើទឹកក្រូចស្រស់ៗ ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អសម្រាប់សុខភាពក៏ដោយ ក៏ប៉ុន្តែអ្នកមិនអាចញ៉ាំទាំងពោះទទេបាននោះទេ ព្រោះជាតិអាស៊ីតរបស់វាអាចបណ្តោលឲ្យរលាកក្រពះ និងដំបៅក្រពះ។ ប៉េងប៉ោះ…

ស្មានមិនដល់ឡើយ! ពន្លឺព្រះអាទិត្យអាចសម្លាប់មនុស្សបាន

ការស្រាវជ្រាវបានរកឃើញថា អ្នកដែលធ្វើការ ឬនៅក្រោមពន្លឺថ្ងៃយូរពេក អាចបណ្តោលឲ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ រំខានដល់សរសៃប្រសាទកណ្តោល ខ្វះជាតិទឹកដោយសារតែបែកញើសច្រើន។ ក្នុងករណីមួយចំនួន អាចបណ្តោលឲ្យចង្វាក់បេះដូងកើនឡើង ដកដង្ហើមញាប់ ញ័រទ្រូង វិលមុខ ឈឺក្បាល ដួលសន្លប់ រលាកស្បែក…ជាដើម។ ប៉ុន្តែប្រសិនបើធ្ងន់ធ្ងរ អាចប្រឈមនឹងជំងឺមហារីកស្បែក និងដាច់សរសៃឈាមខួរក្បាល ជាពិសេសសម្រាប់កុមារៗ និងមនុស្សវ័យចំណាស់ គួរប្រុងប្រយ័ត្ន។…

វិធីសាស្ត្របញ្ចុះសម្ពាធឈាម ដោយមិនបាច់ប្រើថ្នាំ

សម្ពាធឈាមឡើងខ្ពស់ ត្រូវបានគេចាត់ទុកជាឃាតករលាក់មុខ ដែលឆក់យកជីវិតមនុស្សមិនតិចនោះទេ ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ មូលហេតុចម្បង ដែលបណ្តោលឲ្យសម្ពាធឈាមឡើងខ្ពស់ គឺការរស់នៅសុខស្រួលពេក មិនដែលធ្វើលំហាត់ប្រាណ និងការទទួលទានអាហារសម្បូរខ្លាញ់ជាដើម។ បើទោះបីជាបញ្ហាសម្ពាធឈាមឡើងខ្ពស់ មានគ្រោះថ្នាក់ខ្លាំងយ៉ាងណាក៏ដោយ អ្នកអាចកាត់បន្ថយដោយខ្លួនឯងបាន ដោយប្រើវិធីធម្មជាតិងាយៗប៉ុណ្ណោះ។ ខ្ទឹមស ខ្ទឹមស គឺជាមធ្យាបាយដ៏ល្អបំផុតសម្រាប់ព្យាបាលជងឺសម្ពាធឈាមឡើងខ្ពស់។ ខ្ទឹមសមានប្រសិទ្ធភាពប្រឆាំងការបញ្ចុះទឹកនោម មានន័យថា វាអាចជួយជំរុញឲ្យតម្រងនោមកម្ចាត់ជាតិកាល់ស្យូម ដើម្បីកាត់បន្ថយសម្ពាធឈាម។…