មិននឹកស្មានសោះ ដើរជើងទទេក៏ផ្តល់ប្រយោជន៍សម្រាប់សុខភាពដែរ

តើអ្នកមានធ្លាប់គិតទេ ការដើរជើងទទេ គឺជាទម្លាប់ដ៏ល្អសម្រាប់សុខភាព? មនុស្សភាគច្រើនយល់ថា ការដើរជើងទទេ អាចបណ្តោលឲ្យត្រូវរបួស ឬងាយនឹងឆ្លងមេរោគ។ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្របានបង្ហាញថា ប្រសិនបើអ្នកមានការប្រុងប្រយ័ត្ន មេរោគមិនអាចឆ្លងនោះទេ ហើយថែមទាំងអាចផ្តល់អត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពថែមទៀត។ អាចព្យាបាលបញ្ហាគេងមិនលក់ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការដើរដោយជើងទទេ ជាពិសេសនៅលើស្មៅ អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់។ នេះជាមូលហេតុ ដែលធ្វើឲ្យអ្នកមានសុខភាពល្អ ហើយថែមទាំងអាចព្យាបាលបញ្ហាគេងមិនលក់ផងដែរ។ ជួយឲ្យឈាមរត់បានល្អ…

៤វិធីដ៏សាមញ្ញាបំផុត អាចការពារអ្នកឲ្យជៀសផុតពីជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺដែលគំរាមកំហែងដល់អាយុជីវិត ដែលកើតឡើងនៅពេលដែលខួរក្បាលមិនអាចទទួលការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់។ អ្នកដែលកើតជំងឺនេះ អាចនាំឲ្យខូចខួរក្បាល ពិការភាពមួយចំហៀងខ្លួន ហើយបើធ្ងន់ធ្ងរអាចនិងស្លាប់។ មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺដ៏មានគ្រោះថ្នាក់នេះ គឺសម្ពាធឈាមឡើងខ្ពស់ ឬកូលេស្តេរ៉ុល ដែលប្រមូលផ្តុំកាន់តែច្រើនឡើងៗនៅក្នុងសរសៃឈាម ហើយទីបំផុតឈាមត្រូវស្ទះមិនអាចបញ្ចូនទៅកាន់ខួរក្បាលបានឡើយ។ តែទោះជាយ៉ាងណា ជំងឺដាច់សរសៃឈាមខួរក្បាល អាចការពារបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖ ១.ផ្លាស់ប្តូររបបអាហារ របបអាហារ ដែលគ្មានផាសុខភាព អាចនាំឲ្យមានសម្ពាធឈាមខ្ពស់…

គ្រោះថ្នាក់៦យ៉ាង កើតឡើងដោយសារតែទម្លាប់ស្លៀកខោរឹបពេក

មនុស្សភាគច្រើនតែងតែយល់ថា ការស្លៀកខោរឹបបញ្ចេញរាង ធ្វើឲ្យពួកគេមើលទៅស្រស់ស្អាត ហើយអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សដែលនៅជុំវិញខ្លួន។ ក៏ប៉ុន្តែ ពួកគេមិនបានគិតពីផលប៉ះពាល់ ដែលបណ្តោលមកពីការស្លៀកបែបនេះឡើយ។ ខាងក្រោមនេះ គឺជាគ្រោះថ្នាក់ដែលបង្កឡើងដោយសារតែការស្លៀករឹបតឹងពេក៖ ១.ប៉ះពាល់ដល់មេជីវិតឈ្មោល ការស្លៀកខោរឹបតឹងពេក អាចបង្កើនសីតុណ្ហភាពជុំវិញពងស្វាស ដែលធ្វើឲ្យការផលិតមេជិវិឈ្មោលត្រូវកាត់បន្ថយ។ ២.ស្ទះចរន្តឈាម ការស្លៀរឹបតឹងយូរពេក អាចបង្អាក់ដល់លំហូរឈាម និងអុកស៊ីសែននៅផ្នែកមួយកំណាត់ក្រោម។ ក្នុងករណីភ្លាមៗ វាអាចបណ្តោលឲ្យអ្នកស្ពឹកជើងជាបណ្តោះអាសន្ន ប៉ុន្តែយូរៗទៅ…

សញ្ញាទាំងនេះព្រមានថា រាងកាយរបស់អ្នកកំពុងតែខ្វះកាល់ស្យូមធ្ងន់ធ្ងរ

កាល់ស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់បំផុត ដែលរាងកាយត្រូវការប្រើប្រាស់ចាំបាច់ជារៀងរាល់ថ្ងៃ ព្រោះវាមានតួនាទីរក្សាឆ្អឹង និងធ្មេញឲ្យរឹងមាំ ជាពិសេសកុមារដែស្ថិតនៅក្នុវ័យលូតលាស់តែម្តង។ តែទោះជាយ៉ាងណា ប្រសិនបើកង្វះកាល់ស្យូមវិញនោះ រាងកាយរបស់អ្នកអាចជួបនឹងផលលំបាកមួយចំនួន។ រមួលសាច់ដុំ នៅពេលដែលអ្នកឧស្សហ៍ឈឺចាប់សាច់ដុំ ឬគេហៅថារមួលក្រពើ មានន័យថាកម្រិតកាល់ស្យូមនៅក្នុងរាងកាយរបស់អ្នក មានកម្រិតទាបពេក ជាពិសេសវាកើតឡើងត្រង់ភ្លៅ និងកំភួនជើង។ ហេតុនេះ អ្នកគួរតែព្យាយាមទទួលទានអាហារ ដែលសម្បូរសារធាតុកាល់ស្យូមឲ្យបានច្រើន។ ខ្សោយឆ្អឹង…

ដឹងពីអត្ថប្រយោជន៍ហើយ អ្នកមិនចូលចិត្តក៏ចង់ញ៉ាំការ៉ុតដែរ

ការ៉ុត គឺជាបន្លែមួយប្រភេទដែលគេប្រើសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ឬទទួលទានទាំងឆៅតែម្តង។ មើមឈើពណ៌លឿងមួយប្រភេទនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលមិនត្រឹមតែអាចជួយថែបំប៉នរាងកាយឲ្យមានសុខភាពល្អប៉ុណ្ណោះទេ វាក៏មានប្រសិទ្ធភាពក្នុងការថែរក្សាសម្រស់ផងដែរ។ ទោះជាយ៉ាងណា ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលបានមកពីការទទួលទានការ៉ុតជាប្រចាំ៖ ១.ជួយព្យាបាលភាពស្លេកស្លាំង សារធាតុបេតាការ៉ូទីន នៅក្នុងមើមការ៉ុត មានមុខងារជួយបំពេញបន្ថែមដល់ការផ្គត់ផ្គង់ឈាមនៅក្នុងរាងកាយ ហេតុនេះហើយអ្នកដែលកំពុងតែមានបញ្ហាភាពស្លេកស្លាំង នឹងប្រែជាល្អប្រសើរឡើងវិញ ប្រសិនបើទទួលទានរាល់ថ្ងៃ។ ២.លើកកម្ពស់សុខភាពឆ្អឹង វីតាមីន…

ពាក់ព័ន្ធអីជាមួយគ្នា! ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែម ត្រូវរក្សាសុខភាពមាត់ធ្មេញឲ្យមានសុខភាពល្អ?

បើយោងតាមការសិក្សាពីសាកលវិទ្យាល័យញ៉ូវយ៉ក បានបង្ហាញថា អ្នកកើតជំងឺទឹកនោមផ្អែម ហាក់ដូចជាមិនសូវខ្វល់ខ្វាយជាមួយនឹងការថែទាំសុខភាពមាត់ធ្មញឡើយ។ លើសពីនេះ អ្នកជំងឺទឹកនោមផ្អែម មានការកើនឡើងហានិភ័យនៃជំងឺរលាកអញ្ចាញធ្មេញ ជាលិកា និងឆ្អឹងជុំវិញធ្មេញ ខណៈដែលជំងឺមាត់ធ្មេញ មានឥទ្ធិភពលប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើឲ្យជំងឺទឹកនោមផ្អែម វិវត្តកាន់តែធ្ងន់ធ្ងរ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែម ហាក់ដូចជាមិនសូវទៅជួបពេទ្យធ្មេញនោះទេ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញ មានជំងឺទឹកនោមផ្អែម។ ចាប់ពីឆ្នាំ ២០០៤…

អាហារ៥ប្រភេទ បើសំរុកទទួលទានអ្នកនឹងឆាប់មានកូន

តើអ្នកចង់ឆាប់មានកូនដូចបំណងមែនទេ? បច្ចុប្បន្ននេះមានគូស្នេហ៍ជាច្រើនណាស់ ដែលរៀបការហើយមិនអាចមានកូនសមតាមបំណង ហើយមានគូស្នេហ៍ខ្លះចោលពោះដល់ទៅ ១០ឆ្នាំទើបមានមួយនឹងគេ។ តើអ្នកកំពុងស្ថិតនៅក្នុងចំណោមគូស្នេហ៍ប្រភេទនេះដែរ មែនទេ? បើដូច្នោះមែន កុំព្រួបារម្ភខ្លាំងពេក ព្រោះការផ្លាស់ប្តូររបបអាហារមួយចំនួន អាចជួយបង្កើនឱកាសនៃការមានកូន សម្រាប់អ្នកបាន។ ១.អាហារសម្បូរប្រូតេអ៊ីន ប្រូតេអ៊ីន គឺជាសារធាតុដ៏មានសារសំខាន់បំផុតស្រាប់លើកកម្ពស់ឲ្យអ័រម៉ូនដំណើរការបានល្អ។ ប្រភពប្រូតេអ៊ីន មាននៅក្នុង ត្រី សាច់ក្រហម សាច់បក្សី…

ទទួលទានទឹកក្តៅឧណ្ឌៗ អត្ថប្រយោជន៍៤យ៉ាង នឹងបានមកដោយមិនបាច់ហត់

ទឹកមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយច្រោះជាតិពុលចេញពីឈាម និងទទួលខុសត្រូវចំពោះសកម្មភាពនៃរាងកាយទាំងមូល។ ក៏ប៉ុន្តែ តើអ្នកដឹងទេ ការទទួលទានទឹកបែបណាទើបល្អសម្រាប់សុខភាព? តាមពិត ទឹកត្រជាក់ ឬទឹកក្តៅ សុទ្ធតែផ្តល់អត្ថប្រយោជន៍ដូចគ្នា ក៏ប៉ុន្តែទឹកក្តៅមានប្រសិទ្ធភាពជាង ព្រោះវាអាចជួយព្យាបាលជំងឺមួយចំនួនបាន។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៤ចំណុច ដែលបានមកពីការទទួលទានទឹកក្តៅឧណ្ឌៗ ៖ ១.បង្កើនការរំលាយអាហារ ការផឹកទឹកក្តៅឧណ្ឌៗនៅពេលព្រឹក…

ស្គាល់ច្បាស់ដូចបាតដៃ តែមិនដឹងថាវាផ្តល់ប្រយោជន៍ដល់ម្លឹងសោះ!

អ្នកណាក៏ស្គាល់ផ្លែត្រសក់ច្បាស់ដែរ ហើយធ្លាប់ទទួលទានរាប់ភ្លេចថែមទៀត ក៏ប៉ុន្តែមានមនុស្សជាច្រើន ប្រហែលជាមិនទាន់ស្គាល់អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់វានោះទេ។ ត្រសក់ គឺជាផ្លែឈើដែលល្អបំផុត នារដូវក្តៅ ព្រោះវាអាចជួយរក្សារាងកាយឲ្យត្រជាក់ ក្រៅពីនេះ ការទទួលទានត្រសក់ ជាទៀងទាត់ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗរាប់ភ្លេច។ ១.ផ្គត់ផ្គង់ជាតិទឹក និងវីតាមីន ត្រសក់ មានផ្ទុកជាតិទឹករហូតដល់ ៩៥ភាគរយ ដែលជាប្រភពដ៏ល្អក្នុងការផ្តល់សំណើម និងជួយបន្សាបជាតិពុលចេញពីរាងកាយ។ ម្យ៉ាងវិញទៀត…

គុណប្រយោជន៍បានមកពីផ្លែទទឹម ដែលស្ត្រីមានផ្ទៃពោះគួរញ៉ាំរាល់ថ្ងៃ

ទទឹម ត្រូវបានគេចាត់ទុកជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលសម្បូរទៅដោយជីវជាតិខ្លាំងបំផុតសម្រាប់រាងកាយ។ ជាពិសេស ផ្លែឈើមួយប្រភេទនេះត្រូវបានគេណែនាំឲ្យស្ត្រីមានផ្ទៃពោះ ទទួលទានជាប្រចាំ ព្រោះវាផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន។ ការពារបញ្ហាទល់លាមក បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលស្ត្រីមានផ្ទៃពោះតែងតែជួបប្រទះ គឺការទល់លាមក ជាពិសេសក្នុង ៣ត្រីមាសចុងក្រោយ។ តែប្រសិនបើអ្នកមានទម្លាប់បន្ថែមអាហារ ដែលសម្បូរជាតិសរសៃជាប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា។ ផ្លែទទឹម គឺជាប្រភពនៃជាតិសរសៃ ដែលមានសមត្ថភាពអាចជួយជំរុញដល់ចលនាពោះវៀន ឲ្យដំណើរករបានយ៉ាងល្អ…