YouTube នឹងបញ្ឈប់មុខងារ Annotations ព្រោះថាវាគួរឲ្យរំខានដល់អ្នកមើល

ថ្ងៃនេះ ក្រុមហ៊ុនបណ្តាញសង្គមវីដេអូ YouTube បានប្រកាសផ្លាស់មុខងារ Annotations ចេញជំនួសដោយមុខងារ End Screen និង Cards ថ្មី ដែលជាមុខងារដំបូង ដំណើរការលើស្មាតហ្វូន ហើយពួកវាមានលក្ខណៈប្រើប្រាស់ស្រដៀងគ្នា។ រាល់ពេលលោកអ្នកចាក់វីដេអូលើ YouTube រួចឃើញប្រអប់អក្សរតូចៗពណ៌ខ្មៅ បង្ហាញពីលើវីដេអូ ប្រៀបដូចជាប៊ូតុងមួយសម្រាប់ឲ្យលោកអ្នកចុចលោតទៅបើកវីដេអូដទៃមួយទៀត នោះហើយគឺជា…

Galaxy S8 ត្រូវតែមាន ៥ ចំណុចនេះមែន ទើបអាចឈ្នះចិត្តអ្នកគាំទ្រ iPhone បាន!

ជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុន Samsung និង Apple គឺជាគូប្រណាំងប្រជែងប្រទាញប្រទុងគ្នាបំផុតក្នុងទីផ្សារទូរសព្ទចល័តពិភពលោក។ ជាអកុសលនៅឆ្នាំមុននេះ ខាងក្រុមហ៊ុនកូរ៉េ បានផុងខ្លួនក្នុងវិបត្តិថ្មដ៏ធ្ងន់ធ្ងរ រហូតដល់បង្ខំចិត្តប្រមូល Note 7 រាប់លានគ្រឿងមកវិញ។ ទោះយ៉ាងណា បរាជ័យគឺជាមេរៀន មេរៀនគឺជាបទពិសោធន៍ដែលនឹងនាំមកនូវការផ្លាស់ប្តូរឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ ហើយ Galaxy S8​/ S8+ ដែលត្រៀមបើកបង្ហាញជាផ្លូវការនៅថ្ងៃទី…

វិធីស្គេន QR Code តាមកម្មវិធី Chrome លើ iPhone​ ឱ្យបានរហ័សបំផុត

QR Code គឺជាប្រភេទកូដសម្រាប់ភ្ជាប់ទៅកាន់អាសយដ្ឋានគេហទំព័រមួយប្រភេទ ដែលមានរូបភាពជាផ្ទាំងខ្មៅរាងបួនជ្រុង បង្កើតឡើងសម្រាប់អនុញាតឱ្យលោកអ្នកអាចប្រើកាមេរ៉ាស្មាតហ្វូនថតស្កេន ដើម្បីចូលទៅអាន ឬមើលព័ត៌មានបន្ថែមរបស់វាបានដោយមិនចាំបាច់វាយបញ្ចូលអាសយដ្ឋានលើកម្មវិធី Browser អ្វីឡើយ។ ជាទូទៅ ដើម្បីស្កេន QR Code នេះបាន លោកអ្នកត្រូវមានកម្មវិធីស្កេនដាច់ដោយឡែកមួយលើទូរសព្ទ។ ប៉ុន្តែ​​ មិនចាំបាច់ដូច្នោះទេ គឺកម្មវិធី Chrome ដែលទើបកែថ្មី…

ក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់សម្លាប់ខ្លួនថតផ្សាយផ្ទាល់លើ Facebook ក្រោមក្រសែភ្នែក Friend ជាច្រើននាក់

ក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់ឈ្មោះ Naika Venant បានធ្វើអត្ថឃាតបន្ទាប់ពីនាងថតវីដេអូបង្ហោះផ្សាយផ្ទាល់បង្ហាញពីគោលបំណងរបស់ខ្លួនតាម Facebook អស់រយៈពេលជាងពីរម៉ោង ក្រោមក្រសែភ្នែកមិត្ត ឬ Friend ក្នុងបណ្តាញសង្គមរបស់នាងជាច្រើននាក់ ដោយក្នុងនោះ Friend មួយចំនួន បានសរសេរពាក្យអង្វរកកុំឱ្យនាងធ្វើដូច្នេះ តែមួយចំនួនផ្សេងទៀត មិនបានធ្វើដូច្នោះទេ។ ពួកគេបានអធិប្បាយលើទង្វើរបស់នាងថា គ្រាន់តែជាសម្តែងដើម្បីទាញចំណាប់អារម្មណ៍គេឯង…

គន្លឹះការពារគណនី Facebook កុំឲ្យគេលួចប្រើបាន

បើសិនជាប្រិយមិត្តចេះតែបារម្ភខ្លាចថា គណនីហ្វេសប៊ុករបស់ខ្លួន អាចនឹងមានគេលួចហែគ (Hacked) យកបាន លោកអ្នកគួរតែពិនិត្យមើលថា តើគណនីមួយនោះកំពុងតែប្រើប្រាស់ចេញពីទីតាំងណាមក។ បើប្រិយមិត្តអនុវត្តតាមវិធីដែល​ Post Tech លើកយកមកនេះ ប្រាកដជាអាចធានាសុវត្ថិភាពដល់គណនីរបស់លោកអ្នកបានជាមិនខាន។ វិធីទី ១ – បញ្ជាដោះគណនី Facebook ចេញពីឧបករណ៍ដទៃដោយប្រយោល ១ –…

ក្រុមហ៊ុនផលិតកាមេរ៉ា GoPro នឹងកាត់បន្ថយបុគ្គលិក ២៧០ នាក់​

ក្រុមហ៊ុនផលិតកាមេរ៉ាវីដេអូ Go Pro បានថ្លែងកាលពីម្សិលមិញថា ខ្លួននឹងកាត់បន្ថយបុគ្គលិកជាលើកទីពីរក្នុងចំនួន ២៧០ នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយការចំណាយប្រតិបត្តិផ្សេងៗរបស់ខ្លួន ដែលកំពុងជួបការលំបាកក្នុងមួយរយៈកាលចុងក្រោយ។ ការកាត់បន្ថយចំនួនបុគ្គលិកដែលស្មើនឹង ១៨ ភាគរយនៃកម្លាំងការងារសរុប ១,៥០០ នាក់ របស់ក្រុមហ៊ុនទាំងមូលនេះ គឺត្រូវបានក្រុមហ៊ុនសម្រេចធ្វើឡើងមិនដល់ ៤ ខែផង បន្ទាប់ពីការកាត់បន្ថយបុគ្គលិកលើកទីមួយ ក្នុងខែវិច្ឆិកា…

ទំនើបហួស! Visa ចង់ឱ្យគ្រប់យ៉ាងអាចប្រើទូទាត់ថ្លៃទំនិញបានដូច Samsung Pay និង Android Pay

ក្រុមហ៊ុន Visa បានប្រកាសចេញនូវចក្ខុវិស័យថ្មីមួយ នៅឯព្រឹត្តិការណ៍ South by Southwest Festival នាទីក្រុង Austin រដ្ឋ Texas ដោយចង់ប្រែក្លាយសម្ភារបំពាក់កាយប្រចាំថ្ងៃរបស់មនុស្ស ឱ្យអាចប្រើសម្រាប់ទូទាត់ថ្លៃទំនិញបានដូចជាសេវាកម្មទូទាត់ថ្លៃទំនិញតាមទូរសព្ទចល័ត Samsung Pay និង Android Pay អីចឹងដែរ។…

ជប៉ុន កំពុងបោះជំហានដ៏ធំឆ្ពោះទៅកាន់វិស័យដឹកជញ្ជូនតាមដែនអាកាស

ជប៉ុន អាចជាប្រទេសដែលមានប្រវត្តិយូរជាងប្រទេសដទៃលើពិភពលោក ក្នុងវិស័យដ្រូនស្វ័យបើកបរ។ ដោយក្រុមហ៊ុនជាច្រើនក្នុងប្រទេសនេះ ធ្លាប់បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកតាំងពីរាប់សិបឆ្នាំមុនម្ល៉េះ សម្រាប់ជួយដល់វិស័យកសិកម្ម ការឃ្លាំមើលហេថារចនាសម្ព័ន្ធ និងការសាងសង់។ ថ្ងៃនេះ Rakuten ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាធំជាងគេនៅជប៉ុន បានប្រកាសចូលរួមសហការជាមួយ AirMap ដែលជាក្រុមហ៊ុនផែនទីសម្រាប់ប្រើលើអាកាស ក្នុងបំណងចង់អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរាចរណ៍យាន្តហោះហើរគ្មានមនុស្សបើកឲ្យមានសុវត្ថិភាពល្អ ដើម្បីអនុញ្ញាតឲ្យដ្រូនមួយចំនួនធំអាចហោះហើរស្វ័យប្រវត្តិទៅតាមខ្សែផ្លូវអាកាសតែមួយ។ Rakuten ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមានសក្តានុពលផ្នែកវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ធ្លាប់មានបទពិសោធន៍ខាងប្រើប្រាស់ដ្រូនសម្រាប់ដឹកជញ្ជូនទំនិញ…

វិធីថតវីដេអូផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គម Facebook តាមទូរសព្ទ iPhone និង Android

ការចែករំលែកព្រឹត្តិការណ៍កម្សាន្តសប្បាយ ឬសកម្មភាពទាន់ហេតុការផ្សេងៗទៅដល់ញាត្តិមិត្តជិតឆ្ងាយឱ្យបានឃើញភ្លាមៗ និងផ្ទាល់ៗ លែងជាការលំបាកទៀតហើយ នាសម័យបច្ចេកវិទ្យាចល័តនេះ។ លោកអ្នកគ្រាន់តែមានកម្មវិធី Facebook នៅលើទូរសព្ទដៃប្រភេទស្មាតហ្វូនរបស់ខ្លួន មិនថាដើរដោយប្រព័ន្ធ iOS ឬ Android នោះទេ រួចអនុវត្តតាមជំហានងាយៗដែល Post Tech លើកយកមកបង្ហាញនៅខាងក្រោមតែប៉ុណ្ណោះ។ លក្ខខណ្ឌអនុវត្ត៖ ទូរសព្ទត្រូវភ្ជាប់ប្រព័ន្ធអីុនធើណែតតាមប្រព័ន្ធ…

ទោះឋិតក្រោមចម្រឹងដែក ទាយាទ Samsung នៅតែអាចដឹកនាំក្រុមហ៊ុនបានដដែល

ប្រមុខក្រុមហ៊ុន Samsung គ្រុប លោក Lee Jae-yong បើទោះបីជាត្រូវជាប់ក្នុងមន្ទីរឃុំឃាំងក៏ដោយ ក៏លោកប្រហែល​នៅតែអាចដើរតួនាទីសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តដឹកនាំក្រុមហ៊ុនបានដដែល គឺដោយ​សារតែរូបលោកត្រូវបានបើកឱ្យមានការចូលសួរសុខទុក្ខយ៉ាងទូលំទូលាយ។ លើសពីនេះ លោកក៏ត្រូវបានរៀបចំដាក់ឱ្យនៅដាច់ដោយឡែកយ៉ាងល្អប្រសើរពីទណ្ឌិតផ្សេងៗផងដែរ នៅឯមជ្ឈមមណ្ឌលកែប្រែទីក្រុងសេអ៊ុល។ យោងតាមក្រមច្បាប់នៃសាធារណរដ្ឋកូរ៉េ លោក Lee ដែលកំពុងឋិតក្រោមដំណើរការនិតិវិធីតុលាការនៅឡើយនោះ អាចជួបជាមួយក្រុមមេធាវីរបស់លោករូបណា ពេលណា ឬញឹកញាប់ប៉ុណ្ណាក៏បាន នៅក្នុងអំឡុងម៉ោងធ្វើការពីថ្ងៃច័ន្ទ…