ជម្រើសកាន់តែច្រើន! iPad ស៊េរីថ្មី នឹងចេញ ៤ ម៉ូឌែល មិនធ្លាប់មាន

កាលពីម្សិលមិញ មាន iPad Pro ចំនួន ៤ ស៊េរី បាននិងកំពុងធ្វើតេស្តនៅឯរដ្ឋ សានហ្រ្វានសីស្កូ ក្នុងទីស្នាក់ការកណ្តាលក្រុមហ៊ុន​ Apple នេះបើតាមការឲ្យដឹងពី ក្រុមហ៊ុនផ្សព្វផ្សាយផលិតផលស្មាតហ្វូន Fiksu ។ ដែលពីមុនមក Apple បញ្ចេញ iPad តែត្រឹមតែ…

ក្រុមហ៊ុន Intel បោះទុន $១៥ ពាន់លាន ទិញយក Mobileye ដើម្បីពង្រីកខ្លួនក្នុងទីផ្សារថ្មីនៃថយន្តស្វ័យបើកបរ

បច្ចេកវិទ្យានៅលើពិភពលោកតែងវិវឌ្ឍខ្លួនទៅមុខជានិច្ច ហើយអាចនឹងប្រែប្រួលឥតឈប់ឈរ។ ក្រុមហ៊ុន​ Intel ដែលកំពុងឈានមុខគេក្នុងឧស្សាហកម្មផលិតបន្ទះឈីបកុំព្យូទ័រ បានមើលឃើញភាព​នៅទ្រឹងនៃទីផ្សារបន្ទះឈីបសម្រាប់កុំព្យូទ័រ និងស្មាតហ្វូន បានសម្រេចបោះទុន ១៥.៣ ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធជំនួយបើកបរទំនើបមួយឈ្មោះ Mobileye ដើម្បីបើកផ្លូវរបស់ខ្លួនចូលទៅកាន់ទីផ្សារថ្មីនៃរថយន្តស័្វយប្រវត្តិកម្មដែលកំពុងផុសផុល។ ការសម្រេចជះលុយដ៏ក្រាស់ក្រែលទិញយកក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅក្នុងប្រទេសអ៉ីស្រាអ៊ែលនេះ ត្រូវបាន Intel ប្រកាសឡើងនៅថ្ងៃម្សិលមិញ ខណៈក្រុមហ៊ុនផលិតបន្ទះឈីបនីមួយៗកំពុងឈ្មុសឈ្មុលស្វែងរកទិញក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដើម្បីបោះជំហានចូលក្នុងទីផ្សារថ្មីៗ។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ Forbes…

លេងហ្គេម Pokémon Go ជួយលោកអ្នកជៀសផុតពីជម្ងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

ការសិក្សាថ្មីមួយបានស្រាវជ្រាវឃើញថា ហ្គេម “Pokémon Go” មិនត្រឹមតែផ្តល់ជូននូវល្បែងដើរចាប់សត្វប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងទាក់ទាញអ្នកប្រើប្រាស់ឲ្យបង្កើនសកម្មភាពដើរកាន់តែច្រើនទៀតផង។ កញ្ញា Hanzhang Xu ជាអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Duke (សាលាពេទ្យ) បានបង្ហាញការរកឃើញថ្មីមួយរបស់នាង នៅក្នុងកិច្ចប្រជុំសមាគម American Heart​។ នៅក្នុងការស្រាវជ្រាវនោះ នាង និងមិត្តរួមក្រុមបានអញ្ជើញម្ចាស់ទូរស័ព្ទដៃ iPhone​…

គន្លឹះបង្ហោះរូបថតលើ Facebook ជាសម្ងាត់មិនឲ្យអ្នកខ្លះឃើញ

ប្រិយមិត្ត ប្រហែលជាមិនដឹងថា ការបង្ហោះរូបថតលើ Facebook អាចរក្សាការសម្ងាត់បាននោះទេ។ Facebook មានមុខងារមួយហៅថា Privacy អនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្ហោះរូបថតដោយអាថ៌កំបាំងគ្មានអ្នកណាអាចឃើញ ក្រៅពីមិត្តភក្តិដែលយើងបើកការអនុញ្ញាតឲ្យមើលតែប៉ុណ្ណោះ។ ប្រសិនបើអនុវត្តតាមគន្លឹះនេះ លោកអ្នកច្បាស់ជាលែងបារម្ភរឿងបង្ហោះរូបថតលើបណ្តាញសង្គមហ្វេសប៊ុក បែកធ្លាយទៅដល់ អ្នកដែលយើងមិនចង់ឲ្យឃើញទៀតហើយ។ មុខងារ Privacy ផ្តល់ជូនលោកអ្នកនូវជម្រើស ៦ មុខផ្សេងៗពីគ្នា៖…

វិធីឆ្លើយតបសារ Gmail រហ័សបំផុត ដោយការបង្កើតទម្រង់សារទុកជាមុន

គ្រប់មជ្ឈដ្ឋានការងារសព្វថ្ងៃ សុទ្ធសឹងមិនអាចជៀសផុតពីការប្រើប្រាស់សារអេឡិចត្រូនិចបានឡើយ សម្រាប់ការឆ្លើយឆ្លងគ្នាជាលក្ខណៈសកលលោក តាមរយៈបណ្តាញអ៊ិនធើណែតលើកុំព្យូទ័រ ឬស្មាតហ្វូន។ បើយោងតាមការស្រង់ស្ថិតិពីក្រុមហ៊ុន Adobe បានបង្ហាញក្នុងឆ្នាំ ២០១៥ ឲ្យឃើញថា បុគ្គលិកធ្វើការនៅក្នុងសហរដ្ឋអាមេរិក ចំណាយពេលជាង ៦ ម៉ោងក្នុងមួយថ្ងៃឯណោះ ដើម្បីឆែកមើល ឬឆ្លើយតបសារអេឡិចត្រូនិចជាច្រើន បើគិតទៅគឺលើសម៉ោងធ្វើការកន្លះថ្ងៃរបស់ពួកគេទៅទៀត។ សំណាងល្អ ពេលនេះមានវិធីម្យ៉ាងអាចសម្រួលដល់ការផ្ញើសារ ឬឆ្លើយតប…

Samsung Galaxy S8 នឹងចេញចុងខែនេះហើយ ចាំមើលវាមានលក្ខណៈសម្បត្តិដូចអីចេះអត់?

ក្រុមហ៊ុន Samsung គ្រោងនឹងប្រកាសចេញជំនាន់ថ្មីនៃកំពូលស្មាតហ្វូនរបស់ខ្លួន គឺ Galaxy ស៊េរី S8 នៅថ្ងៃទី ២៩ មីនា ខាងមុខនេះហើយ នៅឯព្រឹត្តិការណ៍មួយ ដែលនឹងប្រព្រឹត្តិឡើងនាទីក្រុងញូយ៉ក។ នេះបើយោងតាមគេហទំព័រ Trustedreview ចុះផ្សាយនៅថ្ងៃម្សិលមិញ។ ទន្ទឹមនឹងនេះ ព័ត៌មានថ្មីទាក់ទងទៅនឹង Galaxy S8…

វិធីចែករំលែកបទចម្រៀងលើ iPhone/iPad

ប្រិយមិត្តគ្រប់គ្នា អាចធ្វើការចែករំលែកបទចម្រៀងដែលមាននៅលើ iPhone/iPad ស្រាប់ ទៅដល់ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធ iOS បានតាមរយៈមុខងារ Home Sharing។ ដើម្បីប្រើប្រាស់មុខងារនេះបាន ប្រិយមិត្តត្រូវធ្វើការភ្ជាប់ iPhone/iPad ជាមួយនិងបណ្តាញអ៊ិនធើណែត Wi-Fi និងដំឡើងប្រព័ន្ធ iOS ជំនាន់ចុងក្រោយ។ វិធីអនុវត្តន៍ ១ –…

មូលហេតុ ១០ យ៉ាង នាំឱ្យទូរសព្ទ iPhone របស់លោកអ្នកឆាប់អស់ថ្មបំផុត និងដោយមិនដឹងខ្លួន

ពីមួយជំនាន់ទៅមួយជំនាន់ប្រព័ន្ធ iOS របស់ iPhone ក៏ដូចជា iPad ត្រូវបានក្រុមហ៊ុន Apple បន្ថែមមុខងារថ្មីៗ និងកាន់តែសម្បូរបែបឡើងៗ ដែលធ្វើឱ្យលោកអ្នកកាន់តែរីករាយក្នុងការប្រើប្រាស់ទូរសព្ទរបស់ខ្លួន។ ទន្ទឹមនឹងនោះ បញ្ហាចោទចេះតែកើតឡើងជាបន្តបន្ទាប់ ជាពិសេស ទៅលើថាមពលថ្មតែម្តង។ លោកអ្នកមួយចំនួនចេះតែត្អូញត្អែរថា ហេតុអ្វីបានជាថ្ម iPhone របស់ខ្លួន មិនសូវកាន់ចឹង…

វិធីឆែកមើលសោសម្ងាត់របស់ iPhone មុននឹងទិញ/លក់ ដើម្បីជៀសវាងមានបញ្ហានៅថ្ងៃក្រោយ

ទូរសព្ទដៃ iPhone ក៏ដូចជា iPad អីចឹងដែរ គឺក្រុមហ៊ុន Apple បានភ្ជាប់មកជាមួយប្រព័ន្ធសោសម្ងាត់មួយមានឈ្មោះថា Activation Lock ដើម្បីការពារសុវត្ថិភាព។ សោនេះ នៅពេលដែលវាត្រូវបានចាក់ហើយ គឺមិនអាចដោះចេញវិញ ឬក៏ប្រើប្រាស់ទូរសព្ទបានទេ ដរាបណាមិនដឹងលេខកូដសម្ងាត់របស់វានោះ។ ដូច្នេះ ដើម្បីជៀសវាង បញ្ហាជាប់សោនេះដោយមិនដឹងខ្លួន ជាពិសេស…

កម្មវិធី Cortana ជំនាន់ថ្មី សម្រាប់ iPhone ដំណើរការបានរហ័សជាងមុន និងកាន់តែប្រសើរ

ថ្ងៃនេះ ក្រុមហ៊ុន Microsoft បានបញ្ចេញកំណែថ្មីនៃកម្មវិធី Cortana របស់ខ្លួនសម្រាប់ទូរស័ព្ទដៃ iPhone ដោយការធ្វើឱ្យល្បឿនដំណើរការ និងផ្ទាំងកម្មវិធីប្រើប្រាស់កាន់តែលឿន និងទាក់ទាញជាងមុន។ កម្មវិធីជំនួយការសំឡេងឌីជីថល ត្រូវបានផ្លាស់ប្តូរការបង្ហាញលើផ្ទៃអេក្រង់ ពីពណ៌ប្រផេះចាស់ ទៅជាពណ៌ស្វាយវិញ។ រីឯផ្ទាំងហៅទូរស័ព្ទ ផ្ញើសារ និងក្រើនរំលឹក បង្ហាញចេញនូវសោភណ្ឌភាពកាន់តែស្រស់ស្អាត។ ក្រុមហ៊ុន Microsoft…