ញាក់សាច់! Ferrari ម៉ាគ្រឿងនេះ ថ្លៃជាងវិឡាស្រុកខ្មែរទៀត តែលក់ដាច់អស់ ទាំងគ្រប់គ្នាមិនទាន់បានឃើញ
រថយន្ត Ferrari ម៉ូឌែល 812 Superfast ដែលទើបបានតាំងបង្ហាញនៅឯពិព័រណ៍រថយន្តក្រុងហ្សឺណែវ ឆ្នាំ ២០១៧ និងមានតម្លៃរហូតដល់ទៅជាង ៣ សែនដុល្លារ ថ្លៃជាងវិឡាដ៏ប្រណិតមួយនៅក្នុងប្រទេសកម្ពុជា ត្រូវបានលក់ដាច់អស់ ទាំងពិភពលោកមិនទាន់បានឃើញ។ វាជារថយន្តម៉ូឌែលស្ព័រដែលមានល្បឿនលឿនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរថយន្តរបស់ក្រុមហ៊ុននៃប្រទេសអ៉ីតាលីមួយនេះ ហើយមុនពេលដាក់តាំងបង្ហាញឱ្យពិភពលោកបានឃើញនៅឯពិព័រណ៍រថយន្តអន្តរជាតិក្រុងហ្សឺណែវ នៅថ្ងៃអង្គារ៍ សប្តាហ៍នេះ វាត្រូវបានគេកម្ម៉ង់ទិញអស់បាត់ទៅហើយ។ ដូច្នេះ…