៣ឆ្នាំហើយ Samsung នៅតែងើបក្បាលមិនរួច

សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បួង នៅតែមានការព្រួយបារម្ភ បន្ទាប់ពី​របាយការណ៍​នៃការ​លក់ស្មាតហ្វូន​នៅក្នុង​ប្រទេសចិន នៅតែ​បន្តធ្លាក់ចុះ ដោយមើលមិនឃើញពីភាពត្រឡប់ទៅរកដូចដើម។ បើទោះបីជាស្មាតហ្វូនម៉ូដែលថ្មីចុងក្រោយរបស់ Samsung មាន Galaxy S7 និង S7 Edge បានជំរុញឲ្យប្រាក់ចំណូល Samsung កើនឡើងក្ដី ប៉ុន្តែតួលេខនៃការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន បានធ្លាក់ចុះជាប់ៗគ្នានៅក្នុងរយៈពេល ៣ឆ្នាំ…

អ្នកជំនាញបង្កើតឧបករបណ៍បញ្ជាTVសម្រាប់ឆ្កែជាលើកដំបូងបង្អស់

ចក្រភពអង់គ្លេសៈ ម្ចាស់ឆ្កែដែលមានអារម្មណ៍ថាខុសព្រោះទុក្ខឆ្កែនៅ​ផ្ទះតែឯងក្នុងរយៈពេល​យូរនោះ ក្នុងពេលឆាប់ៗខាងមុននេះនឹងមានភាពប្រសើរឡើងវិញ យ៉ាងហើយណាស់ធ្វើឲ្យសត្វឆ្កែមិនធុញដែរ គឺវានឹងរវុលក្នុងការប្តូប៉ុស្តិ៍ទូរទស្សន៍ និងរីករាយនឹងកម្មវិធីផ្សេងៗតាមចិត្តចង់ តាមរយៈឧបករណ៍បញ្ជាទូរទស្សន៍ពីចម្ងាយសម្រាប់សត្វឆ្កែ។ ឧបករបណ៍បញ្ជាTV សមស្របសម្រាប់សត្វចិញ្ចឹម​ ជាទីស្រលាញ់របស់ពួកគេ ចាប់តាំងពីមាកការស្រាវជ្រាវ​ទាក់ទងនឹងការមើលទូរទស្សន៍របស់ឆ្កែ។​ នៅក្នុងសិក្សាមួយនោះបានបង្ហាញថា ជាមធ្យមឆ្កែជាច្រើន​បានមើលទូរទស្សន៍ ៩ម៉ោង ក្នុង១សប្តាហ៍ ហើយបច្ចេកវិទ្យាតើតួរយ៉ាងសំខាន់នៅក្នុង​ជីវិតរបស់​សត្វចិញ្ចឹមទាំងនោះ។ ដូច្នេះ ក្រុមហ៊ុនចំណីសត្វ Wagg មានទីតាំងនៅក្នុងចក្រភពអង់គ្លេស…

បែកធ្លាយរូបភាព iPhone 7 ពណ៌មាស នៅលើបណ្ដាញសង្គមចិន

ចិន៖ ខណៈពេលដែល​មានព័ត៌មានចចាមអារ៉ាមជាច្រើនបានលេចឮជាបន្តបន្ទាប់ទាក់ទងនឹង iPhone ជំនាន់​ថ្មីនោះ ស្រាប់តែនាព្រឹកថ្ងៃពុធនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមចិន Baidu ត្រូវបានគេបង្ហោះរូបភាព iPhone ថ្មី ដែលត្រូវបានគេអះអាងថា ជា iPhone 7។ នៅក្នុងរូបភាពនោះ មើលទៅ iPhone ថ្មី ហាក់ដូចជាគ្មានផ្លាស់ប្ដូររូបរាងឡើយ ពោលគឺដូច…

តើ Nokia នឹងវិលត្រឡប់មករកទីផ្សារទូរស័ព្ទវិញដែរ ឬទេ?

អាមេរិក៖ បើយើងក្រឡេកទៅមើលក្រោយឆ្នាំ ២០០៩ ក្រុមហ៊ុន Nokia បានក្តោបទីផ្សារទូរស័ព្ទ ជាពិសេសគឺ​ទីផ្សារស្មាតហ្វូន រហូតដល់ ៧០ភាគរយនៃស្មាតហ្វូនសរុបដែលបានលក់នៅទូទាំងសកលលោក ប៉ុន្តែក្រោយ​ពី​ឆ្នាំ ២០០៩ ទីផ្សារស្មាតហ្វូនត្រូវបាន Apple និង Samsung កាន់កាប់រហូតដល់សព្វថ្ងៃ។ នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Nokia…

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៣ សម្រុកចូលវិនិយោគនៅក្នុងប្រទេសឥណ្ឌា

ឥណ្ឌា៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ​ចំនួន៣ ក្នុងនោះមាន Toshiba ,Sharp និង Foxconn បាននិងកំពុងតែ​ចាប់​ផ្ដើមវាយលុយ​ទីផ្សារ​ប្រទេសឥណ្ឌាជាថ្មី បន្ទាប់ពីបោះបង់ទីផ្សារយក្សមួយនេះអស់រយៈពេលជាច្រើន។ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Toshiba និង Sharp បានមើលឃើញ​ទីផ្សារប្រទេសឥណ្ឌា ដោយអាច​ចាប់ផ្ដើម​​​វាយលុយទៅលើផលិតផលផ្សេងៗដូចជា ស្មាតហ្វូន, ទូរទស្សន៍, ម៉ាស៊ីនបន្សុតខ្យល់, ម៉ាស៊ីនត្រជាក់ និង​ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ។…

អធិរាជស្មាតហ្វូន Huawei P9 Plus ឆក់បេះដូង អ្នកតំណាងចែកចាយទូទាំងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ក្រុមហ៊ុន Huawei បានរៀបចំសម្ភោធជាផ្លូវការ នូវកំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយបង្អស់ គឺ Huawei P9 Plus។ មានវត្តមានកណ្តាលចំណោមភ្ញៀវកិត្តិយស សរុបប្រមាណជាង ១៥០ នាក់…

BMW និង Intel សហការគ្នាផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ

អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រកាសឲ្យដឹងថា ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុន Intel ក្នុងការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិនៅលើដងផ្លូវនាឆ្នាំ ២០២១ ហើយដើម្បីសម្រេចបំណងប្រាថ្នានេះ បាន BMW ក៏បានបង្ហើបឲ្យដឹងថា ក្រៅពី Intel នៅមានក្រុមហ៊ុនមួយទៀតគឺ Mobileye ក៏បានចូលរួមនៅក្នុងគម្រោងនេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំង ៣នេះ បានបញ្ជាក់ឲ្យដឹងរួមគ្នាថា…

Apple ចំណាយ ៥០០លានដុល្លារ ទិញក្រុមហ៊ុនផ្ដល់សេវាកម្មតន្ត្រីរបស់កំពូលតារាចម្រៀង Jay Z

អាមេរិក៖ ប៉ុន្មានថ្ងៃនេះ មានព័ត៌មានថា ក្រុមហ៊ុន Apple បាននិងកំពុងចរចាទិញក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming Music ឈ្មោះ Tidal ជាកម្មសិទ្ធិរបស់កំពូលតារាចម្រៀងរ៉េប Jay Z ប៉ុន្តែមិនមានព័ត៌មានទម្លាយមកថា ក្រុមហ៊ុន Apple ទិញក្នុងតម្លៃប៉ុន្មាននោះទេ។ ដោយឡែកនៅពេលនេះ លោក Piper…

Apple កំពុងចរចាទិញក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming Music របស់កំពូលតារាចម្រៀង Jay Z

អាមេរិកៈ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែចរចាទិញក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming-music ឈ្មោះ Tidal របស់កំពូលតារាចម្រៀងរ៉េប Jay Z ដើម្បីពង្រីកសេវាកម្មតន្ត្រីរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង។ យោងតាមការចេញផ្សាយរបស់កាសែត Wall Street Journal នៅថ្ងៃទី២ ខែកក្កដានេះ បានឲ្យដឹងថា នៅក្នុងកិច្ចចរចានោះ…

បុរសម្នាក់ ប្ដឹងទារសំណង ១០ពាន់លានដុល្លារ ពី Apple រឿងបង្កើត iPhone

អាមេរិក៖ បុរសម្នាក់ បានដាក់ពាក្យបណ្ដឹងទាមទារសំណងពីក្រុមហ៊ុន Apple នូវទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារអាមេរិក ដោយបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកមួយនេះ បានលួចចម្លងនូវផែនការផលិត iPhone របស់ខ្លួន។ នៅក្នុងពាក្យបណ្ដឹង លោក Thomas S. Ross បានបញ្ជាក់ថា គាត់បានគម្រោងបង្កើតទូរស័ព្ទដៃផ្ទាល់ខ្លួន តាំងពីឆ្នាំ ១៩៩២…