WhatsApp នឹងរលាយបាត់ពី Symbain OS នៅចុងឆ្នាំនេះ

អាមេរិក៖ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសឲ្យដឹងថា កម្មវិធី WhatsApp សម្រាប់​ប្រព័ន្ធដំណើរការ Symbian នឹងត្រូវរលាយបាត់នៅចុងឆ្នាំនេះ ពោលគឺក្រុមហ៊ុនបញ្ឈប់ការគាំទ្រ​សម្រាប់​​​ប្រព័ន្ធដំណើរការ Symbian។ នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ប្រព័ន្ធដំណើរការ Symbain OS ស្ទើរតែត្រូវបានគេបោះបង់ចោលទៅហើយ ជាពិសេសក្រោយពីក្រុមហ៊ុន​ Nokia លក់អាជីវកម្មទូរស័ព្ទចល័ត​​ទៅឲ្យក្រុមហ៊ុន Microsoft។…

Apple ជះលុយ ២៥ពាន់លានដុល្លារ ដើម្បីបញ្ចប់ជម្លោះប៉ាតង់ជាមួយក្រុមហ៊ុន Network-1

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានយល់ព្រមផ្ដល់សំណង ២៥លានដុល្លារអាមេរិក ដល់​ក្រុមហ៊ុន Network-1 Technologies ដើម្បីបញ្ចប់ជម្លោះប៉ាតង់​បច្ចេកវិទ្យាមួយ ដែល Apple បានរំលោភ​បំពាន។ ក្រុមហ៊ុន Network-1 Technologies បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា ក្រុមហ៊ុន Apple បាន​យល់ព្រមផ្ដល់សំណង ២៥ពាន់លានដុល្លារអាមេរិក…

មិត្តហ្វូន ដាក់បញ្ជូលបច្ចេកវិជ្ជាទំនើបក្នុងវិស័យអប់រំនៅកម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា មិត្តហ្វូន «MetFone» បាននាំមកនូវបច្ចេកវិជ្ជាទំនើបបញ្ជ្រៀបចូលក្នុងកម្មវិធីសិក្សានៅកម្ពុជា ដោយបានធ្វើការតភ្ជាប់សេវាកម្មអ៊ិនធើណិតទៅកាន់គ្រឹះស្ថានអប់រំរបស់រដ្ឋទាំងអស់នៅទូទាំងប្រទេស ដែលមានសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំសរុបជិត១លាននាក់ ដែល ទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។ នៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ជាមួយក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែកក្ដដា ឆ្នាំ២០១៦ ស្តីពីកម្មវិធីផ្តល់អ៊ិនធើណិត តាមសាលារៀន នៅទូទាំងប្រទេស…

iPhone បាត់ Hotspot តើត្រូវធ្វើយ៉ាងម៉េច?

អ្នកប្រើប្រាស់ iPhone ភាគច្រើន​តែ​ជួប​បញ្ហា​បាត់ Personal Hotspot​។ តើ​ត្រូវធ្វើ​ដូចម្ដេច​? យក​ទៅ​ហាង​ទូរស័ព្ទ​ដើម្បី​ជួប​អ្នកជំនាញ ឬ​មួយ​យ៉ាងណា​? ទេ​! លោក​អ្នក​គ្រាន់តែ​អនុវត្ត​តាម​ការណែនាំ​ដូច​ខាងក្រោម​ជា​ការ​ស្រេច​៖ ០១) ជាដំបូង​ត្រូវ​ចូល​ទៅ​កាន់ Setting បន្ទាប់​មក​ចុច​លើ​ពាក្យ Cellular ០២) នៅពេល​ផ្ទាំង Cellular បង្ហាញ សូម​ចុច​លើ​ពាក្យ…

កង្ហារទូរស័ព្ទiPhone ជួយធ្វើឲ្យរូបថត selfieកាន់តែសិចស៊ី

បរទេសៈ សម្រាប់អ្នកនិយមប្រើទូរស័ព្ទ អាយហ្វូន(iPhone) ហើយចូលចិត្តថតរូប Selfie នាពេលបច្ចុប្បន្ននេះ គេបានផលិតរបស់ជំនួយម្យ៉ាង ដើម្បីធ្វើឲ្យមានរូបភាពកាន់តែសិចស៊ីនោះ គឺកង្ហារសម្រាប់ដោតភ្ជាប់ជាមួយនឹងទូរស័ព្ទ​ដើម្បីផ្លុំសក់នៅពេលថតសែលហ្វី។ បើយោងតាមគេហទំព័រអាម៉ាហ្សូន កង្ហារតូចស្រាលមួយនេះមានតម្លៃ៦.៤៦ដុល្លារ ប្រើបានជាមួយ ទូរស័ព្ទ អាយហ្វូន (iPhone6S / 6S Plus / iPhone…

លោក Kevin Turner លាឈប់ពីតំណែង COO នៅ Microsoft ទៅកាន់តំណែងកំពូលនៅក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក

អាមេរិក៖ ប្រធានចាត់ការទូទៅ (COO) ក្រុមហ៊ុន Microsoft លោក Kevin Turner បានសម្រេចចិត្ត​ដើ​រ​ចេញ​ពី​ក្រុមហ៊ុន ដោយ​ទៅបម្រើការងារនៅក្នុងស្ថាប័នហិរញ្ញវត្ថុពិភពលោក Citadel LLC ជា​អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO)។ នេះ​បើយោងតាម​ការ​ចេញផ្សាយរបស់កាសែត Wall Street Journal នៅថ្ងៃទី០៨…

Nokia ទំនងជាវិញមករកទីផ្សារទូរស័ព្ទវិញ ជាមួយនឹងស្មាតហ្វូន P1

ចិន៖ នៅថ្ងៃនេះ ព័ត៌មានដ៏ល្អ និងគួរឲ្យចាប់អារម្មណ៍មួយបានលេចឮឡើង ដោយព័ត៌មាននោះគឺការបែកធ្លាយ​រូប​ភាពស្មាតហ្វូន P1 របស់ក្រុមហ៊ុន Nokia ដែលនេះជាលើកដំបូងបំផុត និងមិនធ្លាប់មាន​ចាប់តាំងពី Nokia លក់អាជីវកម្មទូរស័ព្ទចល័តឲ្យទៅ Microsoft។ របាយការណ៍សម្ងាត់មួយ បានលាតត្រដាងឲ្យដឹងថា ស្មាតហ្វូន​ P1 ប្រើប្រាស់ប្រព័ន្ធដំណើរការ Android នេះ​ត្រូវបានអភិវឌ្ឍន៍ឡើង​ដោយ​វិស្វករ​ជំនាញរបស់​ក្រុមហ៊ុន…

Google មិនត្រឹមតែផលិតស្មាតហ្វូនផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងផលិតនាឡិកាឆ្លាតវៃថែមទៀត

អាមេរិក៖ នៅមុននេះ មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន Google កំពុងសំងំផលិតស្មាតហ្វូនដោយ​ប្រើ​ប្រាស់ស្លាកសញ្ញា «Google» ផ្ទាល់ ហើយនឹងបង្ហាញនៅចុងឆ្នាំនេះ ដោយឡែកនៅពេលនេះ មានព័ត៌មាន​ចចាមអារ៉ាមថ្មីមួយទៀតគឺ Google កំពុងបង្កើតនាឡិកាឆ្លាតវៃ (Smartwatches)។ យោងតាមការចេញផ្សាយរបស់​សារព័ត៌មាន Android Police បានឲ្យដឹងថា ក្រុមហ៊ុន Google…

Avast និង AVG ច្របាច់បញ្ចូលគ្នាជាក្រុមហ៊ុនតែ១ ក្រោមលក្ខខណ្ឌព្រមព្រៀង ១,៣ពាន់លានដុល្លារ

ហូរឡង់៖ ក្រុមហ៊ុនកម្ចាត់មេរោគ Avast Software បានយល់ព្រមទិញក្រុមហ៊ុន​កម្ចាត់មេរោគ AVG Technologies ក្នុងតម្លៃ ១,៣ពាន់លានដុល្លារអាមេរិក ជាសាច់ប្រាក់សុទ្ធ ដើម្បី​បង្កើន​ឥទ្ធិពលក្នុង​ការ​ការពារ​មេរោគទៅលើទូរស័ព្ទដៃ និងកុំព្យូទ័រ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ Bloomberg បានឲ្យដឹងថា Avast ទិញ AVG ក្នុងតម្លៃ ២៥​ដុល្លារ​អាមេរិក…

Huawei ដាក់ពាក្យបណ្ដឹងថ្មីមួយទៀត ចោទប្រកាន់ Samsung ថាបានរំលោភប៉ាតង់ខ្លួន ខណៈបណ្ដឹងមុនមិនទាន់ដោះស្រាយ

ចិន៖ ក្រុមហ៊ុន Huawei Technologies Co Ltd បានដាក់ពាក្យបណ្ដឹងបន្ថែមទៀតទៅកាន់តុលាការចិន ប្រឆាំងក្រុមហ៊ុន Samsung ពាក់ព័ន្ធករណីរំលោភ​កម្មសិទ្ធិប៉ាតង់ស្មាតហ្វូន ដែលនេះឆាកប្រយុទ្ធ​ដ៏​ធំមួយ​រវាងក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាស៊ី​ទាំង​ពីរ។ អ្នកនាំពាក្យរបស់តុលាការ​ចិន លោក Wang Zhiwei បានថ្លែងប្រាប់​សារព័ត៌មាន Reuters ថា តុលាការ​​បាន​ទទួល​យកពាក្យ​បណ្ដឹង​ថ្មីនោះ​ហើយ ប៉ុន្តែអ្នកនាំ​ពាក្យរូបនេះ…