បុរសម្នាក់ ត្រូវបានដាក់គុកត្រឹម៣ខែកន្លះ ករណីបុកមនុស្សស្លាប់២នាក់ និងរបួស៤នាក់(មានវិដេអូ)

ភ្នំពេញៈ លោក ឡុង កេសភារម្យ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ កំណត់រយៈពេល ១ឆ្នាំ និង៩ខែ ប៉ុន្តែត្រូវអនុវត្តទោស ត្រឹមតែ៣ខែ និង១៥ថ្ងៃតែប៉ុណ្ណោះ និងពិន័យជាប្រាក់ចំនួន…

ហ្សូណូ សូមទោសអ្នកគាំទ្រ

ភ្នំពេញៈ លោក ហ្សូណូ តារាចម្រៀង​ក្នុងផលិតកម្មហង្សមាស បានបង្ហាញអារម្មណ៍ ក្នុងចិត្តរបស់ខ្លួន ទៅកាន់អ្នកគាំទ្រ ដោយសូមឲ្យអ្នកគាំទ្រអភ័យទោសខ្លួន ក្រោយ​ធ្វើរឿង​មួយ​មិនជោគជ័យ​ ។​ ការបង្ហាញសារ​សូមទោសនោះ គឺ​ម្ចាស់បទ «មិនមែនសង្សារការពារមិនបាន​» លោក ហ្សូណូ បានធ្លាក់ពីកម្មវិធីប្រឡង​ចម្រៀងលំដាប់​ពិភពលោករបស់ហង្សមាស ។​ លោក ហ្សូណូ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា…

ខេម ស្ទាក់ស្ទើរឈប់ច្រៀងបទចម្លង

ភ្នំពេញៈ ខណៈដែលតារាចម្រៀងភាគច្រើនទទួលនូវការរិះគន់កាន់តែខ្លាំងពីការច្រៀងបទចម្លងមិនថា បទចម្លងពីបរទេស ឬបទចម្លងពីបទជំនាន់ដើម តារាចម្រៀងល្បីឈ្មោះ គឺលោក ខេម បានបង្ហាញអារម្មណ៍ស្ទាក់ស្ទើរនៅពេលសួរថា តើលោកនឹងឈប់ច្រៀងបទចម្លងបន្តទៀត ឬយ៉ាងណា ។ យ៉ាងណាមិញ លោកបានឆ្លើយថា ខ្លួនចង់មានបទ Original Song គ្រប់បទដូចគ្នានឹងការចង់បាន ប៉ុន្តែមកពីកិច្ចការនេះគឺអាស្រ័យលើការរៀបចំរបស់អ្នកនិពន្ធ និងផលិតកម្មទើបលោកស្ទាក់ស្ទើរប្រកាសជំហរ។ ឆ្លើយតបទៅនឹងការជជីកសួររបស់ពិធីករ…

រថយន្តក្រុងធ្លាក់ផ្លូវចំណោត បណ្តាលឲ្យអ្នកដំណើរ ស្លាប់និងរបួស ៦១នាក់

នេប៉ាល់ៈ រថយន្តក្រុងមួយគ្រឿងបើកធ្លាក់ផ្លូវចំណោតនៅភាគខាងកើតនៃប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទ បង្កឲ្យមនុស្ស ៣៣នាក់ស្លាប់ និង ២៨នាក់ផ្សេងទៀតរងរបួស នេះយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី១៦ ខែសីហាឆ្នាំ ២២០១៦ ។ ប្រភពបានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងកំពុងតែដឹកអ្នកដំណើរច្រើននាក់ ពីទីក្រុង Kathmandu ទៅស្រុក Kavre ស្ថិតនៅ៤០គីឡូម៉ែត្រនៅភាគខាងកើតនៃរដ្ឋធានី បានបើកធ្លាក់ផ្លូវចំណោត Armiko កម្ពស់…

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សម្រេចប្រតិភូកម្ម អំណាចកាន់តែច្រើន ឲ្យទៅថ្នាក់រាជធានី និង ថ្នាក់ខណ្ឌ ក្នុងការគ្រប់គ្រង

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន បានប្រកាសថា ចាប់ពីពេលនេះទៅ រាល់ការស្នើសុំបើក សេវាកម្មទេសចរណ៍ ក្លឹបកំសាន្ត និងខារ៉ាអូខេ មិនចាំបាច់ទៅដល់ មន្ទីរទេសចរណ៍ទៀតនោះទេ គឺត្រូវមកស្នើសុំ អាជ្ញាបណ្ណ នៅត្រឹមថ្នាក់រាជធានី ឬការិយល័យច្រកចេញចូល តែមួយបាន ហើយ ដើម្បីធានាភាពឆាប់រហ័ស និងងាយស្រួល…

ចុះចាប់ជនបរទេសចំនួន១៩១នាក់ ពីបទលួចឆ្លងដែនដោយខុសច្បាប់

ភ្នំពេញៈ នាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងមហាផ្ទៃដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះប្រតិបត្តិការក្នុងការដ្ឋាន Sino Great Wall នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនបរទេសចំនួន១៩១នាក់ ក្នុងនោះមាន២០នាក់ ជាជនជាតិចិន និងម្នាក់ជាជនជាតិវៀតណាម…

រូបមន្តកម្ចាត់ក្លៀកខ្មៅ ឲ្យប្រែជាសយ៉ាងឆាប់រហ័ស

នៅពេលដែលកើតមានបញ្ហាក្លៀកខ្មៅ ស្ត្រីគ្រប់រូបច្បាស់ជាមានភាពអៀនខ្មាស់ ហើយមិនហ៊ានស្លៀកបញ្ចេញសាច់ឡើយ។ ដូច្នេះហើយ តើមានវិធីសាស្ត្រអ្វីដែលអាចជួយដោះស្រាយបាន? ប្រសិនបើអ្នកមានបញ្ហាបែបនេះមែន សូមកុំបារម្ភ ដំឡូងបារាំងអាចជួយបាន។ ដំឡូងបារាំងមានផ្ទុកអង់ហ្ស៊ីម ដែលមានលក្ខណៈសម្បត្តិជួយឲ្យស្បែកមានពណ៌សម្បុរភ្លឺថ្លា ហើយកម្ចាត់បញ្ហាយ៉ាងឆាប់រហ័ស។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ៖ – យកដំឡូងឆៅមួយមើមលាងទឹក រួចកោសទាំងសំបកឲ្យបានមួយកូនពែងតូច។ – ចាប់ផ្តើមអនុវត្តនៅលើក្លៀករបស់អ្នក ហើយទុកឲ្យស្ងួតចំនួនកន្លះម៉ោង។ – លាងជម្រះជាមួយនឹងទឹកធម្មតា។…

ជិះម៉ូតូដឹកភ្ញៀវ ដល់កន្លែងស្ងាត់វាយប្លន់យកម៉ូតូ គេចខ្លួនបាត់

ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យ២នាក់ វាយប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឈិន ឈន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ…

ឲ្យគ្រូពេទ្យចាក់ថ្នាំប៉ូវពីរម្ជុល ១ម៉ោងក្រោយស្លាប់

ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់ហេវហត់អស់កម្លាំងយ៉ាងខ្លាំង បានឲ្យគ្រូពេទ្យមណ្ឌលសុខភាពឃុំកំពង់លោង មកចាក់ថ្នាំប៉ូវកម្លាំងឲ្យខ្លួនចំនួនពីរម្ជុល ប៉ុន្តែអកុសល បាន១ក្រោយមក ស្រាប់តែស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅភូមិស្រែ ឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ស្រ្តីរងគ្រោះ ឈ្មោះ ជា…

ប្តីចិត្តអប្រិយ ឡើងហែកដំបូលផ្ទះចូលអារកប្រពន្ធស្លាប់យ៉ាងព្រៃផ្សៃ (មានវិដេអូ)

ភ្នំពេញៈ បុរសចិត្តឃោរឃៅម្នាក់ បានលួចឡើងហែកដំបូលផ្ទះយកកាំបិតអារកប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងក្នុងថ្លុកឈាម ហើយបុរសជាប្ដីបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកកូនតូច២នាក់ នៅយំឱបជើងម្ដាយគួរឲ្យសង្វេគបំផុត។ ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះម៉ាស្សា សុខវិសាល ១២៦ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនរងគ្រោះមានឈ្មោះ សុខ សុឃិន ភេទស្រី…