លោកទេសរដ្ឋមន្រ្តី លី ធុជ ចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅស្រុកបរកែវ
រតនគិរីៈ «ដោយសារសង្គ្រោមក្នុងតំបន់ឥណ្ឌូចិននៅទស្សវត្សន៍៦០-៧០ និងសង្គ្រាមស៊ីវិលរាំរ៉ៃបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលកេរ្តិ៍មរតដ៏ធ្ងន់ធ្ងរនៃការបន្សល់ទុកនូវមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម»។ នេះជាការលើកឡើងរបស់លោក លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជាក្នុងឱកាសនេះដែរ លោកអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅសាលាស្រុកបរកែវ ខេត្តរតនគិរី។ លោកទេសរដ្ឋមន្ត្រីបន្តថា ចាប់ពីថ្ងៃរំដោះ៧មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះការងារបោសសម្អាតមីន…