បង្ក្រាបទីតាំងល្បែងអនឡាញ២កន្លែង នៅកណ្តាលក្រុងប៉ោយប៉ែត
បន្ទាយមានជ័យៈ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ខុសច្បាប់ចំនួនពីរកន្លែងនៅកណ្តាលក្រុងប៉ោយប៉ែត ត្រូវបាននគរបាលនៃស្នងការខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលមូលដ្ឋានចុះបង្ក្រាបកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដកហូតសម្ភារៈនិងអ្នកពាក់ព័ន្ធមួយចំនួន។ លោក ព្រហ្ម ពិសិទ្ធ អធិការរងនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយមានកាចូលរួមសហការជាមួយនគរបាលការិយាល័យជំនាញនៃស្នងការខេត្តបន្ទាយមានជ័យ លើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់សមត្ថកិច្ចបានបើកប្រតិបត្តិការលើ គោលដៅ២កន្លែងផ្សេងគ្នាដែលជាប្រភេទល្បែងតាមប្រព័ន្ធអ៊ិនធឺណេត ដូចជាល្បែងភ្នាល់បាល់ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង តេង សាម៉ៃ…