ស្លឹកគូឆាយ និងផ្កាគូឆាយ នៅតែបន្តរកឃើញមានសំណល់ថ្នាំកសិកម្ម ទៀតហើយ!

កណ្តាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកណ្តាល បានសហការជាមួយមន្ត្រីរថយន្តពិសោធន៍ចល័ត មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដីខេត្ត ចុះត្រួតពិនិត្យទំនិញនៅផ្សារតាខ្មៅ។ ការចុះត្រួតពិនិត្យនេះគឺធ្វើឡើងដើម្បីផ្តោតទៅលើទំនិញម្ហូបអាហារ និងបានណែនាំ ដាស់តឿនដល់អាជីវករ ត្រូវលក់តែទំនិញមានគុណភាព និងត្រូវមានអនាម័យ ព្រមទាំងបានយកគំរូចំនួន៤៣មុខ មកធ្វើការពិសោធន៍ផងដែរ។ ជាលទ្ធផល…

ទៀតហើយលើកនេះមានទាំងត្រីខ មានទាំងមី! រកឃើញទឹកក្រូច Bigcola មីម៉ាម៉ា និងត្រីខកំប៉ុង ខូចគុណភាព

កំពង់ចាមៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តកំពង់ចាម ដឹកនាំដោយលោក ជួន សុជាតិ ប្រធានសាខាកាំកុងត្រូល បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញ នៅផ្សារចំការអណ្តូង ស្រុកចំការលើ ស្ថិតក្នុងខេត្តកំពង់ចាម។ ជាលទ្ធផលសមត្ថកិច្ចបាន រកឃើញទំនិញហួសរយៈពេលប្រើប្រាស់ដូចជា៖ ទឹកក្រូចម៉ាក…

មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ធ្វើការពិនិត្យទំនិញខូចគុណភាពចម្រុះនៅផ្សារបឹងឈូកឃើញប្រមាណជាង៨០គីឡូក្រាម!

បាត់ដំបងៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់នៅផ្សារបឹងឈូក និងតាមបណ្តាផ្ទះល្វែងជុំវិញផ្សារ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាលទ្ធផលគឺបានរកឃើញទំនិញខូចគុណភាពចម្រុះប្រមាណជាង៨០គីឡូក្រាម៕

អគ្គិសនីស្វាយរៀង! នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅថ្ងៃទី១៧ខាងមុន!

ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីមានដូចខាងក្រោម៖

ឌួង ហ្សូរីដា ជាប់ឈ្មោះឡើងតុមូល នៅប្រទេសកូរ៉េខាងត្បូង

ចាត់ទុកជារឿងមុខមាត់យ៉ាងខ្លាំង ដែលពិធីការិនីល្បីល្បាញកញ្ញា ឌួង ហ្សូរីដា ត្រូវបានគេកំណត់ឈ្មោះអោយឡើងយន្ដហោះទៅកាន់តែប្រទេសកូរ៉េខាងត្បូង ដើម្បីអោយឡើងតុមូលជាមួយអ្នកជំនួញ៣រូបផ្សេងទៀត នៅក្នុងកម្មវិធី«2017 Jeju Island Overseas Buyer Invited Export Business meeting» ដែលកម្មវិធីនេះត្រូវបានប្រកាសថាធ្វើឡើងនៅកោះជេជូ។ នាងនឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៧ កញ្ញានេះ ដោយនេះជាមុខមាត់មួយបន្ទាប់ពីនាងទទួលបានជោគជ័យក្នុងនាមជាពាណិជ្ជករម្នាក់នៅក្នុងវិស័យមុខជំនួញ។ យោងតាមប្រកាស…

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងដកហូតកាំភ្លើង១ដើម និងថ្នាំញៀនចំនួន៥២កញ្ចប់!

ភ្នំពេញៈ កម្លាំងកងរាជរាជអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាក់ស្តែង ព្រមទាំងដកហូតបានកាំភ្លើងខ្លី១ដើម និងថ្នាំញៀនចំនួន៥២កញ្ចប់ ដោយក្នុងនោះមាន២កញ្ចប់ធំ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ម្តុំរោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ ប្រាក់ វុទ្ធី…

កម្មការិនីរោងចក្រ ក្នុងសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ដួលសន្លប់ចំនួន១៧នាក់ បណ្តាលមកពីសុខភាពខ្សោយ និង២នាក់ទៀតឈឺពោះឆ្លងទន្លេ

ភ្នំពេញៈ ករណីកម្មការិនីដែលបំរើការងារក្នុងរោងចក្រ សួនឧស្សាហកម្មសួនវឌ្ឍនៈ១ កាលពីព្រឹកថ្ងៃ ទី១៥ ខែ កញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាម បណ្តោយផ្លូវវេងស្រេង ស្ថិតក្នុង សង្កាត់ចោមចៅ រាជធានីភ្នំពេញ ចំនួន១៧នាក់ ដែលបានដួលសន្លប់ជាបន្ដបន្ទាប់ ប្រហែលបណ្តាលមកពីសុខភាពខ្សោយ និង២នាក់ទៀត ឈឺពោះឆ្លងទន្លេ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែពួកគាត់ខ្សោយកម្លាំងផង…

ភាព ចាន់ដាវីដ ទៅហ្វឹកហាត់នៅប្រទេសជប៉ុន នឹងជួបជាមួយ ចាន់ វឌ្ឈនាកា

អតីតកីឡាកររបស់ក្រុម Next Step FC ដែលមានវ័យ ១៣ឆ្នាំ ភាព ចាន់ដាវីដ ដែលទើបត្រូវបានចុះកិច្ចសន្យាជាមួយក្លិប ខេមបូឌានថាយហ្គឺរ នឹងត្រូវចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុន នាពាក់កណ្តាលខែនេះ។ បើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារក្លិបខេមបូឌានថាយហ្គឺរបានឲ្យដឹងថា កីឡាករវ័យក្មេងរូបនេះ នឹងត្រូវធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុនរយ:ពេល ១សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី ២៥ ដល់ ៣១…

ដឹងអត់ iPhone X ថតវីដេអូ 4K មួយនាទី ស៊ី Memory ប៉ុន្មាន?

សមត្ថភាពកាមេរ៉ាអាចផ្តិតយកវីដេអូដល់កម្រិត 4K គឺជាលក្ខណៈសម្បត្តិដ៏ទាក់​ទាញបំផុតមួយនៅលើស្មាតហ្វូនបច្ចុប្បន្ន ដោយសារតែកម្រិតភិចសែលរបស់វា ធំជាងវីដេអូ ១០៨០p រហូតដល់ទៅ ៤ ដង។ ប៉ុន្តែ ទន្ទឹមនឹងនោះ វីដេអូ​ដែលផ្តិតចេញក្នុងកម្រិតគុណភាពនេះ វាក៏ស៊ីមេម៉ូរីមិនតិចដែរ។ ប៉ុន្តែ សម្រាប់វីដេអូ 4K ថតចេញពីកាមេរ៉ា iPhone ស៊េ​រី​ថ្មីទាំង ៣…

តុលាការសៀមរាប ឃុំខ្លួនស្ត្រី​ជនជាតិ​វេ​ណេ​ហ្សូ​អេ​ឡា​ម្នាក់ រឿងដឹក​គ្រឿងញៀន​ជាង​១​គីឡូក្រាម​ចូលកម្ពុជា

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់លោក យិន ស្រាង អញ្នកនាំពាក្យតុលាការខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះថា លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាឃុំខ្លួនស្រីជនជាតិ វេណេហ្សូអេឡា ជាបណ្ដោះអាសន្ននៅពន្ធនាគារ កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។ លោក យិន…