វិស័យជលផលកម្ពុជា ជួបបញ្ហាច្រើន ក្នុងការប្រកួតប្រជែងលើទីផ្សារ
កាលពីពេលថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការប្រកួតប្រជែងលើទីផ្សារ សម្រាប់ផលិតផលជលផលរបស់កម្ពុជា នៅមានបញ្ហាប្រឈមច្រើន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ថែមទៀត។ បញ្ហាប្រឈមនោះរួមមាន បញ្ហាគុណភាពនៃផលិតផលជលផលនៅមានកម្រិត ឬមិនទាន់ឆ្លើយតបតម្រូវការនៃប្រទេសនាំចូល ដោយសារសិប្បកម្មកែច្នៃខ្នាតតូចនិងមធ្យម មិនទាន់បានពេញលេញតាមគោលការណ៍អនុវត្តន៍អនាម័យល្អ។ ម្យ៉ាងវិញទៀត តម្លៃផលិតផលជលផលកម្ពុជា នៅខ្ពស់…