កាមរីហាយប៊្រីត លឿនដូចរន្ទះពន្លះទ្រូងផ្លូវខ្ទេច ទំជាប់បះជើងម្ខាង!
ភ្នំពេញៈ រថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករ បើកក្នុងល្បឿនលឿនពេក លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរលំ រីឯរថយន្តវិញទំច្រង៉ាងនៅលើទ្រូងផ្លូវតែម្តង។ ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (នៅមុខរោងចក្រផលិតបារីសេក) ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីហាយប្រ៊ីត…