ស្ទាវ៣នាក់ ជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ស្លាប់ម្នាក់មួយរំពេច!
ភ្នំពេញៈ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអធ័ម និង២នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានស្ទឹងមានជ័យដួលបោកនឹងថ្នល់ពេញទំហឹង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅចំណុច ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌កាប់ស្តាំង…