សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីហិង្សា

បាត់ដំបងៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចស្រុកគាស់ក្រឡ សហការជាមួយក្រុមអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបានក្នុងករណីហិង្សាដោយចេតនា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១១។ លោកវរសនីយ៍ត្រី ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១១និង១០នាទី បានអនុវត្តដីកាចាប់ខ្លួនលេខ ៦០៧…

គូសង្សារក្រោយរួមមេត្រីក្នុងផ្ទះសំណាក់រួច បែរជាបង្កហិង្សាដាក់គ្នាតួស្រីរបួស តួប្រុសក្លាយជាអ្នកទោស

ភ្នំពេញៈ ករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីសង្សារមួយគូ បានបបួលគ្នាចូលរួមមេត្រីក្នុងផ្ទះសំណាក់រួច បែរជាមានទំនាស់ឈ្លោះប្រកែកគ្នា រហូតធ្វើឲ្យបុរសជាសង្សារទាញអំបែងកញ្ចក់ចាក់ទៅលើនារីជាសង្សារបណ្តាលឲ្យរងរបួស ត្រូវសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងផ្ទះសំណាក់ម្លិះលាភ បន្ទប់លេខ២៣ ផ្លូវជាតិលេខ២ ក្រុមទី១៥ ភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ…

ផឹកស្រាស្រវឹងនិយាយដៀមដាម ផ្ទុះហិង្សាទាញកាំបិតផ្គាក់កាប់រយះក្បាល និងស្មា

បាត់ដំបងៈ បុរសម្នាក់បានរងរបួសរយះក្បាល និងស្មា បន្ទាប់ពីជនបង្ក២នាក់ទាញកាំបិតផ្គាក់កាប់ ខណៈផឹកស៊ីស្រវឹងហើយនិយាយដៀមដាមពាក្យសម្ដីដាក់គ្នា ក៏ផ្ទុះហិង្សានេះតែម្ដង។ ករណីហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៨និង៤៥នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅនៅចំណុចភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ជាតិ ពិន ភេទប្រុស…

បញ្ជូនខ្លួនជនសង្ស័យ០៥នាក់ទៅតុលាការក្នុងសំណុំរឿង០៤ករណីផ្សេងគ្នា

ភ្នំពេញៈ ជនសង្ស័យ០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំណុំរឿង​បញ្ជូនទៅកាន់សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងសុំនុំរឿង០៤ករណីផ្សេងគ្នា។ កាលពីម៉ោង០៩និង៣០ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។ សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន០៥នាក់ក្នុងសំណុំរឿង០៤ករណី ទី១.ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទដៃម្នាក់។ ទី២.​ពាក់ព័ន្ធ​ករណីហិង្សាម្នាក់។ ទី៣.ពាក់ព័ន្ធករណីលួចទូរទស្សន៍ម្នាក់ និងទី៤.ពាក់ព័ន្ធករណីប៉ុនប៉ងលួចចំនួន០២នាក់។ អធិការខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា ដោយមានបញ្ជា ពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ…

កុក​ភ្លេច​ជុង​! ប្លន់កាលពី១២ឆ្នាំមុន ឃាត់ខ្លួន៧នាក់ នា​រដូវ​ភ្ជុំ​បិណ្ឌឆ្នាំនេះ

កំពង់ចាមៈ ពិតជាដូចពាក្យចាស់ពោលថា កុកតែងតែភ្លេចជុង តែជុងមិនដែលភ្លេចកុកនោះទេ ទោះបីជាប្លន់តាំងពី១២ឆ្នាំមុន ក៏មិនរួចខ្លួនដែរ ច្បាប់គ្មានមនោសញ្ចេតនាចំពោះជនណាម្នាក់ ដែលប្រព្រឹត្តផ្ទុយពីច្បាប់ឡើយ។ រដូវបិណ្ឌភ្ជុំមកដល់ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដាក់រាយចាំឃ្លាំមើលមុខសញ្ញាដែលជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ ដែលមានដីកាចាប់ខ្លួន។ ឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ឲ្យដឹងថា យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសការណែនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត…

ផឹកស៊ីទាស់ពាក្យសម្ដីគ្នាកាប់ប្រហារគ្នាដូចក្នុងខ្សែភាពយន្ត

ត្បូងឃ្មុំៈ ករណីហិង្សាកាប់ចាក់គ្នាមួយបានកើតឡើង បន្ទាប់ពីក្មេងស្ទាវ២ក្រុមផឹកស៊ីស្រវឹងផ្ទុះហិង្សាដេញកាប់គ្នាដូចក្នុងខ្សែ​ភាព​យន្តបណ្តាលឲ្យយុវជនម្នាក់រងរបួសសុះសាច់ គួរឲ្យស្ញើបសាច់ រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទីថ្ងៃទី២៥ កញ្ញា ២០១៦ នៅចំណុចមុខវត្តដារ ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នជនរងគ្រោះនៅមិនទាន់ត្រូវបានគេស្គាល់ពីអត្តសញ្ញាណនៅឡើយនោះទេ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក ចំណែកជនបង្ករត់គេច​ខ្លួន​បាត់ស្រមោល ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រហូតមកទល់ពេលនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ ដើម្បីឈានទៅដល់​ឃាត់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់និតិវិធីច្បាប់…

ចាក់ប្រពន្ធ១៦កាំបិត ព្រោះរឿងប្រច័ណ្ឌ រួចចាក់សម្លាប់ខ្លួនឯងមួយកាំបិត

ត្បូងឃ្មុំៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក មានករណីហិង្សា ក្នុងគ្រួសារមួយ បានកើតឡើងដោយបុរសជាប្ដីបានចាក់ប្រពន្ធខ្លួនឯងចំនួន១៦កាំបិត ព្រោះរឿងប្រច័ណ្ឌ។ របាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះ យឹង សុផេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិម៉ាស៊ីន…

ជនសង្ស័យយក​កាំបិត​កាប់​​ជនរងគ្រោះ​របួស​ដៃ​ម្ខាង ត្រូវតុលាការសម្រេចឃុំខ្លួន

កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបានលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៥១១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ សូមរំឭកថា កាលពីថ្ងៃទី៨ ខែកញ្ញា…

ដោះលែងប្រធានសន្តិសុខបុរី លឹម ឈាងហាក់ ឲ្យមានសេរីភាពវិញហើយ

ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ លោកស្រី កែវ សុគន្ធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដោះលែង ជនជាប់សង្ស័យ ឈ្មោះ វឿន សារុម ដែលជាប្រធានសន្តិសុខនៅបុរី លឹម ឈាងហាក់ ឲ្យមានសេរីភាពវិញហើយ។ សូមបញ្ជាក់ថា ជនជាប់សង្ស័យឈ្មោះ…

បញ្ជូនប្រធានសន្តិសុខបុរី លឹមឈាងហាក់ ទៅតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នេះកម្លាំនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានបញ្ជូនជនជាប់សង្ស័យឈ្មោះ វឿន សារុម ដែលជាប្រធានសន្តិសុខនៅបុរី លឹម ឈាងហាក់ ឲ្យតុលាការចាត់ការតាមនីតិវិធី ក្រោយពីជននេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងមក បន្ទាប់ពីជនជាប់សង្ស័យបាននាំបក្ខពួកមានគ្នាប្រមាណ១០នាក់ ជាសន្តិសុខបុរី លឹម ឈាងហាក់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ…