កូរ៉េខាងជើង បង្ហាញចេតនាធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ឡើងវិញ

(សេអ៊ូល)៖ កូរ៉េខាងជើង នឹងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក ហើយនឹងពិចារណាចាប់ផ្ដើមឡើងវិញនូវរាល់សកម្មភាពដែលកំពុងត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ ការលើកឡើងរបស់ KCNA ហាក់ដូចជាចង់សំដៅទៅលើការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM។ ស្ថានការណ៍នៅលើ ឧបទ្វីបកូរ៉េបានឡើងកម្ដៅសាជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មឆ្លើយតបទៅនឹងការធ្វើតេស្ដការធ្វើមីស៊ីលជាបន្តបន្ទាប់ពីសំណាក់ ទីក្រុងព្យុងយ៉ាង។ នៅក្នុងបទចារណកថារបស់ខ្លួន KCNA ក៏បានរិះគន់ផងដែរលើសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក…

កូរ៉េខាងជើងប្រកាសថាបានបាញ់មីស៊ីល ចេញពីរថភ្លើង

ប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះបាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលចេញពីរថភ្លើង ជាអ្វីដែលត្រូវបានគេមើលឃើញថា ជាការសងសឹកជាក់ស្តែងប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មថ្មីដែល បានដាក់ដោយរដ្ឋបាលលោក Joe Biden ។ ការបាញ់នេះបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាងបានចេញ សេចក្តីថ្លែងការណ៍ដាក់កំហុសលើសហរដ្ឋអាមេរិកចំពោះការដាក់ទណ្ឌកម្មថ្មីលើការសាកល្បង កាលពីពេលមុនរបស់កូរ៉េខាងជើង ហើយបានព្រមានពីសកម្មភាពកាន់តែខ្លាំង។

កូរ៉េខាងជើង ធ្វើតេស្ដបាញ់មីស៊ីល ២គ្រាប់ ជាសារឆ្លើយតបទៅនឹងទណ្ឌកម្ម របស់សហរដ្ឋអាមេរិក

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគយ៉ាងហោច ២គ្រាប់ នៅថ្ងៃសុក្រនេះដែលជាការធ្វើតេស្ដលើកទី៣ ក្នុងរយៈពេលត្រឹមតែ២សប្ដាហ៍ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរិះគន់ការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។ បើតាមយោធាកូរ៉េខាងត្បូង, មីស៊ីលទាំង២គ្រាប់ដែលកូរ៉េខាងជើងបានធ្វើតេស្ដគឺជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី (SRBM) និងត្រូវបានបាញ់ចេញពីខេត្ត ព្យុងហ្កាន់ ខាងជើង (North Pyongan) ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។ ដោយឡែក លោក Kim…

លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដ «មីស៊ីលល្បឿនលឿនជាងសំឡេង» ដោយជោគជ័យ

(ប៉េកាំង)៖ កូរ៉េខាងជើង បានធ្វើតេស្ដបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ កាលពីថ្ងៃអង្គារម្សិលមិញ ក្រោមការត្រួតពិនិត្យ ដោយផ្ទាល់ពីសំណាក់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ។ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃពុធ ទី១២ ខែមករានេះ មីស៊ីលល្បឿនលឿនជាងសំឡេងខាងលើ បានធ្លាក់ចំគោលដៅដែលកំណត់នៅលើផ្ទៃសមុទ្រ នៅចម្ងាយ ១០០០គីឡូម៉ែត្រ…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាលើកទី២ ក្នុងពេលមិនដល់មួយសប្ដាហ៍

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី១១ ខែមករានេះបានឱ្យដឹងថាកូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ដែលនេះការធ្វើ តេស្ដលើកទី២ ក្នុងពេលមិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីប្រទេសឯកោមួយនេះចេញមុខទទួលស្គាល់ការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង។ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលគេសង្ស័យថាជាប្រភេទមីស៊ីលបាលិស្ទីគខាងលើ ត្រូវបានបាញ់ចេញនៅក្នុងទឹកដីកូរ៉េខាងជើង ប្រហែលជាម៉ោង ៧៖២៧នាទីព្រឹក ថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។ ដោយឡែក រដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានរាយការណ៍ដែរថាមីស៊ីលនេះបានធ្លាក់នៅ ខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។…

កូរ៉េខាងជើងថាមីស៊ីលដែលត្រូវបានធ្វើតេស្ដកាលពីថ្ងៃពុធ ជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេង

(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេង ឬ hypersonic missile មួយគ្រាប់កាលពីព្រឹកថ្ងៃពុធ ម្សិលមិញនេះ ខណៈនៅតែបន្តពង្រឹងសមត្ថភាពយោធាចំពោះមុខភាពជាប់គាំងនៃកិច្ចចរចនុយក្លេអ៊ែរ។ នេះបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថាក្នុងការធ្វើតេស្តដោយជោគជ័យកាលពីថ្ងៃពុធ គឺជាការបោះជំហានមួយដ៏សំខាន់នៃការពង្រឹងសមត្ថភាពយោធា និងការធ្វើទំនើបកម្មអាវុធ ហើយមីស៊ីលល្បឿនលឿនជាងសំឡេងនេះត្រូវបានបាញ់ចេញ និងហោះ ធ្លាក់ចំគោលដៅដែលបានកំណត់នៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ។…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគ ធ្លាក់ចូលក្នុងសមុទ្រ ក្រោយលោក គីម សន្យាពង្រឹងសមត្ថភាពយោធា

(សេអ៊ូល)៖ កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ធា្លក់ចូលក្នុងសមុទ្រ នៅព្រឹកថ្ងៃពុធនេះ ដែលនេះជាការធ្វើតេស្ដមីស៊ីលលើកដំបូង បំផុតរបស់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២២នេះ។ នេះបើតាមក្រុមមន្ត្រីយោធាជប៉ុន និងកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន បានឱ្យដឹងថាអាវុធដែលត្រូវបានកូរ៉េខាងជើងបាញ់សាកល្បង ទំនងជាមីស៊ីលបាលីស្ទីគ និងបានធ្លាក់ចូល សមុទ្រខាងកើត នៃឧបទ្វីបកូរ៉េ នៅម៉ោងប្រហែល ៨៖១០នាទីព្រឹក ថ្ងៃពុធនេះ។ ក្រោយការធ្វើតេស្ដមីស៊ីលនេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងបានកោះប្រជុំក្រុមប្រឹក្សា…

ជប៉ុន មានផែនការអភិវឌ្ឍកាំភ្លើងយន្ដដ៏ទំនើប ដើម្បីទប់ទល់នឹងមីស៊ីលល្បឿនលឿនជាងសំឡេង

(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន នឹងអភិវឌ្ឍកាំភ្លើងយន្ដដ៏ទំនើបមួយដែលមានសមត្ថភាពទប់ទល់ជាមួយមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈប្រទេសមួយចំនួនដូចជាអាមេរិក ចិន កូរ៉េខាងជើង និងរុស្ស៊ី កំពុងនាំគ្នាអភិវឌ្ឍអាវុធលឿនជាងសំឡេងនេះ។ នេះបើតាមសារព័ត៌មាន Nikkei Asia។ សារព័ត៌មាន Nikkei Asia ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីនៃក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថាក្រុមអ្នករៀបចំគោលនយោបាយជប៉ុន មើលឃើញថាមីស៊ីល ឬអាវុធល្បឿនលឿនជាងសំឡេង គឺជាអាវុធស៊េរីថ្មីមួយប្រភេទនឹងក្លាយជាគន្លឹះដ៏សំខាន់នៃយុទ្ធសាស្ត្រយោធានៅពេលអនាគត ដែលនេះ…

លោក មូន ចែអ៉ីន សន្យាប្រើឱកាសចុងក្រោយនៃអាណត្តិរបស់លោក ស្វែងរកសន្តិភាពជាមួយកូរ៉េខាងជើង

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានសន្យាថានឹងប្រើប្រាសឱកាសចុងក្រោយនៃអាណត្តិរបស់លោកនៅសល់ប៉ុន្មានខែទៀតនេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងជើង។ ការសន្យាខាងលើធ្វើឡើងនៅក្នុងសុន្ទរកថាឆ្នាំថ្មី ដែលត្រូវជាលើកចុងក្រោយរបស់លោក មូន ចែអ៉ីន មុននឹងអាណត្តិជាប្រធានាធិបតីកូរ៉េខាងត្បូងរយៈពេល ៥ឆ្នាំរបស់លោក ត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ២០២២នេះ និងបន្ទាប់ពីនៅក្នុងសុន្ទរកថាឆ្នាំថ្មីកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន…

COVAX ដាក់ផែនការផ្ដល់វ៉ាក់សាំង AstraZeneca ជាថ្មីជាង ៤លានដូស ក្រោយកូរ៉េខាងជើងបដិសេធ

(សេអ៊ូល)៖ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តរក្សាទុកវ៉ាក់សាំងបង្ការ COVID-19 AstraZeneca ៤.៧៣លានដូស សម្រាប់ដឹកទៅឱ្យកូរ៉េខាងជើង ដែលស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនតូចដែលមិនទាន់ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅឡើយ។ ផែនការខាងលើធ្វើឡើង បន្ទាប់ពីផែនការផ្ដល់វ៉ាក់សាំងជិត ២លានដូស ត្រូវបានកូរ៉េខាងជើងបដិសេធ។ បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចែកចាយវ៉ាក់សាំង នៅមិនទាន់មានទេ ខណៈ…