អាមេរិកថានឹងបន្តដាក់ទណ្ឌកម្ម UN ប្រឆាំងកូរ៉េខាងជើង ក្រោយចិន និងរុស្ស៊ីអំពាវនាវឱ្យដកទណ្ឌកម្ម

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាជាប់ជានិច្ច ក្នុងការបន្តអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីចិន និងរុស្ស៊ីអំពាវនាវឱ្យដកទណ្ឌកម្មចេញពីទីក្រុងព្យុងយ៉ាង។ ការលើកឡើងរបស់លោក Ned Price ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយលោកបន្ថែមទៀតថាក្រៅពីការប្រកាសអំពី គោលជំហរឥតងាករេរបស់ខ្លួន សហរដ្ឋអាមេរិកក៏ជំរុញសមាជិកអង្គការសហប្រជាជាតិ (UN)…

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន លើកឡើងជាថ្មីនូវសំណើយាង សម្ដេចប៉ាបបំពេញទស្សនកិច្ច ទៅកូរ៉េខាងជើង

(សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបង្រួមជាតិកូរ៉េខាងត្បូង លោក Lee In-young បាននិយាយថាដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃកាតូលិកប៉ាបហ្រ្វង់ស៊ីស ទៅកាន់ប្រទេស កូរ៉េខាងជើង គឺវាអាស្រ័យទាំងស្រុងទៅលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង។ លោក Lee In-young ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោកប្រធានាធិបតី មូន ចែអ៉ីន បានលើកឡើងជាថ្មីនូវសំណើផ្លូវការមួយ អញ្ជើញសម្ដេចប៉ាបបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង នៅក្នុងជំនួបមួយនៅឯបុរីវ៉ាទីកង់កាលពីសប្ដាហ៍មុន។…

ចិន និងរុស្ស៊ីចេញមុខជំរុញជាថ្មីឱ្យ UN ដកទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង

(ញូយ៉ក)៖ ចិន និងរុស្ស៊ីកំពុងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ដោយគាស់រំលឹកឡើងវិញ នូវចេតនារបស់ពួកគេកាលពីឆ្នាំ២០១៩ ក្នុងដកបម្រាមលើការនាំចេញរូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើង មុននឹងឈានទៅដល់ អនុញ្ញាតលើការនាំចូលប្រេងទៅកាន់កូរ៉េខាងជើងជាដើម។ ចិន និងរុស្ស៊ីចង់ឲ្យសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខដកទណ្ឌកម្មទាំងនោះ ដើម្បីជាការបោះជំហានទៅរកការជួយសង្គ្រោះ ជីវភាពរស់នៅនៃប្រជាជនកូរ៉េខាងជើង ខណៈទណ្ឌកម្មអូសបន្លាយពីអន្តរជាតិ និងគ្រោះធម្មជាតិប៉ុន្មានឆ្នាំជាប់ៗគ្នា បាននិងកំពុងធ្វើឲ្យកូរ៉េខាងជើង…

កូរ៉េខាងជើង បង្ហាញការគាំទ្រចំពោះចិន ក្រោយលោក ចូ បៃដិនថាអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយព្រមានថាវានឹងធ្វើឱ្យភាព តានតឹងផ្នែកយោធាកាន់តែមានសភាពអាក្រក់ឡើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។ ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែលថាសហរដ្ឋអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធាលើដែនកោះមួយនេះ។ រីឯ ចិនដែលតែងតែចាត់ទុកថាតៃវ៉ាន់ជា ផ្នែកមួយនៃទឹកដីរបស់ខ្លួនក៏បានក្រើនរំលឹកសហរដ្ឋអាមេរិកឱ្យប្រយ័ត្នប្រយែងលើបញ្ហាកោះតៃវ៉ាន់ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាមរយៈការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក…

កូរ៉េខាងជើង អះអាងថាការធ្វើតេស្ដមីស៊ីលរបស់ខ្លួន មិនមានគោលដៅលើសហរដ្ឋអាមេរិកឡើយ

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកហាក់ដូចជាមានប្រតិកម្មហួសហេតុពេក ចំពោះការធ្វើតេស្ដមីស៊ីលរបស់ខ្លួនកាលពីប៉ុន្មាន ថ្ងៃមុននេះ និងបានចោទសួរពីភាពស្មោះត្រង់របស់ទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងកិច្ចចរចា។ នៅក្នុងបទវិចារណកថាមួយរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCAN បានលើកឡើងថាការធ្វើតេស្ដមីស៊ីលកាលពីពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង គឺមានគោល បំណងពង្រឹងសមត្ថភាពការពារខ្លួន ដូចដែលបណ្ដាប្រទេសដទៃធ្លាប់បានធ្វើនាពេលកន្លងមកតែប៉ុណ្ណោះ ដោយមិនមានគោលដៅលើសហរដ្ឋអាមេរិក ឬក៏ប្រទេសដទៃ ណាមួយនោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែអនុវត្តនយោបាយស្ដង់ដារពីរ និងអរិភាពមកលើកូរ៉េខាងជើងដដែល។…

កូរ៉េខាងជើងទទួលស្គាល់ថាពិតជាបានធ្វើតេស្ដមីស៊ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹក

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធ ទី២០ ខែតុលានេះ បានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើតេស្តមីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ ចេញពីនាវាមុជទឹកមួយគ្រឿង ប្រាកមែន កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA។ KCNA បានឱ្យដឹងថាមីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើង បានបាញ់សាកល្បងកាលពីថ្ងៃអង្គារម្សិលមិញ គឺជាប្រភេទមីស៊ីលបាលីស្ទីក SLBM បាញ់ចេញពីនាវាមុជទឹក ហើយមីស៊ីលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ គ្រាប់មីស៊ីល…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទីគមួយគ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនធ្លាក់ចូលក្នុងសមុទ្រជប៉ុន នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលានេះ។ នេះបើតាមក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា គ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីតំបន់ Sinpo ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកាលពីវេលាម៉ោង ១០៖១៧នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានអះអាងថា ពួកគេកំពុងតាមដានស្ថានការណ៍ខាងលើនេះ យ៉ាងដិតដល់ជាទីបំផុត៕…

លោក គីម ជុងអ៊ុនថាសហរដ្ឋអាមេរិកជាមេបង្កអស្ថិរភាព

(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទសហរដ្ឋអាមេរិកថាជាមេបង្កអស្ថិរភាព នៅតំបន់ឧបទ្វីបកូរ៉េ។ ការលើកឡើងខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងតាមរយៈការស្រង់សម្ដីដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាឱកាសដែលលោកចូលរួម ពិព័រណ៍វិស័យការពារជាតិកូរ៉េខាងជើង «Self-Defence 2021»។ «សហរដ្ឋអាមេរិកគឺជាដើមហេតុនៃអស្ថិរភាព…ហើយគ្មានមូលដ្ឋានណាមួយបង្ហាញថាសកម្មភាពរបស់ពួកគេ មិនបានបង្កអរិភាពទាល់តែសោះ»។ នេះជាការបញ្ជាក់របស់លោក គីម…

លោក គីម ជុងអ៊ុន អំពាវនាវឱ្យលើកម្ពស់ជីវភាពប្រជាជនកូរ៉េខាងជើង ចំពោះមុខទណ្ឌកម្មអន្តរជាតិ

(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមន្ត្រីទាំងឡាយ គិតគូរជាសំខាន់ទៅលើការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើង ចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលប្រទេសនេះកំពុងបន្តជួយប្រទះ។ ការលើកឡើងរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងឱកាសដែលលោកបានចូលរួម ក្នុងពិធីរំលឹកខួបទី ៧៦ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់ នៅក្នុងប្រទេសកូរ៉េខាងជើង។ ពិធីរំលឹកខួបឆ្នាំនេះ…

បិតា​នុយក្លេអ៊ែរ​របស់​ប៉ាគីស្ថាន​បាន​ទទួល​មរណភាព ក្នុង​អាយុ ៨៥ឆ្នាំ

កើត​នៅ​ទីក្រុង​បូផល Bhopal នៅថ្ងៃទី ១ មេសា ឆ្នាំ ១៩៣៦ ពោល​គឺ​នៅ​១១​ឆ្នាំ​មុន អាណាចក្រ​អង់គ្លេស សម្រេចពុះ បំបែក​ទឹកដី ឥណ្ឌា និង​ប៉ាគីស្ថាន (នៅ​ឆ្នាំ ១៩៤៧) លោក អាប់ឌុល កាឌៀរ ខាន់ បាន​ទទួល​សញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្ត​នៅ​ឆ្នាំ…