ខេត្តបាត់ដំបង បាននឹងកំពុងត្រៀមខ្លួនជាស្រេចក្នុងការប្រមូលទិ១ញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករ នៅទីលានបាល់ទាត់វាលបែកចានក្រុងបាត់ដំបង
រហូតមកដល់វេលាម៉ោងជិត១០ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចរង់ចាំទទួលទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥…