សមត្ថកិច្ចក្រុងប៉ោយប៉ែតបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទដៃឃាត់ខ្លួនជនសង្ស័យ៧នាក់និងអ្នកទទួលទិញផលចោរកម្ម២នាក់

បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្មនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន០៧នាក់(ស្រី០១នាក់)ជាបន្តបន្ទាប់និងអ្នកទទួលទិញផលចោរម្ម២នាក់(ស្រី០១នាក់)បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានថានៅយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០នាទី ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ មានមុខសញ្ញាជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងបានឆក់យកទូរសព្ទដៃរបស់អ្នកដំណើរម៉ាកIPhone12proMaxពណ៌ទឹកសមុទ្រខណៈជនរងគ្រោះឈ្មោះ ហូ បាងថាញ់ (HOBANGTHANH)ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាមស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ…

គ្រោះថ្នាក់ចរាចរណ៍២ករណី នៅកន្លែងតែមួយ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក​ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាកន្លែងតែមួយកើតមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍០២ករណី ស្លាប់មនុស្ស០២នាក់ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ថានីយដឹកអ្នកដំណើរអន្តរជាតិ ប៉ោយប៉ែត(ស៊ូជីង) ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីទី០១ នៅវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃសៅរ៍…

ឈ្លោះប្រកែករហូតដល់ទប់កំហឹងលែងបានជនដៃដល់យកញញួរវាយក្បាលជនរងគ្រោះបែកក្បាលបញ្ជូនទៅសង្រ្គោះភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានអំពើហិង្សាដោយចេតនាមួយកើតឡើង ព្រោះតែជម្លោះខ្វះការអធ្យាស្រ័យឲ្យគ្នាយកឈ្នះរៀងខ្លួន ឯអ្នកឈ្នះរត់គេចខ្លួនបាត់ ចំណែកអ្នកចាញ់ដេកពេទ្យ ។ ករណីហិង្សានេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃអាទិត្យ ៧ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត…

ម៉ូតូ ២​គ្រឿង​ប៉ះទង្គិច​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​ ២នាក់​ស្លាប់​ និង​របួសធ្ងន់​ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥​ ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​របួសធ្ងន់​០១​នាក់​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​នេះ​ បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១៩​និង​៤០​នាទី​ ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២២​ លើ​ផ្លូវលំ​ ត្រង់​ចំណុច​ខាងជើង​វត្ត​អូរ​នាង​ប្រហែល​៥០០​ម៉ែត្រ​ស្ថិត​នៅ​ក្នុងភូមិ​អូរ​នាង​ សង្កាត់​អូរ​ឫស្សី​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​ ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​…

បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ជ្រុលបុកបង្គោលចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៦នាក់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២​ និង២៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងមនុស្សប្រុសស្រី ៦នាក់ រងរបួសធ្ងន់ ស្ថិតនៅលើកំណាត់ផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។…

ជនជាតិចិន២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា បុករថយន្តដឹកខ្សាច់កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានជនជាតិចិន០១នាក់បានបាត់បង់ជីវិត និង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅវេលាម៉ោង០៩និង៤០នាទីយប់ ថ្ងៃអាទិត្យ ៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥…

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ុតូបុកគូទរថយន្តខូចឈប់ចតលើចិញ្ចើមផ្លូវដាក់ភ្លើងសញ្ញាមិនគ្រប់គ្រាន់

បន្ទាយមានជ័យៈ យោងតាមផេករបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយបើកម៉ូតូបុករថយន្តខូចឈប់ចតលើចិញ្ចើមផ្លូវ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៨ចន្លោះបង្គោលគីឡូលេខ១៧-១៨ ភូមិទំនប់ដាច់…

Update៖ ករណីក្មេងស្រីបាត់ខ្លួន ត្រូវបានគេប្រទះឃើញសពក្នុងដីឡូត៏ សមត្ថកិច្ច​សង្ស័យថា ជាករណីគុំនំ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ និង១៥នាទីយប់ បន្ទាប់ពីទទួលដំណឹងពីអ្នកគ្រូថា ក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនត្រូវបានគេប្រទះឃើញសពក្នុងដីឡូត៏មួយកន្លែងចំងាយពីផ្ទះសពរងគ្រោះប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងភូមិទំនប់ក៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ សពក្មេងរងគ្រោះមានឈ្មោះ លួត លីហ្សា ហៅ…

សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីឃាតកម្មលើកុមារីអាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើកោសល្យវិច័្ចយសព និងត្រួតពិនិត្យកន្លែងកើតហេតុ ករណីឃាតកម្មលើកុមារីឈ្មោះ លួត លីសា អាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត។…

រកឃើញសពកុមារីអាយុ៨ឆ្នាំម្នាក់បន្ទាប់ពីបាត់ខ្លួនជាច្រើនថ្ងៃ សង្ស័យជាករណីរំលោភសម្លាប់​

កុមារីជាសិស្សសាលាបឋមសិក្សាទំនប់ក៥ បានបាត់ខ្លួនអស់រយះពេល១ថ្ងៃ១យប់ ក្រោយពីសមត្ថកិច្ចស្វែងរកសពឃើញហើយ សង្ស័យជាករណីចាប់រំលោភសម្លាប់។ ការបាត់ខ្លួនរបស់ក្មេងស្រីនេះនៅវេលាប្រហែលជាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២​ជាសិស្សរៀននៅ​សាលាបឋមសិ​ក្សា​ទំនប់ក៥ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មេភូមិទំនប់ក៥បានប្រាប់ឲ្យដឹងថា ក្មេងស្រីបាត់ខ្លួននេះមានឈ្មោះ ហួត លីស្សា មានអាយុ៨ឆ្នាំ ឳពុកឈ្មោះ សំ សាន្ត អាយុ៣០ឆ្នាំ…