ពលរដ្ឋ រិះគន់ចំៗ ទៅលើយានដ្ឋានជួសជុលរថយន្តធុនធំមួយកន្លែង ក្នុងក្រុងសិរីសោភ័ណ

បន្ទាយ​មាន​ជ័​យៈ ​ប្រជាពលរដ្ឋ​ បាន​ធ្វើការ​រិះគន់​ចំៗ ​ទៅលើ​យានដ្ឋាន​ជួសជុល​រថយន្ត​ធុនធំ​មួយ​កន្លែង​ក្នុង​មូលដ្ឋាន ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​​ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​​ដែល​​កំពុង បង្ក​សម្លេង​រំខាន ​គ្មាន​សណ្តាប់ធ្នាប់​លើផ្លូវ​សាធារណៈ ​និង​មិន​មាន​សុវត្ថិភាព​ចំពោះ​កូន​សិស្សសាលា​ដែល​ធ្វើដំណើរ​តាមផ្លូវ​។ ការរិះគន់​នេះ ​បន្ទាប់ពី​មាន​ករណី​ផ្ទួនៗ​ កើតឡើង​និង​ជាក់ស្តែង​រថយន្ត​យី​ឌុប​មួយ​គ្រឿង​រញ៉ែ ​ថយ​ក្រោយ​ចេញពី​យានដ្ឋាន​ខាងលើ​ទៅ​បុក​បង្គោល​ភ្លើង​រដ្ឋ​បាក់​ខ្ទេច​មួយ​​ដើម កាលពី​យប់​ឈាន​ចូល​ថ្ងៃទី​១០ មិថុនា ២០១៦ ​នៅ​ចំណុច​ភូមិ​-​សង្កាត់​ខាងលើ។ ជាមួយ​និង​ការរិះគន់​នេះដែរ…

អតីតមន្ត្រីសុរិយោដីម្នាក់ ដុតផ្ទះខ្លួនឯងឆេះអស់ទាំងស្រុង

បន្ទាយមានជ័យៈ​ អតីតមន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យ​ លោក​ រិ​ សាប៊ុន​ ត្រូវបានគេបញ្ឈប់ពីការងារ បន្ទាប់ពីលោកមានរោគវិកលចរិក។ ​ លោក​ត្រូវបានដើរត្រាចចរពាស់ពេញទាំងក្រុងសិរីសោភ័ណ។ ​នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ អាការរោគវិកលចរិកបានធ្វើទុក្ខខ្លាំង ហើយបានបង្ខំឲ្យអតីតមន្ត្រីរូបនេះ ដុតផ្ទះខ្លួនឯងឆេះអស់ទាំងស្រុង​ បើ​ទោះជាមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តក៏ដោយ តែសំណាងល្អមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ។​ ​បើតាមការឲ្យដឹងពីលោកតាដែលជាឪពុករបស់លោក​ រិ​ សាប៊ុន​…

ធនាគារជាតិកម្ពុជា ចុះដកហូតប្រាក់១ម៉ឺនរៀលក្លែងក្លាយពីអាជីវករ

បន្ទាយមានជ័យៈ បន្ទាប់ពីមានការចរាចរនៅក្រដាសប្រាក់រៀលក្លែងក្លាយប្រភេទ១ម៉ឺនរៀន លើអាជីវករលក់ប្រេងក្នុងសង្កាត់អូរអំបិលក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅរួចមក លោក ហេង ទួង នាយកសាខាធនាគារ ជាតិកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រី្ត ជំនាញចុះដកហូតក្រដាសប្រាក់រៀលក្លែងក្លាយនោះមករក្សារទុក និងបានណែនាំពន្យល់ប្រជាពលរដ្ឋ បានយល់ពីក្រដាសប្រាក់ពិត និងក្លែងក្លាយ នាព្រឹកថ្ងៃទី៧ មិថុនា២០១៦នេះ។ លោក…

បញ្ជូនជនសង្ស័យពាក់ព័ន្ធថ្នាំញៀន៣នាក់ទៅតុលាការ

បន្ទាយមានជ័យៈ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅតុលាការ ចាត់ការទៅតាមនីតិវិធីនៃច្បាប់ នាថ្ងៃទី០៧ ខែមិថុនា នេះ ។ ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការ ចុះបង្ក្រាប កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦…

ប្រយ័ត្នក្រដាសប្រាក់១ម៉ឺនរៀលក្លែងក្លាយ!

បន្ទាយមានជ័យៈ ជាថ្មីម្តងទៀតហើយលុយក្រដាសប្រាក់១ម៉ឺនរៀល ក្លែងក្លាយ ត្រូវបានជនខិលខូចចរាចរចែកចាយ នៅក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីការចរាចរចែកចាយប្រភេទក្រដាសប្រាក់នេះ ស្ងាត់មួយរយៈធំ។ តាមការឲ្យដឹងពីអាជីវករលក់សាំងនៅមុខផ្សារអូរអំបិល ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្នាក់ឈ្មោះ ចែ ឡា បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ គាត់ទទួលក្រដាសប្រាក់រៀលក្លែងក្លាយ ប្រភេទ១ម៉ឺនរៀលមួយសន្លឹក…

មុខសញ្ញារកស៊ីគ្រឿងញៀន១១នាក់ ត្រូវឃាត់ខ្លួន

បន្ទាយមានជ័យៈ កម្លាំងនគរបាលការិយាល័យប្រឆាំងញៀនខេត្ត ដោយសហការពីកម្លាំងនគរបាលក្រុងសិរីសោភ័ណ និងនគរបាលស្រុកមង្គលបុរី បានចេញប្រតិបត្តិការចំណាយពេល២ថ្ងៃជាប់គ្នា ចេញបង្រ្កាបបានជនសង្ស័យគ្រឿងញៀនប្រុសស្រីចំនួន១១នាក់ ដកហូតកាំភ្លើងខ្លី១ដើម និងថ្នាំញៀនមួយចំនួនធំ។ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចេញបង្រ្កាបជនសង្ស័យគ្រឿងញៀន គេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំនៅពេលនេះ ក្រោយពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទើបតែដាក់ចេញនូវវិធានការ និងបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលក្រោមបង្គាប់គ្រប់ផ្នែក និងជំនាញចេញបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពឲ្យល្អប្រសើរឡើង។…

ជិះម៉ូតូអត់ភ្លើងបំភ្លឺពេលយប់ ត្រូវរថយន្តបុកស្លាប់១ របួសធ្ងន់២

បន្ទាយមានជ័យៈ រថយន្តហាយឡិនឌ័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2B-0833 បានបុកម៉ូតូមួយគ្រឿងម៉ាក សង់ គ្មានភ្លើងបំភ្លឺផ្លូវពេលយប់ ចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងពីរនាក់ផ្សេងទៀត រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅម៉ោង៨យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៥…

រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវឲ្យមានការទប់ស្កាត់ការនាំចូលផលិតផលពីសាច់សត្វ

បន្ទាយមានជ័យៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជម្រុញឲ្យមន្ដ្រីរបស់ខ្លួន ត្រូវមានទប់ស្កាត់ការនាំចូលផលិតផលពីសាច់សត្វ ដែលនាំឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា នារសៀល ថ្ងៃទី២៤ ឧសភា ២០១៦ នៅមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ។ លោក ប៉ាង វណ្ណសេដ្ឋ…

មេក្លោងគ្រឿងញៀនគេចខ្លួនជាងមួយឆ្នាំ ទីបំផុតជាប់ជុងដដែល

បន្ទាយមានជ័យៈ ជុងពិតជាមិនភ្លេចកុកទេ ទោះជាយូរប៉ុណ្ណាក៏ដោយ ជាក់ស្ដែងមេក្លោងគ្រឿងញៀនម្នាក់ ដែលព្យាយាមគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចអស់រយៈពេលជាង១ឆ្នាំ ទីបំផុតជាប់ជុងរបស់អាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។ វរសេនីយ៍ឯក សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ Post News នៅរសៀលថ្ងៃទី២១ ខែឧសភានេះថា ឈ្មោះ រុន…

អាជ្ញាធរជីកអណ្ដូងទឹកស្អាត២កន្លែង ជូនពលរដ្ឋប្រើប្រាស់

បន្ទាយមានជ័យៈ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់អណ្ដូងទឹកស្អាតចំនួន២កន្លែង ត្រូវបានជីកនៅក្នុងសាលាខេត្តបន្ទាយមានជ័យ និងនៅក្នុងសាលាក្រុងសិរីសោភ័ណ តាមរយៈគម្រោងគ្រោះមហន្តរាយថ្នាក់ជាតិ ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារស្ថាបនា ចុះពិនិត្យ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ សម្រាប់ផ្ដល់ទឹកជូនពលរដ្ឋប្រើប្រាស់ក្នុងក្រុងសិរីសោភ័ណ។ លោក លី សារី ថ្លែងឲ្យដឹងថា…