ក្មេងទំនើងដេញកាប់គ្នាផ្អើលក្រុងសិរីសោភ័ណ លទ្ធផលម្នាក់ដេកពេទ្យ ៤នាក់ជាប់ខ្នោះ

បន្ទាយមានជ័យៈ ក្រុមក្មេងទំនើង៤នាក់ ក្នុងចំណោម៥នាក់ ដែលប្រើហិង្សា ជិះម៉ូតូដេញកាប់គ្នា បង្កការភ្ញាក់ផ្អើល ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ឧសភា២០១៦ បញ្ជូនទៅតុលាការ។ លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ដោយមានការសម្របសម្រួល ពីសំណាក់លោក ផាន់ ភារម្យ…

រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹង លាន់ដូចរន្ទះ មនុស្ស៣នាក់របួសធ្ងន់

បន្ទាយមានជ័យៈ រថយន្ត ហាយឡែនឌឺ បើកបុក រថយន្តកាមរី ពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកជិះទាំងសងខាង រងរបួសធ្ងន់៣នាក់ នៅនឹងកន្លែង នៅវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចក្លោងទ្វារ វត្តស្ទឹងបត់ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…

អតីតជំនួយការផ្ទាល់លោក យឹម ឆៃលី និងជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវប៉ូលិសចាប់ខ្លួន

បន្ទាយមានជ័យៈ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងជាអតីតជំនួយការផ្ទាល់របស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមដីកាបង្គាប់ឲ្យខ្លួនរបស់តុលាការ។ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ…

តៃកុងស្រវឹងស្រា បើករថយន្តដឹកស្រាបៀ ក្រឡាប់៣ត្រឡប់ នៅលើកំណាត់ផ្លូវជាតិ៦

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១២ ព្រឹកថ្ងៃទី១៣ឧសភា២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកស្រាបៀ ៣ត្រឡប់ ដោយសារ អ្នកបើកស្រវឹងស្រា នៅលើកំណាត់ផ្លូវជាតិ៦ស្ថិតក្នុង ភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ មន្ដ្រីអាវុធស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មានរថយន្ដម៉ាកហីយ៉ាន់ដាយ ពណ៌ក្រហម គ្មានស្លាកលេខមួយគ្រឿងដឹកស្រាបៀរ CT CoLD…

លោក ចាន់ យុត្ថា ៖ ទឹក ចំនួន៥លានម៉ែត្រគូប បានទៅដល់ស្ទឹងសេរីសោភ័ណ ហើយ

ភ្នំពេញ: ទឹកចំនួន៥លានម៉ែត្រគូប ដែលបូមចេញពីអាងកំពីងពួយ តាមប្រឡាយឆ្ពោះទៅកាន់ ស្ទឹងសេរីសោភ័ណ គិតកមត្រឹមថ្ងៃទី៨ឧសភា ទឹកបានហូរចូលទៅស្ទឹងសេរីសោភ័ណហើយ។ នេះបើយោងតាម លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក ប្រាប់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ។ លោក ចាន់ យុត្ថា បានឲ្យដឹងថា ការនាំទឹកពីអាងកំពីងពួយ ទៅកាន់ស្ទឹងសិរីសោភ័ណ…

អាវុធហត្ថខេត្ត បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ជនសង្ស័យចំនួន៣នាក់ ដែលអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពីបទលួច និងប្រើប្រាស់ថ្នាំញៀន ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលលើការងារយុត្តិធម៌ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា…

ពលរដ្ឋរិះគន់ថា គ្រាន់តែការកូនលោកចៅហ្វាយខេត្តបិទផ្លូវជាតិ៥៦ទាំងស្រុង

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៦នេះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងលោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្តបានរៀបចំពិធីមង្គលការកូនប្រុសស្រី។ ជាមួយនឹងការរៀបពិធីនេះ គេឃើញថា រោងបានសង់លើផ្លូវជាតិលេខ៥៦ស្ថិតក្នុងភូមិសុភីសង្កាត់កំពុងស្វាយ​ក្រុងសិរីសោភ័ណ​មាន​សមត្ថកិច្ចជា​ច្រើននាក់បានយាមកាមយ៉ាងតឹងរ៉ឹងក្នុងនោះក៏បានបិទផ្លូវជាតិនេះទាំងស្រុងផងដែរ រាល់យានជំនិះត្រូវបាន​គេបង្វៀង​ឲ្យទៅចរាចរណ៍ផ្លូវផ្សេងវិញ។ ប្រជាពលរដ្ឋបានធ្វើការរិះគន់ចំៗថា នៅក្នុងខេត្តបន្ទាយមានជ័យទាំងអ្នកមានអំណាច និងអ្នកមានលុយឲ្យតែមានកម្មវិធីម្តងៗ គឺមានទម្លាប់​តែងតែបង្កការ​ក្តៅក្រហាយដល់អ្នកធ្វើដំណើរក៏ព្រោះតែសង់រោងរំលោភដីផ្លូវ និងបានជួល​ឲ្យ​សមត្ថកិច្ច​នគរបាល​ដាក់ប៉ារ៉ាស់បិទផ្លូវព្រោះតែចង់ល្បី និងបង្ហាញពីភាពសម្បូរ និងភាពខ្លាំងរបស់ខ្លួន។ ពួកគាត់បានសំណូមពរមកPost…

ស្ត្រីខ្មែរ ដែលជនជាតិថៃ ចាប់ដាក់ឡានទៅរំលោភ ទទួលសំណង២សែនបាត ខណៈមិនទាន់មានការសម្រេច ឲ្យជនល្មើសជាប់ពន្ធនាគារ ប៉ុន្មានឆ្នាំនោះទេ

ថៃ: យោងសេចក្តីរាយការណ៌ពីភ្នាក់ងារប្រចាំនៅប្រទេសថៃ នៅរសៀលនេះបានឲ្យដឹងថាជនជាតិថៃដែលចាប់ស្ត្រីខ្មែរមានប្តី និងកូនម្នាក់ ចូលឡានយកទៅរំលោភនោះថ្ងៃនេះជនល្មើស ត្រូវជាប់គុកនៅខេត្តស្រះកែវ ចំណែកស្ត្រីរងគ្រោះបានប្តឹងទារសំណង ៥សែនបាត តែសម្រេចតុលា ការថៃ បានសម្រេចផ្តល់សំណងទៅឲ្យជនរងគ្រោះត្រឹម២សែនបាត។ មុខសញ្ញាជនល្មើសបានភ្លាមៗ ក្រោយពីជនល្មើសបានបង្ខាំងស្ត្រីរងគ្រោះទុក ហើយរំលោភ សេពសន្ធវៈបានសម្រេចចំនួន២ដងនៅសណ្ឋានគារ។ ហើយជនល្មើសដែលត្រូវតុលាការប្រទេសថៃឃុំខ្លួន នៅមិនទាន់ត្រូវបាន តុលាការខេត្តស្រះកែវ ប្រទេសថៃកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប៉ុន្មានឆ្នាំនោះទេ។ ខណៈនេះនគបាលក្រុងប៉ោយប៉ែត និងតម្រួតថៃកំពុងបង្កសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តស្រះកែវ ប្រទេសថៃនៅឡើយ។…

សមត្ថកិច្ចចម្រុះ ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ ការដាក់តាំងលក់ សំបកកង់ ម៉ាក IRC រំលោភកម្មសិទ្ធបញ្ញា

បន្ទាយមានជ័យ : កម្លាំងចម្រុះ មាន ប៉ូលិស សេដ្ឋកិច្ចខេត្ត ប៉ូលិស សេដ្ឋកិច្ចក្រសួង មន្រ្តីកាំកុងត្រូល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បានធ្វើការចុះត្រួតពិនិត្យ នូវការដាក់តាំងលក់ សំបកកង់ ម៉ាក IRC រំលោភកម្មសិទ្ធបញ្ញានៅតាមជាងជួសជុលម៉ូតូ ដែលមានលក់គ្រឿងបន្លាស់ ជារើនកន្លែង…

ចម្លើយសារភាព ស្រ្តីខ្មែរ ដែលជនជាតិថៃ ចាប់ដាក់ឡាន យកទៅរំលោភ

ថៃ: ជនជាតិថៃម្នាក់ ដែលថ្លើមធំហ៊ានចាប់ស្ត្រីខ្មែរដែលមានប្តី និងមានទាំងកូនទៅហើយនោះ រុញបញ្ចូលក្នុងរថយន្តដឹក យកទៅរំលោភយ៉ាងព្រៃផ្សៃជាទីបំផុត ត្រូវបានក្រុមតម្រួតថៃប្រចាំស្រុកខ្លងលឹក តាមប្រមាញ់ និងធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង២ រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ខណៈដែលជននេះកំពុងសំងំបង្ខាំងនារីរងគ្រោះ នៅក្នុងទីតាំងរីសតមួយកន្លែង ក្នុងខេត្តស្រះកែវ ប្រទេសថៃ។ គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៣ ខែឧសភា…