ប្រជាពលរដ្ឋសាទរ ចំពោះវត្តមានសម្តេចតេជោ លើទឹកដីថ្មពួក
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ៥៦ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅកាន់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។ ពិធីបានរៀបចំ ធ្វើក្នុងបរិវេណវិទ្យាល័យ ថ្មពួកស្រុក ថ្មពួកខេត្តបន្ទាយមានជ័យ។ សូមបញ្ចាក់ផងដែរថា ខណៈដែលសម្តេចអញ្ជើញដល់…