បុរសម្នាក់ដកកាំភ្លើងបាញ់ ២គ្រាប់ គំរាមក្មេងស្ទាវ រួចបើករថយន្តគេចខ្លួនបាត់ស្រមោល
ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីបុរសម្នាក់ខណៈបើករថយន្ត ស្រាប់តែជួបក្មេងស្ទាវ ២ក្រុមកំពុងវាយគ្នា ក៏ដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើ ២គ្រាប់ បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអ៊ំប្រុសម្នាក់ ដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ឃើញក្មេងស្ទាវ ២ក្រុម…