ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាវាយឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យបាក់ដៃរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២ និង០០នាទីរសៀល សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានចាប់ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាវាយឪពុកបង្កើតបាក់ដៃ នៅចំណុចកាទិន ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ករណីហិង្សានេះបង្កឡើងដោយឈ្មោះ…

ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកក្រគរ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤០នាទីថ្ងៃ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ស៊ឹម សុផល ភេទ ប្រុស អាយុ…

២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយបណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់និងស្រាលម្នាក់

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយបណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់និងស្រាល១នាក់ក្នុងស្រុកបាកាននិងស្រុកក្រគរ កាលពី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ ករណីគ្រោះថ្នាក់ចរាចរណ៍ទី១កើតឡើងនៅវេលាម៉ោង២និង១១នាទីរសៀលនៅចំណុចលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ២០៧–២០៨ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន មានរថយន្តម៉ាកហាយឡែនឌេីរ (Toyota Highlander)ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ2AS 8275 ទិសដៅពីកើតទៅលិចក្នុងដំណើរស្របទិសគ្នា បើកបរដោយឈ្មោះ ឆាយ…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាច់កម៉ូតូ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវបានចុះបង្រ្កាបករណីចោរលួចកាច់កម៉ូតូ នៅចំណុចផ្សារស្វាយដូនកែវ ស្ថិតនៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថាករណីចុះបង្រ្កាបនេះសមត្ថកិច្ចយើងបានចាត់កម្លាំងជាពីរក្រុម ក្រុមទី១ ល្បាតពួនស្ទាក់នៅចំណុចផ្សារបឹងខ្នារតាមបណ្តោយផ្លូវជាតិលេខ៥ និងក្រុមទី២ ល្បាតពួនស្ទាក់នៅចំណុចផ្លូវលោកផ្លូវទៅវត្តប្រាសាទ។ លុះដល់ម៉ោង៨និង២០នាទី ជនសង្ស័យបានជិះម៉ូតូមកដល់ចំណុចផ្លូវលោក ផ្លូវក្រាលគ្រួសក្រហមស្ថិតនៅភូមិក្រសាំងគ្រួ…

ប្រពន្ធដើមតាមទាន់ប្ដី កំពុងរស់នៅជាមួយស្រីថ្មីក្នុងបន្ទប់ជួល ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២១ មានករណីប្រពន្ធតាមទាន់ប្ដីរបស់ខ្លួន កំពុងតែរួមរស់ ជាមួយស្រីថ្មីក្នុងបន្ទប់ជួល ប្ដឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនយកមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បង្កការភ្ញាក់ផ្អើល កើតឡើង ស្ថិតត្រង់ចំណុចភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រពន្ធដើមមានឈ្មោះ ព្រឿន ភាស់ អាយុ២៩ឆ្នាំ…

ជនសង្ស័យ៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចរថយន្ត

ពោធិ៍សាត់ៈ កាលពីថ្ងៃទី២២ ខែកក្កដា ២០២១ វេលាម៉ោង៤ និង ០០នាទីទាបភ្លឺ នៅចំនុចសែប ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ដោយយោងតាមបណ្តឹង ម្ចាស់រថយន្ត ឈ្មោះ ដាំង ថុណា ភេទប្រុសអាយុ៣៥ឆ្នាំជាតិខ្មែរ រស់នៅភូមិខ្នាចកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច…

សមត្ថកិច្ចឃាត់បុរសម្នាក់ជាឪពុក ដែលសម្លាប់កូនបង្កើតរបស់ខ្លួន

ពោធិ៍សាត់ៈ ករណីឪពុកមានជំងឺសសៃប្រសាទ បានក្លាយជាឃាតករសម្លាប់កូនប្រុសបង្កើតគ្មានញញើតដៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិអូររកា សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជនដៃដល់ជាឪពុក ឈ្មោះ គឹម ហុង អាយុ ៦១ឆ្នាំ។ ចំណែកជនរងគ្រោះ ជាកូនបង្កើត ឈ្មោះ…

អ្នកញៀនល្បែងចំនួន០៤នាក់ ត្រូវកម្លាំងនគរបាលស្រុកកណ្តៀងចុះបង្ក្រាប

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទីរសៀល កម្លាំងអន្តរាគមន៍ របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន០៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក យី ផាន នាយរងផ្នែកបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (បៀ) នៅចំណុចផ្ទះរបស់ឈ្មោះ យូ ឃីម ភេទស្រី អាយុ៤៣ឆ្នាំ…

ករណីមនុស្សស្លាប់ នៅក្នុងទឹកក្រោមស្ពានផ្លូវរថភ្លើង នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីមនុស្សស្លាប់ នៅក្នុងទឹកក្រោមស្ពានផ្លូវរថភ្លើង នៅចំណុចស្ពានអូរឬស្សី ស្ថិតនៅក្នុងភូមិក្រពើរោទ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ចក់ ចិត្ត អាយុ…

អ្នកញៀនល្បែងស៊ីសង៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទី កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាល ដឹកនាំដោយលោក ឆាយ គឹមម៉ុង អភិបាលនៃគណ:អភិបាលស្រុកកណ្ដៀងបានចុះបង្រ្កាបល្បែងស៊ីសង នៅចំណុចផ្ទះរបស់ឈ្មោះ ហែម មុន្នី ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។ តាមរបាយការរបស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា…