ស្មៀនឃុំអូរជុំម្នាក់ ទើបតែទិញ​រថយន្តជិះបាន​២ថ្ងៃ ឆ្លងចរន្តឆេះខ្ទេចគ្មានសល់!

រតនគិរីៈ សមត្ថកិច្ចបានប្រាប់ Post News ថា ​មានករណីឆេះរថយន្តកូរ៉ូឡាមួយគ្រឿង ដែលជាកម្មសិទ្ធ​ស្មៀនឃុំអូរជុំ ទើបតែទិញ​ជិះបាន​២ថ្ងៃ ឆ្លងប្រព័ន្ធអគ្គិសនី នៅវាលថ្មដា ភូមិតងការម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ផងដែរ…

រថយន្តកាមរីបាឡែន ពន្លះរថយន្តហ៊ីយ៉ាន់ដាយ ប្លោងទៅបុកម៉ូតូ១គ្រឿងទៀត ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រតនៈគិរីៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកាមរីបាឡែន ពណ៌ស គ្មានស្លាកលេខ បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0387 បើកបរដោយឈ្មោះ គង់ វ៉ាន់ ភេទប្រុស អាយុ៤៣ឆ្នាំ រួចខ្ទាតទៅបុកនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ រតនគីរី 1E-2359 ដែលកំពុងបើកបរដោយបុរសម្នាក់ឈ្មោះ…

ពុទ្ធោកូនស្រីម្តាយ! ចង.កស្លាប់ដោយសារខឹងម្តាយវាយ១រំពាត់ ព្រោះទៅដេកជាមួយសង្សារអស់រយៈពេល១ឆ្នាំ…

រតនគិរីៈ នារីវ័យ១៩ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម ដោយសារតែខឹងម្តាយវាយ១រំពាត់ព្រោះទៅដេកជាមួយសង្សារអស់រយៈពេល១ឆ្នាំ ដោយមិនបានសែន ឬរៀបការតាមប្រពៃណី។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិកកញ្ជូរលើ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ សពនារីដែលស្លាប់មានឈ្មោះ រម៉ាម ញឹប ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ…

លទ្ធផលបើកលឿន! ក្រឡាប់គោយន្តកែច្នៃដោយខ្លួនឯង បណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាលនៅចំណុចក្រុមហ៊ុនឧកញ៉ាណាង

រតនគិរីៈ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីក្រឡាប់គោយន្តកែច្នៃមួយគ្រឿង បើកលឿនដល់ផ្លូវកោងយកចង្កូតមិនទាន់ ក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាល ចំណុចក្រុមហ៊ុនឧកញ៉ាណាង ភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ជនរងគ្រោះទី១ឈ្មោះ សាន់ ហ៊ីន ភេទប្រុស អាយុ៣២ឆ្នាំ…

គ្មានអ្នកណាដឹងមុន!.. នៅសុខៗស្រាប់តែមានខ្យល់កន្ត្រាក់បោកបក់ ខ្ទេចផ្ទះ១ខ្នងនៅខេត្តរតនគិរី

រតនគិរីៈ មានករណីខ្យល់កន្ត្រាក់ បានបោកបក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នង រងការខូចខាត។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ និង១០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នៅចំណុចភូមិប៉ក់ពោ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី. សូមបញ្ជាក់ថា ករណីខ្យល់កន្រ្ដាក់នេះបានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋមួយខ្នងផ្នែកខាងលើដំបូលទាំងស្រុង ម្ចាស់ផ្ទះឈ្មោះ សល់ វ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ…

ស្រវឹងស្រា​ ដើរធ្លាក់ស្រះទឹក ក៏លង់ស្លាប់​តែម្ដង នៅខេត្តរតនគិរី

រតនគិរីៈ​ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចស្រះទឹកលោកភារម្យ ស្ថិតនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ​​ ថន ផលិត( ហៅអៀវ) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ…

បុរសម្នាក់កាត់រំលំដើមឈើ អកុសលសង្កត់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរីៈ មានករណីបុរសម្នាក់ រំលំដើមឈើ បណ្តាលឲ្យសង្កត់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦:៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ចំណុចព្រៃត្រពាំងព្រីង ភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។ ជនរងគ្រោះស្លាប់ ឈ្មោះចាន់ ប៊ុនធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ…

រថយន្តកាមរីបាឡែន លឿនដូចហោះពន្លះបង្កាន់ដៃស្ពានដែកខាងជើងក្បែររង្វង់មូលអូរជុំខ្ទេច សមត្ថកិច្ចមិនឃាត់ដើម្បីសងសំណងនោះទេ

រតនគីរីៈ រថយន្តម៉ាកបាឡែនមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0332 បើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកបង្កាន់ដៃស្ពានដែកខាងជើងក្បែររង្វង់មូលអូរជុំ ខ្ទេចក្បាលខាងមុខ តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ភូមិថារងចង់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ តែមិនបានឃាត់អ្នកបើកបររថយន្តដើម្បីសងសំណងថ្លៃខូចខាតបង្កាន់ដៃស្ពាននោះទេ ។ចំណែកអ្នកបើកបរបានហៅរថយន្តមកសណ្តោងយកទៅជួសជុលដោយខ្លួនឯង…

រងាណាស់ សូមពាក់ឲ្យក្រាស់ៗ ! នៅតំបន់ខ្ពង់រាបភាគឦសាន កំពុងចាប់ចុះត្រជាក់ខ្លាំង

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពធាតុអាកាស នៅតំបន់ខ្ពង់រាបភាគឦសាន ចាប់តាំងពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ មក បានចាប់ផ្តើមចុះត្រជាក់ខ្លាំង ក្នុងនោះ ខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរា បានធ្លាក់ចុះមកនៅក្នុងរង្វង់ ១៥ ℃ ខណៈខេត្តរតនគិរី ក្នុងរង្វង់…

ហ៊ានខ្លាំងណាស់! មានអ្នកលួចដុតសាលារៀនបឋមសិក្សាស្រែអង្ក្រង ឆេះខ្ទេចដោយមិនដឹងមូលហេតុ..

រតនគិរីៈ មានករណីអគ្គិភ័យមួយបានឆាបឆេះ សាលារៀនបឋមសិក្សាស្រែអង្ក្រង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិ២ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។ សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានឆេះខូចខាតសាលារៀនមួយខ្នង មាន៤បន្ទប់ បណ្តោយ៣២ម៉ែត្រ ទទឹង១០ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ ដោយមានការអន្តរាគមន៍ពីប្រជាពលរដ្ឋ និងក្រុមពន្លត់អគ្គិភ័យស្រុកកូនមុំបានធ្វើការសង្គ្រោះ…