បុរសម្នាក់ ផឹកស្រាហូបដំឡូង បណ្តាលឲ្យពុលស្លាប់នៅខេត្តរតនគិរី

រតនគិរីៈ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីពុលដំឡូងមីនៅចំការ ស្ថិតនៅភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ជនរងគ្រោះមានឈ្មោះ សំ ពូលី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិដើមដូង ឃុំកំពុងឈូក ស្រុកកអណ្តែត…

ក្មេងប្រុសម្នាក់ស្លាប់យ៉ាងរន្ធត់ ក្រោយពី​ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូ!

​រតនគិរីៈ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅលើ​ផ្លូវជាតិលេខ៧៨ ភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។ ​​ជនរងគ្រោះមាន​ឈ្មោះ យ៉យ តុលា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិទំពួ​ន មុខរបរសិស្ស មា​នទីលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម…

គួរតែប្រយ័ត្ន! ដោយសាររងើកភ្លើងចង្ក្រាន ឆេះខ្ទេចគ្មានសល់ត្រឹមមួយប៉ប្រិចភ្នែក

រតនគិរីៈ មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលមកពីភ្លើងចង្រ្កានដាំបាយ មិនបានពន្លត់ ហើយរងើកភ្លើងបានធ្លាក់ចូលក្នុងបន្ទប់ក្រោមផ្ទះ ​បណ្តាលឲ្យឆាបឆេះអស់ចំនួន៤ខ្នងយ៉ាងសន្ធោសន្ធៅ។ ហេតការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិលុងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ សូមបញ្ជាក់ថា អគ្គិភ័យនេះឆេះអស់ផ្ទះចំនួន៤ខ្នងផ្ទះ និងកំពុងឆេះបន្តបន្ទាប់ ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទេ ព្រោះមិនអាចទៅទេ ដោយសារផ្លូវឡើងភ្នំចោទខ្លាំងពេក…

ភ្លើងឆេះព្រៃ រាលដាលឆេះដល់ចំការកៅស៊ូ និងចំការស្វាយចន្ទី ក្នុងចំការកៅស៊ូកាតឿងផ្អើលយ៉ាងខ្លាំង

រតនគិរីៈ មានករណីអគ្គិភ័យបានឆាបឆេះព្រៃរាលដាលឆេះដល់ចំការកៅស៊ូ និងចំការស្វាយចន្ទី បង្កការភ្ញាក់ផ្អើលនៅម៉ោង៦ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចចំការកៅស៊ូកាតឿង ស្ថិតនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។ សមត្ថកិច្ចបានឲ្យដឹងដា ម្ចាស់ចំការឈ្មោះ ស៊ន ប៉ុល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ…

សមត្ថកិច្ចធ្វើតេស្តពិនិត្យទៅលើ ខ្ទឹមស ប៉េងប៉ោះ ឆៃថាវ ស្ពៃក្ដោប ម្ទេស ត្រប់ ស្ពៃជ្រក់ រកឃើញកាកសំណល់ថ្នាំកសិកម្ម នៅលើគំរូ ម្ទេសគ្រាប់

រតនគិរីៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលខេត្តរតនគិរី ប្រចាំច្រកព្រំដែនអូរយ៉ាដាវ ដោយមានការចូលរួមសហការពី ស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យទំនិញ ដែលនាំចូលពីបរទេស ក្នុងគោលបំណងទប់ស្កាត់ ការនាំចូលផលិតផលទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងមានផ្ទុកសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូផលិតផលទំនិញ ចំនួន…

អុញនោះ! សូមជួយShareជាបន្ទាន់ សមត្ថកិច្ចរកឃើញ នំបញ្ចុក និងនំបាញ់ឌុក មានសារធាតុគីមីបូរ៉ាក់ ចំណែកទឹកក្រូច នំកញ្ចប់ និងស្រាបៀវិញគឺ..

រតនគិរីៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានសហការជាមួយនឹង មន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ ដោយបាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ដើម្បីចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារបានលុង ខេត្តរតនគិរី។ ក្នុងការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យលើផលិតផលម្ហូបអាហារ…

ភ្លើងប្រចណ្ឌ! ស្រ្តីម្នាក់សម្រេចចិត្ត​បញ្ចាប់ជីវិតខ្លួនឯង…

​​រតនគិរីៈ ​​ស្រ្តីម្នាក់បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយសារខឹងចិត្ត ព្រោះប្រចណ្ឌប្តីជាមួយអ្នកភូមិ​បណ្តាលមកពីភ្លើងប្រចណ្ឌ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១នឹង១០នាទីរសៀល ថ្ងៃទី៣ ខែមករា​ ឆ្នាំ២០១៩ នៅចំណុចលើផ្ទះ ក្នុងបន្ទប់ដេកជនរងគ្រោះ ស្ថិតក្នុងភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ សពជនរងគ្រោះឈ្មោះ បៀន ផែវ អាយុ៣៤ឆ្នាំ ភេទស្រី…

យកអាវុធកែច្នៃប៉ុនប៉ងធ្វើឃាត តែមិនបានសម្រេចនិងករណីហិង្សាដោយចេតនា

រតនគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩និង៩នាទីយប់ មានករណីប៉ុនម៉ងមនុស្សឃាតកម្មមិនបានសម្រេច (ប្រើប្រាស់អាវុធកែច្នៃ)នៅចំណុចខាងត្បូងបឹងកន្សែង ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបាលុង ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ នឿន វីរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតាអងប៉ុក ឃុំតាអង…

ស្កុបពីចូលដេកក្រោមគូទរថយន្ត ខណៈម្ចាស់ស្លាប់បាត់បង់ជីវិត

រតនគិរីៈ កាលពីវេលាម៉ោង៧ និង ៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅភូមិភ្នំអូកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ម្ចាស់ម៉ូតូម៉ាកស្កុបពី ពាក់ស្លាកលេខរតនគីរី1B-4530 ឈ្មោះ ស៊ាន សេងលាវ ភេទស្រី…

បុគ្គលិកអង្គការឃែរ៍ បុកកង់ក្មេងស្រីសិស្សសាលា២នាក់កំពុងឌុបគ្នា របួសធ្ងន់ស្រាល៣នាក់

រតនគិរីៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូសង់សេ១២៥ និងកង់ក្មេងស្រីសិស្សសាលា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ និង១៥នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចសាលារៀនសហការ លើផ្លូវជាតិ៧៦ បង្គោលលេខ២៨៣-២៨៤ ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។…