ងងុយដេកបណ្តាលឲ្យរថយន្តរេចង្កូតបុកដើមប្រេងខ្យល់សំណាងតៃកុងរងរបួសស្រាល

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាបុរសម្នាក់បើកបររថយន្តទាំងងងុយដេកបណ្តាលឲ្យរថយន្តរេចង្កូតទៅបុកដើមប្រេងខ្យល់បណ្តាលឲ្យតៃកុងរថយន្តរងរបួសស្រាលចំណែករថយន្តខូចខាតធ្ងន់ធ្ងន់។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២៧៨-២៧៩ ផ្លូវជាតិលេខ៦ ភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ លោកវរសេនីយឯក ជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តម៉ាកHYUNDAIពណ៌ខៀវចាស់ពាក់ស្លាកលេខកណ្តាល2B-8809បើកបរដោយឈ្មោះប៉ូចសុផាតភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅ ភូមិចុង ឃុំពោធិ៍ទី ស្រុកស៊ីធ កណ្តាលខេត្តព្រៃវែង។ បើកបររថយន្តមានទិសដៅពីលិចទៅកើតបុកដើមឈើ(ដើមប្រេងខ្យល់)នៅខាងជើងផ្លូវបណ្ដាលឱ្យអ្នកបើកបររថយន្តរងរបួសមធ្យម,ខូចខាតរថយន្តធ្ងន់។មូលហេតុបើកបរស្ថិតនៅក្នុងភាពងងុយដេក៕…

បញ្ជូនជនសង្ស័យចំនួន៦នាក់ទៀត ទៅកាន់ តុលាការខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការ ទន្រ្ទាន ដីព្រៃលិចទឹកធ្វើស្រែ

មន្រ្តីជំនាញជលផលនិងអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅកាន់ តុលាការខេត្តបាត់ដំបងហើយ នារសៀលថ្ងៃទី ០៨ខែធ្នូ ពាក់ព័ន្ធនឹងការ ទន្រ្ទាន ដីព្រៃលិចទឹកធ្វើស្រែ ចំនួន ៨៩៥ហិចតានៅតំបន់បី ស្ថិតនៅស្រុកឯកភ្នំខេត្តបាត់ដំបង ។ មន្រ្តីជំនាញឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ នេះត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខេត្តសហការ ជាមួយមន្រ្តីជលផល ឃាត់ខ្លួន កាលពីថ្ងៃទី០៦ខែធ្នូ…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សយ ស៊ំា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួច…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាដ៏សកម្ម ពាក់ព័ន្ធករណីអំពើលួច នៅខេត្តសៀមរាប

សៀមរាបៈ ឃាត់ខ្លួនមុខសញ្ញាដ៏សកម្មម្នាក់ពាក់ព័ន្ធករណីអំពើលួច មានស្ថានទម្ងន់ទោស ហែកស័ង្កសីទ្វារផ្លោះរបងចូល លួច ទ្រព្យសម្បត្តិ ប្រព្រឹត្តកាលពីអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងក្រុងសៀមរាប ។ គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុង ខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ យ៉ាន់ បូរី ភេទប្រុស…

បុរសម្នាក់ជិះម៉ូតូបុកគោយន្តកែច្នៃ បណ្តាលឲ្យមនុស្ស០២នាក់ ស្លាប់និងរងរបួសធ្ងន់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩និង១០នាទី លើផ្លូវជាតិលេខ៦ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២៩-៣៣០ ភូមិគោកថ្មី ឃុំពួក…

អុជធូបកន្លែងអាសន:បាយសីគ្រូនៅខាងលើផ្ទះ ហើយម្ចាស់ចេញទៅមើលទ្រូដាក់ត្រីមកវិញឆេះខ្ទិច

សៀមរាបៈ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៧និង០០ នាទី មានករណី អគ្គីភ័យ ឆេះផ្ទះម្ចាស់ឈ្មោះ ជឿត ប៉ុន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិស្វាយ ឃុំត្រីញ័រ…

ករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា បណ្តាលឲ្យមនុស្សចំនួន០២នាក់ស្លាប់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤រោច ខែកក្ដិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯកទេព ពុំសែនអធិការនៃអធិការដ្ឋាន នគរបាលស្រុកពួក បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ២ផ្សេងគ្នានៅស្រុកពួក…

កូនប្រើសារធាតុញៀនលើសកម្រិត ដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះរាលដាល ផ្ទះ០៣ខ្នងខ្ទេចទាំងស្រុង

កំពង់ធំៈ នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន០២ខ្នង ទាំងស្រុង និងមួយខ្នងទៀតឆេះអស់៤០% ដោយពុំមានរងរបួសដល់មនុស្សឡើយ ទីតាំងស្ថិតនៅត្រង់ចំណុចភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ១-ម្ចាស់ផ្ទះឈ្មោះ ថៃ សេងហ៊ុន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ…

ស្លាប់ម្នាក់ភ្លាមៗករណីរថយន្តបុកជាមួយម៉ូតូនៅស្រុកប្រាសាទបាគង

សៀមរាបៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង១៥នាទីព្រឹក មានគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូបើកបញ្រ្ចាស់ទិសគ្នា លើកំណាត់ផ្លូវក្រាលកៅ ទៅត្រាវកុដ្ឋនៅចន្លោះបង្គោលគីឡូលេខ ០១ ០២ ភូមិ ត្រាច ឃុំបល័្លង្ក ស្រុកប្រាសាទបាគង ខេត្ត សៀម រាប ។…

ត្រឹមជាង ២៤ម៉ោង ឃាតកម្មប្ដីសម្លាប់ប្រពន្ធនៅខេត្តសៀមរាប ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបាន នៅក្រុងតាខ្មៅ

កណ្ដាលៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង…