ប្រទះឃើញសាកសពបុរសម្នាក់ លង់ទឹកស្លាប់!

ព្រះវិហារៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលដ្ឋប្រទះឃើញអណ្តែតនៅក្នុងទឹកស្ទឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៧ព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ទឹងសែនមនោរម្យ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ចក់ ជឹង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ…

​កម្មករសំណង់ដេកស្លាប់ ក្នុងរោងដ៏កម្សត់

ភ្នំពេញៈ បុរសម្នាក់បានដេកស្លាប់ក្នុងរោងដ៏កម្សត់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៤០នាទីថ្ងែទី១២ កញ្ញា ២០១៦ ស្ថិតក្នុងដីឡូ មួយកន្លែង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ហាវ ភេទ ប្រុស អាយុ៥៧ឆ្នាំ មុខរបរ កម្មករ សំណង់ចល័ត…

បុរសម្នាក់ ដេកស្លាប់ក្នុងអង្រឹង

ពោធិ៍សាត់ៈ បុរសម្នាក់ បានដេកស្លាប់ក្នុងអង្រឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រហែល ១០ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សពឈ្មោះ ហម នុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន…

Update: បុរសសុំទានម្នាក់បានខ្យល់គរស្លាប់ចោរប្រពន្ធ និងកូន នៅក្រោមស្ពានជ្រោយចង្វារថ្មី

ភ្នំពេញៈ បុរសដែលជាអ្នកសុំទានម្នាក់ បានខ្យល់គរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោមស្ពានជ្រោយចង្វារថ្មី ក្រោយពីរូបគាត់ ព្រមទាំងប្រពន្ធ ហើយនឹងកូន២នាក់ទៀត បានធ្វើដំណើរចេញពីកំពង់ឆ្នាំង គោលបំណងត្រឡប់ទៅខេត្តព្រៃវែងវិញ តែមកដល់ចំណុចក្រោមស្ពានជ្រោយចង្វារថ្មី ក៏មានសុខភាពមិនស្រួល ទើបរថយន្តឈ្នួលដាក់ពួកគាត់ចុះតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើសនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី៧ កញ្ញានេះ នៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារថ្មី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសដែលស្លាប់ដោយសារខ្យល់គរនោះមានឈ្មោះ…

នាំប្រពន្ធ និងកូនមកភ្នំពេញ ចុះពីលើរថយន្តតាក់ស៊ី បានមួយសន្ទុះខ្យល់គរស្លាប់ ផ្អើលទាំងថ្ងៃ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា នៅមុននេះបន្តិចមានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានចុះពីរថយន្តតាក់ស៊ីមួយសន្ទុះ ហើយក៏ខ្យល់គរសម្លាប់តែម្ដង ដែលទីតាំងស្លាប់នេះ នៅក្រោយស្ពានជ្រោយចង្វារថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា នៅមុនពេលកើតបុរសរងគ្រោះខាងលើ បានជិះរថយន្តតាក់ស៊ីរួមមានប្រពន្ធនិងកូន២នាក់ ហើយមកឈប់នៅចំណុចគល់ស្ពាន់ជ្រោយចង្វារថ្មី ដោយនាំប្រពន្ធ និងចុះពីរថយន្ត ស្រាប់តែមួយសន្ទុះក្រោយមក…

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹង រោងចាំចំការ

បាត់ដំបងៈ បុរសម្នាក់ដែលជាកូនកំព្រាឪពុកម្តាយ បានមករស់នៅជាមួយ នឹងសាច់ញាតិត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅក្នុងអង្រឹង រោងនៅចាំចំការ មួយកន្លែង បង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្រង់សែនជ័យ ក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។…

ជនជាតិឥណ្ឌូនេស៊ីម្នាក់ ខ្យល់គរស្លាប់នៅក្រុងបាវិត

ក្រុងបាវិតៈ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ខ្យល់គរស្លាប់ ខណៈដែលត្រូវបានគេដឹកទៅ​ដល់គ្លីនិក​ឯកជនបាវិត នៅក្រុង បាវិតដោយគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ព្រោះស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក ។ ហេតុកា​រ​ណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២១៦ ស្ថិតក្នុងកាស៊ីណូ GWIN ជិតនិងព្រំដែនកម្ពុជាវៀតណាម សង្កាត់បាវិត ក្រុងបាវិត ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ…

បើករថយន្តទៅលាង រអិលជើងដួលផ្ងារក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញៈ បុរសជាអ្នកបើកបររថយន្ត FUSO ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈរូបគាត់កំពុងលាងរថយន្តហើយរអិលជើងធ្លាក់ពីលើប៉ុងផ្ងារក្រោយ។ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៦ នៅចំណុចការ៉ាស់លាងរថយន្ត យីហោ ផាម៉ូល លាងរថយន្តតូចធំ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ មុត ធឿន ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរបើករថយន្ត…

មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ខ្យល់គរស្លាប់

កណ្ដាលៈ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរងកងពលតូចលេខ៩០ បានខ្យល់គរដួលផ្ងារមុខស្លាប់នៅក្នុងសួនច្បារខាងមុខបញ្ជាការដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤៥ទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបរិវេណបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩០ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចដែលចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ឡុង សាវុធ ភេទប្រុស អាយុ៥៦ឆ្នាំ ជាមេបញ្ជាការ រងកងពលតូចលេខ៩០…

បញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃ អាជ្ញាធរបញ្ជក់ថា បេក្ខជនអវត្តមានជាង១ពាន់នាក់ និងមានបញ្ហាសុខភាពជិត៣០នាក់

ដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ និងទី២៣ ខែសីហា ឆ្នាំ២០១៦ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ បានដំណើរការចប់សព្វគ្រប់ ដោយរលូនល្អ បើទោះជាមានបញ្ហាខ្លះៗក៏ដោយ។ តាមសេចក្តីរាយការណ៍ បេក្ខជនមានបញ្ហាសុខភាព ដូចជាខ្យល់គរ វិលមុខក្នុងពេលប្រឡងនៅទូទាំងប្រទេស សរុបមានចំនួន២៧នាក់។ ចំណែកឯបេក្ខជន ដែលអវត្តមានសរុប១៣៦១នាក់ ក្នុងនោះស្រី៥៣២នាក់ ស្មើនឹង១,៤៥%…