នគរបាលស្រុកគាស់ក្រឡ បង្រ្កាបល្បែងស៊ីសងមួយករណី ធ្វើការអប់រំអ្នកប្រព្រឹត្តចំនួន០៤នាក់

បាត់ដំបងៈ កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង១៦ និង ៣០នាទី អនុវត្តតាមយោបល់ណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាង…

ករណីដាច់ភ្លើង ៣ស្រុក ក្នុងខេត្តបាត់ដំបង គឺដោយសាររថយន្តខាងក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ ទាក់ខ្សែបណ្ដាញ LV

បាត់ដំបងៈ យោងតាមផេកអគ្គិសនីបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៧:៥០នាទី មានករណី ដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃស្រុកសង្កែ ផ្នែកខ្លះនៃស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មូលហេតុដោយសាររថយន្តខាងក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ ទាក់ខ្សែបណ្ដាញ LV របស់សេវាករ បណ្ដាលឲ្យបាក់បង្គោលអគ្គិសនី MV ចំនួន ០១ដើម…

សត្វក្របី ៣ក្បាល ដែលបាត់បង់ក្នុងអំពើចោរកម្ម ត្រូវសមត្ថកិច្ចនគរបាល ស្រាវជ្រាវរកឃើញ និងកំណត់មុខសញ្ញាជនសង្ស័យ

បាត់ដំបងៈ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និ១០នាទី អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំង យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អអិការនគរ បាលស្រុកសង្កែ…

កម្លាំងនគរបាលបង្ក្រាបឃាត់ខ្លួនអប់រំអ្នកលេងល្បែងស៊ីសងខុសច្បាប់ ចំនួន ១៤នាក់ នៅស្រុកគាស់ក្រឡ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ លោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងកងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង (បៀរ) ចំនួន ០២លើក…

ពលរដ្ឋកំពុងភ្ជួរដីស្រែប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច

បាត់ដំបង៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅភូមិឫស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០២គ្រាប់ ខណៈពេលគាត់កំពុងភ្ជួរដីនៅចំនុចភូមិសាស្ត្រខាងលើ។ ក្រោយទទួលដំណឹង កម្លាំងអធិការរដ្ឋាននគរបាលស្រុក បានចុះត្រួតពិនិត្យ និងរាយការណ៍ជូនទៅអង្គភាពកំចាត់មីន HALO TRUST ដើម្បីយកកំទេចចោល។ ក្នុងនោះរួមមានគ្រាប់ប្រភេទមីន69 ចំនួន១គ្រាប់ និងគ្រាប់60ម.ម…

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាម ត្រូវបានប្រទះឃើញនៅស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចភូមិទួលម្ទេស និងភូមិកន្ទួត ក្នុងស្រុកគាស់ក្រឡ ថាមានពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលជាបន្ទាន់ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានចាត់កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធិបតី សហការជាមួយអង្គភាពកំចាត់មីន Halo Trust ដើម្បីពិនិត្យជាក់ស្តែងលើចំណុចទីតាំងនេះ ។…

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាមត្រូវបានប្រទះឃើញ នៅបរិវេ ណវត្តគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

​​កាលពីថ្ងៃច័ន្ទ ៧រោចខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០​២១ វេលាម៉ោង ៣និង០០នាទីរសៀលនៅចំ​ណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ)ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡខេត្តបាត់បាត់ដំបងខណៈព្រះសង្ឃគង់ក្នុងវត្តបានបន្ត​ជីកដីដើម្បីដាក់លូធ្វើបង្គន់អនាម័យក៏បាន​ប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រាប់កាំភ្លើងកប់នៅក្នុងដីជាថ្មីទៀត ។ ពេលប្រទះឃើញដូចនេះ បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលជាបន្ទាន់ និងអនុវត្តតាម​យោ​បល់ណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក…

បុរសអ្នកបើកត្រាក់ទ័រភ្ជូរដីចម្ការម្នាក់ ប៉ះចំមីនតោន បណ្តាលឲ្យផ្ទុះត្រូវរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

បាត់ដំបងៈ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី មានស្នូរផ្ទុះដ៏កក្រើកដី និងគ្របដណ្តប់ដោយផ្សែង ខ្មួលខ្មៅមួយ បានកើតឡើង ករណីបុរសម្នាក់បើកត្រាក់ទ័រភ្ជូរដីចម្ការ ប៉ះចំមីនតោន បណ្តាលឲ្យផ្ទុះត្រូវរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតត្រង់ចំណុចអារី ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនោះ…

ស្ត្រីម្នាក់រួមទាំងម៉ាទឹកកកទម្ងន់ ១៦,៩៩ក្រាមត្រូវសមត្ថកិ្ចឃាត់ជាប់ (គ្រឿងញៀនបានបំផ្លាញជីវិតអ្នកនិងគ្រួសារអ្នក)

បាត់ដំបងៈ កាលពីថ្ងៃទី០៥ ខែ មេសា ឆ្នាំ ២០២១ វេលា ម៉ោង១ ១ និង៣០នាទីនៅចំណុចភូមិ ព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នង…

បង្ក្រាបស្រ្តីម្នាក់ ដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន៥០ថង់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានបង្ក្រាបករណីរក្សាទុក ចែកចាយ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១លើក នៅចំណុចឆ្លាក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ រួមជាមួយនឹងថ្នាំញៀនមួយចំនួន ។…