នោះ! ធ្វើប៉ូលិសហើយនៅតែប្អូនថ្លៃមិនខ្លាច ថែមទាំងកាប់និងខាំបណ្តាលឲ្យរបួសដល់ក្នុងបន្ទប់ទឹក
ភ្នំពេញៈ បុរសម្នាក់បានអះអាងថាខ្លួនជាមន្ត្រីនគរបាល ហើយត្រូវប្អូនថ្លៃរបស់ខ្លួនមិនខ្លាចថែមទាំងបានកាប់និងខាំរូបគាត់បណ្តាលឲ្យរងរបួសកដៃ ទាំងសងខាង និងមានស្នាមខាំក្រោមដោះខាងស្តាំ រត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២៨ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ បុរសដែលអះអាងថាខ្លួនជាមន្ត្រីនគរបាល ហើយត្រូវប្អូនថ្លៃកាប់និងខាំនោះមានឈ្មោះ វ៉ាន់ ចាន់រ៉ាវុធ អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅភូមិព្រៃល្វាសង្កាត់ចោមចៅ…