អង្គាការ USAID​ ជំរុញនិងលើកទឹកចិត្តដល់អ្នកដែលរកឃើញពងកន្ធាយក្បាលកង្កែប

អង្គាការ USAID បានផ្សាយព័ត៌មានរបស់ខ្លួននៅល្ងាចថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ដោយមានការគាំទ្រពីគម្រោង USAID ព្រៃឡង់ ដើម្បីឱ្យសហគមន៍នេសាទធ្វើការល្បាតជាទៀងទាត់ ដែលដឹកនាំដោយមន្រ្តីខណ្ឌរដ្ឋបាលជលផលថ្នាក់ខេត្ត បន្ថែមពីលើការលើកទឹកចិត្តដល់អ្នកដែលរកឃើញពងកន្ធាយក្បាលកង្កែប ដើម្បីយកមកការពារ សម្បុកពងរបស់វាគិតត្រឹមខែឧសភា…

សមត្ថកិច្ច២នាក់រងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តបត់ឆ្លងផ្លូវ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តនិងម៉ូតូបណ្តាលអោយមន្ត្រីប៉ូលីស២នាក់រងរបួស នាវេលាម៉ោង៧និង០០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ទីតាំងស្ថិតនៅមុខវត្តជើងឯក តាមបណ្តោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញសមត្ថកិច្ច២នាក់ជិះម៉ូតូម៉ាកលែតមួយគ្រឿងពណ៍ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GS-3844 បើកបរក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកSCION ពាក់ស្លាកលេខ ភ្នំពេញ 2AW-6574…

Update៖ រន្ធត់ណាស់! បុរសម្នាក់បើករថយន្តដឹកស៊ីម៉ងត៍ ស្រាប់តែងោកមួយភាំង បណ្តាលឲ្យបុកស្រ្តីវ័យចំណាស់ម្នាក់កំពុងដើរ បែកក្បាលស្លាប់

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដ៏រន្ធត់ បុរសម្នាក់បើករថយន្តដឹកស៊ីម៉ងត៍១គ្រឿង ខណៈងងុយដេក ស្រាប់តែងោកមួយភាំង បណ្តាលឲ្យបុកស្រ្តីវ័យចំណាស់ម្នាក់ កំពុងដើរបែកក្បាលស្លាប់ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៣ និង១០ នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ក្បែរផ្សារច្រាំងចំរះ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធាបីភ្នំពេញ ។ នគរបាលបានឲ្យដឹងថា…

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៣ជាងនាពេលរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ បាត់បង់ជីវិត នៅកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទួល សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ…

រថយន្តបែនដឹកខ្សាច់បើកឆ្លងផ្លូវ ជ្រុលទៅបុករថយន្តស៊េរីទំនើប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ ​នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតទល់មុខបុរីប៉េងហួតផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក FOTERNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-1199…

បុរសម្នាក់ បើករថយន្តកាមារីមួយគ្រឿង រេចង្កូតបុកខឿនថ្នល់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តកាមារីមួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុកខឿនថ្នល់ពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ និងខឿនថ្នល់បាក់អស់ជាច្រើនកង់ នៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាក…

និស្សិតឆ្នាំទី៤ម្នាក់ ជិះម៉ូតូលឿនពេកទៅបុកបង្គោលភ្លើង បណ្តាលឲ្យបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ និស្សិតឆ្នាំទី៤ម្នាក់ ទំនងជាស្រវឹង បានជិះម៉ូតូក្នុងល្បឿនលឿនទៅបុក និងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបោកក្បាល់ស្លាប់ភ្លាមៗ ។ ចំណែកម៉ូតូជនរងគ្រោះខ្ទេចស្ទើរទាំងស្រុង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០១ និង ០០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ…

ស្លាប់ភ្លាមៗនិងមនុស្ស៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល ករណីចរាចរណ៍នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សចំនួន៤នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង២០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ត្រង់ចំណុចភូមិភ្នំដីសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលដដែលបន្តថា មុនពេលកើតហេតុមាន ម៉ូតូ០១គ្រឿងពាក់ស្លាកលេខភ្នំពេញ1IG-3145បើកពីលិចទៅកើតជិះគ្នា០៣នាក់ៈ ទី១-អ្នកបើកបរឈ្មោះ ស្រេង…

រថយន្តឡង់គ្រីស័រ ផ្លាកលេខនគរបាល និងម៉ូតូបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ត្រូវម្ចាស់បាំងបិទមិនចង់ឲ្យឃើញផ្លាកលេខ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៤ និង៣០ នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តឡង់គ្រីស័រ ពាក់ផ្លាកលេខនគរបាល និងម៉ូតូបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ជនរងគ្រោះ…

រថយន្តមួយគ្រឿង ផ្លាកលេខកំពង់ស្ពឺ 2B 7280 ឆ្លងប្រព័ន្ធភ្លើង បណ្ដាលឲ្យឆាបឆេះទាំងស្រុង

មណ្ឌលគិរីៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទីរសៀល នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ លើផ្លូវជាតិលេខ៧៦A ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុក អូររាំង មានករណីឧប្បត្តិវហេតុ ដោយរថយន្តម៉ាកសាំងយ៉ុង ពណ៌សម្បកឪឡឹក ពាក់ផ្លាកលេខកំពង់ស្ពឺ 2B 7280 បើកបរពីលិចទៅកើតបានឆ្លងប្រព័ន្ធភ្លើង បណ្ដាលឲ្យឆាបឆេះរថយន្តទាំងស្រុង ។…