ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ២ល្វែងនៅមុខផ្សារបវេល ខេត្ត បាត់ដំបង

បាត់ដំបងៈ នៅវេលាម៉ោងប្រហែល៩ និង៤៥នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន២ល្វែងនៅទល់មុខផ្សាបវេល ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្រុកបាញ់ទឹកអស់ចំនួន២ទៅ៣ឡានហើយនៅមិនទាន់រលត់អស់ទាំងស្រុងទេគិតមកដល់ម៉ោង ១១យប់នេះ៕

ជិះម៉ូតូព្រលះគូទ​រថយន្ដធុនធំពីក្រោយពេញទំហឹង ​ប៊ិះក្ស័យជីវិត

បាត់ដំបងៈ យុវជនម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿន បានព្រលះជាមួយនឹងរថយន្តធុនធំមួយគ្រឿង ដែលឈប់អែបចិញ្ចើមផ្លូវ ចំពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ សឹងតែផុតជីវិត ទៅហើយកំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៧B ក្នុងភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ…

កសិករនៅត្អូញត្អែរថាស្រូវសែនក្រអូប របស់គាត់លក់មិនចេញ និងមានតម្លៃថោក

បន្ទាយមានជ័យៈ ទោះជាមានការអះអាងពីការខ្នះខ្នែងពីដៃគូក្រុមហ៊ុន និងថា ទម្លាក់ថវិកាពីរដ្ឋដើម្បីជួយទិញស្រូវ ដែលកំពុង កកកុញយ៉ាងណាក្តី ក៏បងប្អូនប្រជាកសិករនៃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ស្រុកបវេល ខេត្តបាត់ដំបង នៅតែត្អូញត្អែរថា ស្រូវលក់បានទាបជាង ៨៤០រៀលឬ៧បាត ក្នុង១គីឡូក្រាម ហើយទទួលទិញមិនអស់ពិបាក រកទីផ្សារជាពិសេសថ្ងៃបុណ្យភ្ជុំកាន់តែជិតមកដល់ឈ្មួញកាន់តែខ្សត់។ កសិករឈ្មោះ មួន សារូ អាយុ៣៦ឆ្នាំ រស់នៅភូមិតាម៉ៅ…

​​ប្រទះឃើញ​បុរសម្នាក់ដេក​​ស្លាប់​នៅ​ក្នុង​បង្គន់​ នៃ​ហាង​លក់​គុយទាវ

បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹក ដោយសារតែមានមនុស្សម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ទឹករបស់អាហារដ្ឋានមួយកន្លែង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចហាងលក់គុយទាវ មួយកន្លែងរបស់ឈ្មោះ ហ្វឹក នុយ ស្ថិតក្នុងក្រុមទី៦ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ការភ្ញាក់ផ្អើលនេះ ដោយសារតែមានករណីមនុស្សដួលស្លាប់ នៅក្នុងបង្គន់នៃអាហារដ្ឋានលក់គុយទាវ ដោយជនរងគ្រោះមានឈ្មោះ…

ឃាត់មុខសញ្ញាចែកចាយគ្រឿងញៀន ដកហូតថ្នាំញៀន៤៤គ្រាប់

បាត់ដំបងៈ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបវេល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ដកហូតថ្នាំញៀនចំនួន៤៤គ្រាប់ ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង០៥នាទីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិ​ក្បាល​អាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះធី ចន្ថា…

ស្ដ្រីម្នាក់តូចចិត្តនឹងជំងឺប្រចាំកាយ សម្រេចចិត្តចង កសម្លាប់ខ្លួន

បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែគេបានប្រទះឃើញស្ត្រីម្នាក់បានចង ក ព្យួរនៅលើដើម អំពិលខាងក្រោយភូមិទាំងព្រឹក បន្ទាប់ពីស្ត្រីរូបនេះ ធ្លាប់ពោលអំពីអាការៈ រោគប្រចាំកាយរបស់នាង ដែលធ្វើឲ្យនាងមានការពិបាកចិត្ត ជាប់ជាប្រចាំ ដោយគ្មានការសប្បាយចិត្តទាល់តែសោះ ។ ករណីនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ …

សពពលករខ្មែរ ស្លាប់នៅខេត្តឈុនបុរី ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជា

បាត់ដំបងៈ អាជ្ញាធរថៃបញ្ជូនសពពលការិនីខ្មែរម្នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីនារីរូបនេះ កើតជំងឺប្រចាំកាយ រហូតព្យាបាលលែងកើត បានស្លាប់ នៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ។ ពលការិនីម្នាក់ ដែលបានចូលទៅបម្រើការជាកម្មករនៅក្នុងប្រទេសថៃ គឺនៅក្នុងខេត្តឈុនបុរី ហើយបានស្លាប់ដោយសារជំងឺ ក្អួតធ្លាក់ឈាម កាលពីថ្ងៃទី២៥ ខែសីហា ម្សិលមិញនេះ ទើបនៅម៉ោង២និង១៧នាទី រសៀលថ្ងៃទី២៦…

កម្មករខ្មែរសម្លាប់ថៅកែនៅថៃ ប្លន់យកគ្រឿងអលង្ការ

បាត់ដំបងៈ ស្រ្តីម្នាក់ដែលជាឃាតករប្លន់សម្លាប់នៅក្នុងទឹកដីថៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបវេល ធ្វើការឃាត់ខ្លួននៅចំណុចភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បន្ទាប់ពីមុខសញ្ញារូបនេះបានធ្វើសកម្មភាពសម្លាប់ថៅកែស្រីខ្លួនឯង ដើម្បីប្លន់យកគ្រឿងអលង្ការ ហើយបានគេចខ្លួនវិលត្រឡប់ចូលមកក្នុងទឹកដីកម្ពុជាវិញ។ គួរបញ្ជាក់ថា តាមការសារភាពរបស់ជនសង្ស័យឈ្មោះ អ៊ឹម រ៉ាន់ ភេទស្រី អាយុ៤៧ឆ្នាំរស់នៅត្រង់ចំណុចឃាត់ខ្លួនខាងលើ បានរៀបរាប់នូវរឿងហេតុទាំងអស់ថា កន្លងមកខ្លួន គឺជាកម្មករធ្វើការនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ជាមួយនឹងថៅកែស្រីម្នាក់ឈ្មោះ…

ជនសង្ស័យ៣នាក់ ជំនាញខាងគាស់ផ្ទះ អស់លក្ខណ៍ ត្រូវជាប់ខ្នោះ

បាត់ដំបងៈ ជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះ លួចគ្រឿងអលង្ការ មាស ពេជ្រ ដ៏មានតម្លៃ នៅស្រុកសង្កែ ត្រូវបានកម្លាំង នៃស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយនឹងកម្លាំង នៃអធិការដ្ឋាននគរបាល ស្រុកសង្កែ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួន ។ តាមរយៈការប្រើប្រាស់ វិធានការជំនាញ…

យុវតី១៧ឆ្នាំ ត្រូវសង្សាររួមដៃជាមួយម្តាយគំរាមនឹងបង្ខំទៅរំលូតកូនចេញ

បាត់ដំបង: ជន​សង្ស័យ​​ជា​ម្ដាយ​​​និង​​កូន​ ត្រូវ​មន្ត្រី​នគរបាលបញ្ជូន​ទៅ​​តុលា​ការ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់​ពី​ម្តាយនឹងកូនប្រុសបាន បង្ខំនារី​វ័យ​ក្មេង​​ម្នាក់ ដែលត្រូវជាស​ង្សា​កូនប្រុស​ខ្លួន ឱ្យទៅ​​​រំលូត​កូន​​ចោលដោយមិនទទួលខុសត្រូវ ​ហើយថែមទាំងបានគំរាមកំហែង ដល់អាយុជីវិតនាងទៀងផង​។ មន្ត្រីនគរបាលបាន​ឱ្យ​ដឹងថា ជន​សង្ស័យ​ពីរ​ម្ដាយ​និង​កូនប្រុស​នោះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិ​ដាច់​ព្រ័ត្រ ឃុំ​ប​វេ​ល ស្រុក​​ប​​វេ​ល…