Update : ក្រឡាប់រថយន្តដឹកស៊ីម៉ង់ត៏ សង្កត់ពីលើ កម្មករសំណង់ស្លាប់បុរស២នាក់បងប្អូន និង៥នាក់ទៀត របួសធ្ងន់ស្រាល

បាត់ដំបង: ភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថាវេលាម៉ោង ៥ ព្រឹកថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៧​ នៅចំណុចទល់មុខវត្តរតនភ្នំព្រឹក​ ស្ថិតក្នុងភូមិ ថ្នល់បត់ ឃុំ អូររំដួល ស្រុក…

បើកបរមិនប្រយ័ត្នចាំងចំណាំងផ្លាតពីរថយន្តមួយទៀត បើកជ្រុលទៅបុកបង្កាន់ដៃស្ពានអូរតាគី

បាត់ដំបង: ភ្នាក់ងារ Post News បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង២០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ដែលគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តកាមរីមួយគ្រឿងបើកខុសបច្ចេកទេសជ្រុលទៅបុកបង្កាន់ដៃស្ពានអូរតាគី បណ្តាលអោយរថយន្តខូចខាតធ្ងន់ធ្ងរ ចំនែកម្ចាស់រថយន្តដែលជាអ្នកបើកបរ រងរបួសស្រាល…

សង្ស័យស្រវឹង បុរសម្នាក់បើកបុករនាំងការពារផ្លូវកោង បណ្ដាលឲ្យស្លាប់ភ្លាមៗ

បាត់ដំបងៈ សេចក្ដីរាយការណ៍ពីភ្នាក់ងារ​​ ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង ៣៦ នាទីយប់រំលងអធ្រា មានករណីម៉ូតូ ១ គ្រឿង បើកបុករនាំងការពារផ្លូវកោង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ស្ថិតនៅចំណុចភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់បង។ ម៉ូតូជនបង្កម៉ាក…

ខណៈនេះ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកបវេល

បាត់ដំបងៈ យោងតាមការឲ្យដឹងពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋទំហំ ៨គុណ១០ម៉ែត្រ យ៉ាងសន្ធោសន្ធៅ ស្ថិតនៅចំណុចឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ខណៈនេះ កម្លាំងមានសមត្ថកិច្ចកំពុងតែចេញទៅអន្តរាគមន៍បាញ់ពន្លត់ផងដែរ។ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

ស្តេចប្រដាល់ខ្មែរ អេ ភូថង ថា៩៩% មឿន សុខហ៊ុច ឆ្លងជុំទី១ ប៉ុន្តែ…

លោក អេ ភូថង អធិរាជប្រដាល់ខ្មែរបានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា មឿន សុខហ៊ុច នឹងឈ្នះការប្រកួតជុំដំបូងនៃសមរភូមិដណ្តើមខ្សែក្រវ៉ាត់មាស Max Muay Thai ដល់ទៅ៩៩% ប៉ុន្តែបារម្ភខ្លាចប៉ះជើងខ្លាំងវេល Luke Bar នាវគ្គផ្តាច់ព្រ័ត្រ។ អតីតអ្នកលេងជង្គង់ហោះកែងឆេះរូបនេះបាននិយាយថា ជុំដំបូងសុខហ៊ុចអាចឈ្នះខ្ពស់ ព្រោះការហ្វឹកហាត់គ្រប់គ្រាន់ និងកម្លាំងគេពេញល្អ ប៉ុន្តែជុំផ្តាច់ព្រ័ត្រគេនឹងពិបាកបើប៉ះដៃគូវេលដែលមានកម្ពស់ខ្ពស់ និងស៊ុសខ្លាំង។…

ផឹកស្រវឹង បើកម៉ូតូមិនកើតឲ្យគេជូនទៅផ្ទះ ទីបំផុតដេកលើគំនរសំរាម

ភ្នំពេញៈ បុរសម្នាក់ បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ខណៈពេលផឹកស៊ីជាមួយមិត្តភក្តិ លុះស្រវឹងក៏ឲ្យមិត្តម្នាក់ដឹកមកផ្ទះ ដោយជិះម៉ូតូរបស់ខ្លួន តែបែជាព្រឹកឡើង ដេកនៅលើគំនរសំរាមទៅវិញ បាត់ម៉ូតូ សួរមិត្តភក្តិក៏ឆ្លើយថាមិនដឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្លឹបស្កាយលែន នៅម្តុំប៊រី ផ្លូវទំនប់កប់ស្រូវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ…

បើកម៉ូតូមិនប្រយត្ន័ ទៅបុកបង្គោលចំណាំងផ្លាត បណ្តាលឲ្យម្នាក់ស្លាប់ ២នាក់របួស

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូមួយគ្រឿង ជិះឌុបគ្នា៣នាក់ ក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលបំណាំងផ្លាតបណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់រងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម៩ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានគេស្គាល់ទី១ឈ្មោះ…

ឃាត់ខ្លួនជនសង្ស័យរួមនឹងថ្នាំញៀនមួយចំនួនធំ

បាត់ដំបងៈ ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្ទាក់ឃាត់ខ្លួន ខណៈដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្តយកទៅចែកចាយ។ ហេតុការណ៍ស្ទាក់ឃាត់ខ្លួនជនសង្ស័យដឹកជញ្ជូនថ្នាំញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ លោក សូឌី ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូន…

ជប៉ុនផ្ដល់ជំនួយឥតសំណងជាង៣០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សា និងមណ្ឌលសុខភាពនៅខេត្ត៤

ភ្នំពេញៈ ជាជំនួយឧបត្ថម្ភសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្ដល់ថវិកាសរុបចំនួន ៣០៥,៣១៤ដុលា្លរអាមេរិក សម្រាប់សាងសង់អគារសិក្សា៣កន្លែងនិងសម្ភពនិងរោគស្រ្តី១កន្លែងនៅខេត្តចំនួន៤នៃប្រទេសកម្ពុជា។ ការប្រគល់នេះបានធ្វើឡើងក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជានៅពេលនេះ គឺជាជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ក្រោមវត្តមាន លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន…

គ្រោះថ្នាក់ចរាចរណ៍២លើក បណ្តាលឲ្យស្លាប់ម្នាក់ របួស៣នាក់

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍២លើក ក្នុងថ្ងៃតែមួយ ពេលវេលាខុសគ្នា បណ្តាលឲ្យស្លាប់ម្នាក់​ របួសធ្ងន់ស្រាល៣នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ទី១. កើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៨និង២០នាទី​ នៅចំណុចភូមិអន្លង់ស្តី​ ឃុំបួរ​ ស្រុកភ្នំព្រឹក​ ដែលបង្កឡើងដោយរថយន្ត ម៉ាកកាមរី​ឆ្លាម​ ​ពណ៌​ខ្មៅ​ ស្លាកលេខ​ បាត់ដំបង​2A​-5611​ និងម៉ូតូ…