សារ៉ាយ សក្ខណា លាក់ហ៊ុនជាមួយជនជាតិអាមេរិក

ភ្នំពេញៈ កាលពីថ្ងៃទី១៤ សីហា តារាសម្ដែងល្បីឈ្មោះអ្នកនាងសារ៉ាយ សក្ខិណា បានធ្វើពិធីបើកសម្ពោធហាងថែរក្សាសម្រស់ធំមួយដែលត្រូវគេដឹងថាចំណាយអស់ប្រាក់ខ្ទង់ម៉ឺនដុល្លារ ប៉ុន្តែនាងមិនប្រាប់ថាអាជីវកម្មនោះបោះទុនរួមគ្នាប៉ុន្មានជាមួយនឹងជនជាតិអាមេរិកឡើយ។ នាងបានត្រឹមតែអះអាងថានោះជាមុខជំនួញដែលមានភាគហ៊ុនរួមគ្នារវាងនាង និងជនជាតិអាមេរិកដែលសុទ្ធតែជាអ្នកជំនាញផ្នែកសម្ផស្សនៅលើទឹកដីដែលស្វាមីនាងរស់នៅប៉ុណ្ណោះ។ សារ៉ាយ សក្ខណា បញ្ជាក់ថា ហាងថែរក្សាសម្រស់របស់នាងដែលមានយីហោថា«ហ្ស៊ីណូ» មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់នាងតែឯងនោះទេ ថ្វីដ្បិតតែមុខជំនួញនោះគឺនាងឈរមុខផ្ដាច់មុខម្នាក់ឯង។ នាងថាជនជាតិអាមេរិក៣នាក់ ជាអ្នករួមចំណែកបោះទុន ទើបធ្វើឲ្យគ្លីនីកថែរក្សាសម្ផស្សធំដុំមួយនេះ ត្រូវបានលេចឡើង។ នាងថាអាជីវកម្មមួយនេះ…

សារ៉ាយ សក្ខណា ក្លាយជាថៅកែហាងថែរក្សាសម្រស់ផ្លូវការ

ភ្នំពេញៈ នៅថ្ងៃទី១៤ សីហានេះ តារាសម្ដែងល្បីឈ្មោះ សារ៉ាយ សក្ខណា បានបើកពិធីសម្ពោធហាងថ្មីយ៉ាងអធិកអធមនៅម្ដុំរង្វង់មូលទួលគោក។ ហាងថ្មីរបស់នាង គឺជាប្រភេទហាងកែសម្រស់ ប៉ុន្តែមិនមានសេវាកម្មវះកាត់នោះទេ គឺមានតែការទទួលដាំសក់ ថែរក្សាស្បែក និងលក់ផលិតសម្រស់ជាច្រើនប្រភេទដែលនាងអះអាងថា នាំមកពីប្រទេសថៃ។ នេះជាអាជីវកម្មទ្រង់ទ្រាយខ្នាតធំទី២របស់នាង បន្ទាប់ពីនាងបានបោះទុនបើកហាងអាហារដ្ឋាននៅម្ដុំទួលគោកដូចគ្នា ហើយទទួលបានជោគជ័យមកទល់នឹងពេលនេះ។ សារ៉ាយ សក្ខណា បញ្ជាក់ថា…

Update: (វីដេអូ) ប្អូនប្រុសតារាសម្ដែង ខៀវ សុខារ៉ាវី ត្រូវខ្មាន់កាំភ្លើងបាញ់២គ្រាប់ ត្រូវចំខ្លួន និងជើង

ភ្នំពេញៈ ជនរងគ្រោះដែលត្រូវជាប្អូនរបស់តារាសម្តែង ខៀវ សុខារ៉ាវី ត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវចំនួន ២គ្រាប់ ចំខ្លួនផ្នែកខាងស្តាំបៀមគ្រាប់ និងចំជើងធ្លាយពីម្ខាងទៅម្ខាង ខណៈនៅត្រង់ក្បាលត្រូវជនសង្ស័យយករបស់រឹងវាយទៀតផង។ នេះបើយោងតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ។ សូមជំរាបផងដែរថា បើតាមសមត្ថកិច្ច ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលវេលាម៉ោងប្រហែល ៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅនៅចំណុចផ្ទះលេខ១៦៥E0 ផ្លូវលេខ១ ក្រុមទី៣៦…

ខៀវ សុខារ៉ាវី គេចូលបាញ់សម្លាប់ប្អូនដល់ហាង

ភ្នំពេញៈ នៅយប់ថ្ងៃទី១៣ សីហានេះ តារាសម្ដែងខៀវ សុខារ៉ាវី បានអះអាងថា មានខ្មាន់កាំភ្លើងចូលទៅបាញ់សាច់ញាតិរបស់អ្នកនាងដល់ហាង Only U របស់នាងនៅជិតផ្សាររាត្រី ជាប់មាត់ទន្លេតែម្ដង ដោយប្អូនជីដូនមួយរបស់នាងដែលត្រូវគេស្គាល់ថា មានអត្តចរឹកស្រីម្នាក់ស្លាប់ បន្ទាប់ពីដឹកបញ្ជូនទៅតាមមន្ទីរពេទ្យ។ មកទល់ពេលនេះមានការបញ្ជាក់ថា ឃាតកដែលបានសម្លាប់ប្អូនជីដូននាងត្រូវចាប់ខ្លួនភ្លាមៗ ប៉ុន្តែមិនទាន់ដឹងថា អ្វីជាមូលហេតុដែលធ្វើឲ្យមានឃាតកម្មនៅក្នុងហាងរបស់នាង ក្នុងពេលដែលនាង និងម្ដាយមិនស្ថិតនៅក្នុងផ្ទះនោះទេ។…

បាញ់២គ្រាប់ នៅក្បែរផ្សាររាត្រី ខណ្ឌដូនពេញ ស្លាប់បុរសម្នាក់ (វិដេអូ)

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកេតុមាលា ក្រោយហេតុការណ៍បាញ់ប្រហារមួយកើតឡើង នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែលជាង៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។ បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានប្រាប់ថា ជនរងគ្រោះជាអ្នកធ្វើការនៅក្នុងហាងលក់ទំនិញឈ្មោះ អនលី យូ នោះតែម្តង។…

សឿ សុធារ៉ា ស្នើបញ្ចប់ការរិះគន់ សំ ប៉ូលីដា

ភ្នំពេញៈ ខណៈដែលមនុស្សជាច្រើន បានរិះគន់ចំពោះអ្នកនាង សំ ប៉ូលីដា ដែលបានបន្តបិទបាំងការពិតពាក់ព័ន្ធនឹងរឿងប្ដីវាយ ប៉ុន្តែក្រោយបែកធ្លាយវិដេអូសារភាពដោយផ្ទាល់មាត់នោះ អ្នកនាង សឿ សុធារ៉ា បានអះអាងថា បើទោះជាតារាស្រីរូបនេះ បានកុហកពាក់ព័ន្ធនឹងរបួសយ៉ាងណាក៏ដោយ ក៏អ្នកនាងទទូចឲ្យឈប់រិះគន់ និងគួរតែផ្ដល់ក្ដីអាណិតចំពោះអ្នកនាង។ អ្នកនាងថា អ្នកនាង សំ ប៉ូលីដា ដល់ថ្នាក់បាក់ជើង…

កំពូលតារាបូលីវូដ លោក Shah Rukh Khan ត្រូវឃាត់ខ្លួននៅព្រលានយន្តហោះអាមេរិក

ឥណ្ឌាៈ តារាសម្ដែងឥណ្ឌា លោក Shah Rukh Khan ត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Los Angeles ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។ តារាបូលីវូដរូបនេះ បានប្រកាសពីការឃាត់ខ្លួនរបស់លោក…

តារាសម្ដែងជើងចាស់ ឈុន ណារី ទទួលមរណភាព

ភ្នំពេញៈ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែសីហានេះ មានការបញ្ជាក់ថា តារាសម្ដែងជើងចាស់ដែលត្រូវបានគេស្គាល់ថា មានស្នាដៃច្រើនក្នុងភាពយន្ត ក្នុងតំណែងជាតួអង្គម្ដាយអ្នកក្រ គឺអ្នកស្រី ឈុន ណារី បានទទួលមរណភាពហើយ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់អ្នកស្រី។ លោក ប្រាក់ ផាន់ ជាយុទ្ធជនពិការ និងជាស្វាមីរបស់អ្នកស្រី បានថ្លែងប្រាប់ថា ភរិយារបស់ខ្លួន…

អស់ទាស់ស្ថាប័ន២ បានចាប់ដៃគ្នា ផលិតរឿង «បំភ្លេចមិនបាន»

ភ្នំពេញៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ស្ថាប័ន២ចាប់ដៃគ្នា បំលែងប្រលោមលោករឿង «បំភ្លេចមិនបាន» មានការភ្ញាក់ផ្អើល បន្ទាប់ពីបានប្រកាសថា ស្ថាប័ន២គឺ ទូរទស្សន៍PNN និងផលិតកម្មមហាហង្ស បានចាប់ដៃគ្នា ផលិតរឿង«បំភ្លេចមិនបាន» ដែលជាប្រលោមលោកល្បាញ នៅក្នុងពិភពប្រលោមលោក ខ្មែររបស់អ្នកស្រីប៉ាល់ វណ្ណារីរក្ស។ ខ្សែរឿងនេះត្រូវបានប្រកាសថា គ្រោងចំណាយដើមទុន…

សំ ប៉ូលីដា បាក់ជើង

ភ្នំពេញៈ រយៈពេលច្រើនថ្ងៃមកហើយ ដែលតារាសម្ដែងបែបកំប្លែងល្បីឈ្មោះ អ្នកនាង សំ ប៉ូលីដា ត្រូវបានគេអះអាងថា បានគ្រោះថ្នាក់បាក់ជើងយ៉ាងធ្ងន់ធ្ងរ ដោយសូម្បីតែពេទ្យក៏មិនហ៊ានធ្វើការវះកាត់តឆ្អឹងនៅឡើយ ដោយសារតែអ្នកនាងមានជំងឺផ្សេងទៀត មិនអាចធ្វើការវះកាត់បាន។ ជាមួយនឹងគ្រោះថ្នាក់នេះ អ្នកនាងត្រូវក្រុមគ្រូពេទ្យកំណត់ឲ្យសម្រាកយូរខែ ខណៈរឿងដែលអ្នកនាងបានថតច្រើនប្លង់មកហើយ កំពុងវក់រី ពេលអ្នកនាងចុះថតក្នុងពេលនេះលែងបាន។ ឆ្លើយឆ្លងជាមួយ Post News អ្នកនាងថ្លែងថា…