រំដួលលិចទឹក បើកឆាកអាជីពចម្រៀង ជាមួយ ព្រហ្ម ប្រសិទ្ធី

តាំងពីចូលសិល្បៈ តារាម៉ូដែលភេទទី៣កញ្ញា រំដួលលិចទឹក មិនធ្លាប់បានបង្ហើរចម្រៀងលើឆាកតន្ត្រីតែម្នាក់ឯងនោះទេ ដោយសារតែកញ្ញា ចេះតែមានអារម្មណ៍គិតថា ខ្លួនមានសំលេងមិនសូវអំណោយផល។ យ៉ាងណាមិញខុសពី ការលើកឡើង ក្នុងឱកាសបង្ហាញខ្លួន លើកដំបូងកាលពីថ្ងៃទី១៧ មិថុនា មុននេះ នៅប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធី”Carabao TV5 Spark Concert” គេកត់សម្គាល់ថា កញ្ញា…

«គ្រួសារតារាកម្ពុជា» លេចមុខក្នុងព្រឹត្តិការណ៍ របស់ ចន ច័ន្ទលក្ខិណា ក្រោយល្បីរឿងកុងគ្នា

ធ្លាប់តែលេចឮថាក្រុម«គ្រួសារតារាកម្ពុជា» និងក្រុមសមាគមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា មិនខុសពីទឹក និងប្រេង ប៉ុន្តែ កាលពីយប់ថ្ងៃទី១៥ មិថុនា គេឃើញស្ថាបនិក និងតំណាងក្រុមសំខាន់ៗរបស់”គ្រួសារតារាកម្ពុជា”ច្រើនរូប បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អាហារសាមគ្គី ក្រោមការអញ្ជើញរបស់លោកហេង ឡុង និងអ្នកនាងចន ច័ន្ទលក្ខិណា ដោយតំណាងក្រុមទាំងពីរ ក៏បានបង្ហាញនូវសកម្មភាពជិតស្និទ្ធិគ្នា ក្នុងនាមជាអ្នកជួយបំផុសដល់សង្គមជាប្រយោជន៍ដល់សិល្បៈដូចគ្នានោះផង។ នេះជាការចាប់ដៃរបស់ក្រុមទាំងពីរ…

ម៉ាដូណា ប្រកាសយកប្ដីលែងបកក្រោយ

បើទោះជាម៉ាដូណា ធ្លាប់បានប្រកាសថាលោកនឹងរៀបការយកប្រពន្ធនៅថ្ងៃណាមួយ ដើម្បីបន្តត្រកូលអោយគ្រួសារកាលពីមុនក្ដី ក៏តារាសម្ដែងរហស្សនាមមុខសេះរូបនេះ បានប្រកាសជំហរជាថ្មីថាលោកនឹងឈប់គិតពីបំណងយកប្រពន្ធនោះហើយ បន្ទាប់ពីលោកបានជួបគូស្នេហ៍យល់ចិត្ត ដែលជាប្រុសក្មេង ហើយអះអាងថាបុរសម្នាក់នៅពេញចិត្តចំពោះខ្លួនមិនប្រកាន់ជាស្នេហាភេទដូចគ្នា។ លោកបានប្រកាសក្នុងពិធីខួប៥ឆ្នាំនៃចំណងស្នេហា៍ កាលពីយប់ថ្ងៃទី១២ មិថុនា ថាបុរសនោះជាស្វាមីស្របច្បាប់ បើទោះជាក្នុងពេលនេះនៅមិនទាន់មានឱកាសរៀបការដូចស្នេហាស្រីប្រុស។ លោកម៉ាដូណា និយាយថាក្រោយពីបានស្រឡាញ់ និងរួមរស់ជាមួយលោក ណុប ហេងទ្រី បានប្រមាណ៥ឆ្នាំ លោកហ៊ានប្រកាសថាបុរសវ័យក្មេងម្នាក់នេះ…

តារា៣ដួង បានតំណែងធំពីកម្មវិធី របស់ សារ៉ាយ សក្ខណា

កាលពីរសៀលថ្ងៃទី១១ មិថុនា តារាសម្ដែង និងជាពិធីការិនី៣ដួង ត្រូវបានប្រកាសថាមានតួនាទីក្នុងកម្មវិធី«Xeno Make Over» យ៉ាងកាលីប ដែលកម្មវិធីត្រូវបានបង្កើតឡើងដោយតារាសម្ដែងអ្នកនាង សារ៉ាយ សក្ខណា ដើម្បីផ្ដល់ឱកាសឲ្យបុរសនារីដែលមានរាងធាត់ចាប់ពីជាង៧០គីឡូឡើងទៅ បានទទួលឱកាសសម្រកខ្លាញ់ សម្រករាង និងកែប្រែទម្រង់មុខដោយឥតគិតថ្លៃ ដើម្បីកែប្រែរូបសម្រស់របស់អ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកប្រកួតប្រជែង ឲ្យក្លាយជាមនុស្សដែលមានរូបរាងថ្មី និងជាមនុស្សមុខV តាមក្ដីស្រម៉ៃ។ អ្នកទាំង៣នឹងមានតួនាទីសំខាន់ដូចគ្នា…

តារាហ្វេសប៊ុក ប៊ីយូបូ ស៊ិចស៊ីមែន តែលូយម៉ាកប់

នៅលើបណ្ដាញហ្វេសប៊ុក តារាហ្វ្រេសប៊ុកដែលពេលខ្លះនិយមបង្ហោះរូបភាពស៊ិចស៊ី និងត្រូវគេស្គាល់ថាជាអ្នកលក់ផលិតផលលើអនឡាញល្បីឈ្មោះ អ្នកនាង ហាង លីនដា ហៅ ប៊ីយ៉ូបូ បានអះអាងថា មានផលិតករកាន់តែច្រើនទាក់ទងឲ្យអ្នកនាងថតស្ពត និងសម្ដែងផ្សេងៗ ដោយសារតែនាងគឺជាតារាហ្វេសប៊ុកដែលមានហ្វេនច្រើន ហើយរូបសម្រស់ក៏មិនធម្មតា ជាពិសេសនៅពេលអ្នកនាងបញ្ចេញដើមទ្រូង និងសាច់សខ្ចីម្ដងៗ។ យ៉ាងណាមិញ អ្នកនាងបែរជាប្រកាសយ៉ាងឡូយតែម្ដងថា អ្នកនាងមិនចង់ល្បី នឹងការប្រឡូកសិល្បៈនោះទេ ដោយសារតែអ្នកនាងរវល់ច្រើននឹងការងារប្រកាសលក់ផលិតផលរកពេលសម្រាកមិនបាន…

អ៉ិន សរសើរកូនក្រុម ក្រោយទទួលជ័យជម្នះជាថ្មី

ក្រោយពីទទួលជ័យជម្នះលើក្រុមបាល់ទាត់ Lan Property ដែលជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមបាល់ទាត់ដែលបង្កើតដោយក្រុមហ៊ុនឯកជន លោកអ៉ិន មេក្រុមបាល់ទាត់ Mohahang All Stars Football Team បានសម្ដែងការអរគុណដល់កូនក្រុមដែលភាគច្រើនគឺជាតារាសម្ដែងក្នុងពិភពសិល្បៈយ៉ាងខ្លាំង ដោយលោកប្រកាសថាអ្វីដែលទទួលបាននេះ គឺដោយសារតែកម្លាំងសាមគ្គី។ នេះគឺជាជ័យជម្នះមួយថ្មី ដែលក្រុមមហាហង្សសម្រេចបាន បន្ទាប់ពីលោក អ៉ិន បានផ្ដើមគំនិត និងបោះទុនបង្កើតក្រុមបាល់ទាត់ដែលមានតារាសម្ដែងភាគច្រើនអោយលេចរូបរាង។…

ដូចខ្លាំងណាស់! ប៉ុន្មានសន្លឹកនេះ ពី និស្សិតពេទ្យ រុន ណាកូ

ដ្បិតតែមានឈាមជ័រជាកូនខ្មែរសុទ្ធសាធលើទឹកដីតាកែវ តែតារាសម្ដែងវ័យក្មេងដែលត្រូវគេស្គាល់ថាជាកូនកំព្រាឪពុក ហើយមានតែម្ដាយមេម៉ាយវ័យជាង៦០ឆ្នាំជាបង្អែកក្នុងជីវិតសង្ហារមិនចាញ់តារាកូនកាត់បរទេសនោះទេ ជាពិសេសនៅពេលដែលលោកបង្ហោះអោយឃើញនូវរូបថតប៉ុន្មានសន្លឹកខាងក្រោមជាសាធារណៈ។ ស្ទីលទម្លាក់សក់គ្របថ្ងាសដែលគេកម្រឃើញលោកបង្ហាញ អមសំលៀកបំពាក់មួយឈុតដែលតារាថៃ កូរ៉េ និយមស្លៀក បានធ្វើអោយនិស្សិតពេទ្យឆ្នាំទី៣រូបនេះ ត្រូវគេមើលឃើញថា សង្ហារមិនចាញ់តារាកូនកាត់នោះឡើយ ដោយខ្លះបានទាំងភាន់ច្រលំលោកជាតារារបស់ប្រទេសជិតខាតនោះផង ដោយសារតែមានត្រេមុខដូចកូនកាត់ស្រាប់ ហើយស្ទីលទម្លាក់សក់ និងមួយឈុតដែលលោកបានបង្ហាញគឺ តធ្វើអោយគេច្រលំថាជាតារាកូរ៉េ ឬតារាថៃ។ ប៉ុន្មានឈុតដែលលោក រុន ណាកូ…

ដើម្បីកុំអោយមានរឿងអន់ចិត្ត បញ្ញា សិទ្ធិ សុខចិត្តហោះចេញទាំងយប់

កាលពីយបថ្ងៃទី៤ មិថុនា គេឃើញវត្តមានពិធីករ និងជាតារាសម្ដែង លោក បញ្ញា សិទ្ធិ នៅធ្វើពិធីករកាត់នំក្នុងពិធីខួបកំណើតអោយតារាសម្ដែងមួយរូបនៅខេត្តសៀមរាបប៉ុណ្ណោះ ដោយនៅពាក់កណ្ដាលអាធាត្រុលោកក៏នៅតែបង្ហាញវត្តមានយ៉ាងសប្បាយនៅលើទឹកដីនោះផង។ ប៉ុន្តែឈានដល់វេលាម៉ោង៧ព្រឹក លោកបែរជាលេចមុខក្នុងពិធីក្រុងពាលីរឿង«មន្តស្នេហ៍ វរសេនីយ៍» នៅភ្នំពេញយ៉ាងរំភើយ ដោយលោកប្រកាសថា ដោយសារតែប៉ុស្ដិ៍លេខ៥ នោះលោកមិនរត់ពីសៀមរាបទាំងយប់ដល់ម្លឹងនោះទេ។ លោក បញ្ញា សិទ្ធិ និយាយថាការពិតលោកត្រូវទទួលការងារនៅខេត្តសៀមរាប…

ស្ដាប់ រៀម ច័ន្ទបរមី បង្ហាញអារម្មណ៍ ក្រោយឡើងកូដ

ក្នុងមួយរយៈចុងក្រោយ គេកត់សម្គាល់ តារាសម្ដែងសាច់សខ្ចី កញ្ញា រៀម ច័ន្ទបរមី រីកសាយកេរ្តិ៍ឈ្មោះជាងមុន ដោយនាងមិនត្រឹមតែឡូយឆាយ និងមើលទៅស្រស់ស្អាតជាងមុននោះទេ ប៉ុន្តែក្រឡេកទៅមើលទីផ្សារសិល្បៈរបស់នាងក៏សម្បូរសុឹងតែរកពេលសម្រាកមិនបាននោះដែរ។ យ៉ាងណាមិញនាងនៅតែអះអាងថា មិនទាន់ដល់គោលដៅដែលនាងចង់បាននៅឡើយទេ។ កញ្ញា និយាយថាសម្រាប់ទីផ្សារសិល្បៈ ដ្បិតថាមិនខ្វល់ពីរឿងអត់ការងារសម្ដែងដូចអំឡុងពេលមុន ប៉ុន្តែកញ្ញា ប្រាប់ថាអ្វីដែលនាងចង់បានស្ថិតនៅសែនឆ្ងាយខ្លាំងណាស់ បើធៀបនឹងអ្វីដែលនាងត្រូវការ។ នាងថាកាេរសម្ដែង ដ្បិតថារកម៉ោងសម្រាកលែងចង់ឃើញ…

ឡូយមែនទែន! ខួបកំណើត ភារ៉ាវ៉ាត់ តាវ៉ាន់ នៅសៀមរាប លែងសុទ្ធតែឈុតជំនាន់បារាំងស្រុះដៃតែម្ដង

ក្នុងពិធីខួបកំណើតរបស់តារាហ្វេសប៊ុក Tavan So Cool ដែលមានឈ្មោះថា ភារ៉ាវ៉ាត់ តាវ៉ាន់ បានរៀបចំពិធីខួបកំណើតយ៉ាងធំដុំនៅក្នុងហាងមួយនៅកណ្ដាលក្រុងសៀមរាប ដោយបណ្ដាភ្ញៀវកិត្តិយសប្រមាណជា៨០ភាគរយ ត្រូវគេឃើញតែងខ្លួនក្នុងសម័យបារាំង ពិសេសគឺក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ នេះជាពិធីរបស់អ្នកជំនាញផាត់មុខអោយកូនក្រមុំប្រចាំខេត្តសៀមរាប និងជាតារាថតម៉ូដ ដែលបានធ្វើឡើង ហើយមានអ្នកភ្ញាក់ផ្អើលដោយសារតែទម្រង់នៃការរៀបចំរបស់លោក មិនខុសពីការរំលេចអោយឃើញនូវទិដ្ឋភាពក្នុងសម័យកាលនោះ។ នៅក្នុងពិធីនោះ តារាសិល្បៈ និងភ្ញៀវកិត្តិយសមិនជាតែស្លៀកក្បិន គ្រងឈុង…