សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីជួយឱ្យតៃវ៉ាន់អាចការពារខ្លួនឯង, នេះបើតាមមន្ត្រីការទូតអាមេរិក
(សិង្ហបុរី)៖ មន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់ប្រចាំតំបន់អាស៊ី បាននិយាយថាសហរដ្ឋអាមេរិកមានការប្ដេជាចិត្តយ៉ាងរឹងមាំ ដើម្បីជួយឱ្យតៃវ៉ាន់អាចការពារខ្លួនឯងបាន នៅចំពោះមុខភាពតាងតឹង និងការគំរាមកំហែងពីចិន។ លោក Daniel Kritenbrink ជាឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្វើការកត់សម្គាល់បែបនេះនាឱកាសបំពេញទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃព្រហស្បតិ៍នេះ និងជាការឆ្លើយតបចំពោះសំណួរជុំវិញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជួយកោះតៃវ៉ាន់ ប្រសិនបើចិនបើកការវាយប្រហារ។ «ខណៈការគំរាមកំហែង និងការសម្លុតពីចិនកាន់តែកើនឡើង…