តៃវ៉ាន់ មានផែនការបង្កើនការបណ្ដុះបណ្ដាលកងទ័ពបម្រុង ខណៈកំពុងមានភាពតានតឹងជាមួយចិន

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារ ទី០២ វិច្ឆិកានេះបានឱ្យដឹងថាខ្លួននឹងបង្កើនការបណ្ដុះបណ្ដាលកងកម្លាំងយោធាបម្រុងនៅឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះ រួមទាំងការបង្កើតសមយុទ្ធបាញ់គ្រាប់ពិត និងប្រយុទ្ធ ខណៈចិនបានធ្វើសកម្មភាពយោធាកាន់តែខ្លាំងឡើងៗ នៅក្បែរដែនកោះនេះ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ចាប់ពីឆ្នាំ២០២០តទៅ ការបណ្ដុះបណ្ដាលដែលជាកាតព្វកិច្ចសម្រាប់កងទ័ពបម្រុង នឹងត្រូវបង្កើនពីត្រឹម៥-៧ថ្ងៃ ទៅដល់១៤ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកគេ។ បច្ចុប្បន្ន តៃវ៉ាន់មានកងទ័ពបម្រុងប្រមាណ ២.៣លាននាក់។ ភាពតានតឹងរវាងតៃវ៉ាន់និងចិន បានកើនឡើងជាខ្លាំង…

ប្រធានាធិបតីតៃវ៉ាន់ ទទួលស្គាល់ថាយោធាអាមេរិកធ្លាប់ឈរជើង នៅលើទឹកដីរបស់ខ្លួន

(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានទទួលស្គាល់ថាកងទ័ពអាមេរិកមួយក្រុមតូចពិតធ្លាប់បានឈរជើងនៅដែនកោះមួយនេះ ដើម្បី បណ្ដុះបណ្ដាលយោធាតៃវ៉ាន់ប្រាកដមែន ដែលនេះធ្វើឱ្យលោកស្រីក្លាយជាប្រធានាធិបតីតៃវ៉ាន់ដំបូងគេបំផុតទទួលស្គាល់វត្ដមានយោធាអាមេរិក ក្នុងរយៈពេល រាប់ទសវត្សរមកនេះ។ ការទទួលស្គាល់ខាងលើរបស់លោកស្រី Tsai Ing-wen ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងបន្ទាប់ពីសារព័ត៌មាន Financial Times…

កូរ៉េខាងជើង បង្ហាញការគាំទ្រចំពោះចិន ក្រោយលោក ចូ បៃដិនថាអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយព្រមានថាវានឹងធ្វើឱ្យភាព តានតឹងផ្នែកយោធាកាន់តែមានសភាពអាក្រក់ឡើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។ ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែលថាសហរដ្ឋអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធាលើដែនកោះមួយនេះ។ រីឯ ចិនដែលតែងតែចាត់ទុកថាតៃវ៉ាន់ជា ផ្នែកមួយនៃទឹកដីរបស់ខ្លួនក៏បានក្រើនរំលឹកសហរដ្ឋអាមេរិកឱ្យប្រយ័ត្នប្រយែងលើបញ្ហាកោះតៃវ៉ាន់ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាមរយៈការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក…

ចិន ប្រាប់ឱ្យសហរដ្ឋអាមេរិក ប្រយ័ត្នប្រយែងចំពោះបញ្ហាកោះតៃវ៉ាន់

(ប៉េកាំង)៖ ចិនជំរុញឱ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ ដោយមិនគួរបញ្ជូនសារយល់ច្រឡំដល់អ្នកដែលចង់ទាមទារ ឯករាជ្យឱ្យតៃវ៉ាន់នោះឡើយ។ នេះបើតាមក្រសួងការបរទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ ឆ្លើយតបទៅនឹងសំណួរជុំវិញការលើកឡើង របស់លោក ចូ បៃដិនដែលថាសហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ ប្រសិនចិនប្រើកម្លាំងយោធាលើដែនកោះមួយនេះ។ បើតាមលោក Wang Wenbin,…

លោក ចូ បៃដិន បង្កការភាន់ច្រឡំ ដោយប្រកាសការពារកោះតៃវ៉ាន់ ក្នុងករណីចិនប្រើកម្លាំងយោធា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើប្រាស់កម្លាំង យោធាលើដែនកោះមួយនេះ។ លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯវេទិការមួយរៀបចំឡើងដោយសា្ថនីយ៍ទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលានេះ និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសម្របសម្រួលដែលសួរថាតើ សហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ដែរឬទេ ប្រសិនបើមានការវាយប្រហារពីចិន។ ឆ្លើយតបទៅនឹងសំណួរនេះ លោក បៃដិន បានឆ្លើយយ៉ាងខ្លីដូច្នេះថា…

ចិន​​ថ្កោលទោស​សហរដ្ឋអាមេរិក​ និង​កា​ណា​ដា​ចំពោះ​ការ​បញ្ជូន​នាវាចម្បាំង​ឆ្លងកាត់​ច្រក​សមុទ្រ​របស់​តៃវ៉ាន់

​ (Reuters)​ -​ កាលពី​ថ្ងៃអាទិត្យ​ យោធា​ប្រទេស​ចិន​បាន​ថ្កោលទោស​សហរដ្ឋអាមេរិក​ និង​កា​ណា​ដា​ចំពោះ​ការ​បញ្ជូន​នាវាចម្បាំង​ឆ្លងកាត់​ច្រក​សមុទ្រ​របស់​តៃវ៉ាន់​កាលពី​ស​ប្តា​ហ៍​មុន​ ដោយ​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​ និង​កា​ណា​ដា​កំពុង​គំរាមកំហែង​ដល់​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។​ ​ប្រទេស​ចិន​អះអាង​ថា​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​របប​ប្រជាធិបតេយ្យ​ជា​ទឹកដី​របស់​ខ្លួន​ ហើយ​បាន​ធ្វើ​បេសកកម្ម​ទ័ពអាកាស​ម្តង​ហើយ​ម្តងទៀត​ចូល​ទៅ​ក្នុង​តំបន់​កំណត់​ការពារ​ដែនអាកាស​(ADIZ)​ របស់​តៃវ៉ាន់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​បង្ក​ឲ្យ​ទីក្រុង​តៃប៉ិ​មាន​កំហឹង​។​ ​ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះ​ប្រហែល​ ១៥០​ គ្រឿង​ចូល​ទៅ​ក្នុង​តំបន់​ដែនអាកាស​នោះ​ ក្នុង​ចន្លោះ​រយៈពេល​ បួន​ថ្ងៃ​ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​…

គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ វាយប្រហារកោះតៃវ៉ាន់

(តៃប៉ិ)៖ អាជ្ញាធរឧតុនិយមតៃវ៉ាន់ នៅថ្ងៃចន្ទ ទី១៨ ខែតុលានេះបានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័របានវាយប្រហារឆ្នេរភាគខាងកើតនៃទីក្រុង Hualien នៃកោះតៃវ៉ាន់។ តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតនៅឡើយទេ។ គ្រោះរញ្ជួយដីខាងលើមានជម្រៅ ៣០.២គីឡូម៉ែត្រទៅក្នុងដី។ តៃវ៉ាន់ជារឿយៗក៏ធ្លាប់រងគ្រោះដោយសាររញ្ជួយដីផងដែរ ដោយមនុស្សច្រើនជាង ១០០នាក់ ត្រូវបានសម្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រកាលពីឆ្នាំ២០១៦ និងផ្ដាច់ជីវិតមនុស្សច្រើនជាង ២,០០០នាក់…

តៃវ៉ាន់ នឹងមិនបង្កសង្រ្គាមមុនជាមួយចិន ជាដាច់ខាត, នេះបើតាមរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់

(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថាតៃវ៉ាន់នឹងមិនបង្កសង្រ្គាមមុនជាមួយចិនឡើយ តែថានឹងការពារខ្លួនយ៉ាងពេញទំហឹង នៅក្នុងករណីមានការវាយប្រហារណាមួយ។ លោក Chiu Kuo-cheng ធ្វើការកត់សម្គាល់បែបនេះប្រាប់គណៈកម្មាធិការមួយនៃសភាជាតិតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលានេះ និងចំពេលចិន និងតៃវ៉ាន់ កំពុងមានភាពតានតឹងនឹងគ្នា។ លោក Chiu បានបញ្ជាក់ថា…

ការធ្វើសមយុទ្ធយោធាចិននៅក្បែរកោះតៃវ៉ាន់ គឺមានគោលដៅផ្តោតលើកងកម្លាំងដែលស្វែងរកឯករាជ្យភាពផ្លូវការ

(Reuters) – នៅថ្ងៃពុធនេះ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថាការធ្វើសមយុទ្ធយោធាចិននៅក្បែរកោះតៃវ៉ាន់ គឺមានគោលដៅផ្តោតលើកងកម្លាំងដែលស្វែងរកឯករាជ្យភាពផ្លូវការរបស់កោះនេះ និងជាសកម្មភាព”ត្រឹមត្រូវ”​ដើម្បីការពារសន្តិភាព និងស្ថិរភាព។ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនក៏បាននិយាយផងដែរថា ការធ្វើសមយុទ្ធនេះសំដៅលើការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់បាននិយាយថា ភាពតានតឹងផ្នែកយោធាជាមួយចិន ដែលចិនអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន គឺមានសភាពអាក្រក់បំផុត​ក្នុងរយៈពេលជាង ៤០ឆ្នាំមកហើយ ដោយបន្ថែមថា ប្រទេសចិននឹងមានលទ្ធភាពបង្កើនការលុកលុយ”ទ្រង់ទ្រាយធំ”នៅត្រឹមឆ្នាំ២០២៥។ លោកបាននិយាយបន្ទាប់ពីប្រទេសចិនបានបង្កើនការលុកលុយដោយកងកម្លាំងទ័ពអាកាសចំនួនបួនថ្ងៃជាប់ៗគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា…

មេដឹកនាំតៃវ៉ាន់​​ និយាយថា​ក្រុង​តៃប៉ិ​ នឹង​មិនចុះ​ញ៉ម​ចាញ់​ការ​សម្លុត​គំរាមកំហែង​របស់​ចិនឡើយ

សុន្ទរកថា​របស់​លោកស្រី ​អ៊ីងវេន​ ខាងលើនេះ​ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​តៃវ៉ាន់​ និង​ធ្លាក់មកភ្លាមៗដែរ​ ក្រោយ​ប្រធានាធិបតីចិនលោកស៊ី ជីនពីង​ ប្តេជ្ញា​ថា​នឹងបង្រួប​បង្រួម​តៃវ៉ាន់​ជា​ចិន​តែមួយឲ្យបាន​។ កោះតៃវ៉ាន់​ដែល​មាន​ប្រជាជន​ប្រមាណ​ ២៣ លាននាក់ រស់នៅក្រោម​ការ​គំរាម​កំហែង​ឥត​ឈប់​ឈរ​ ពីចិន​កុម្មុយនិស្ត​ដែល​ចាត់​ទុក​កោះនេះ​ជាខេត្តមួយ​របស់​ខ្លួន​។ ចិន​ក៏​ធ្លាប់​បាន​ប្រកាស​គំរាមរួចហើយដែរថានឹងវាយយកតៃវ៉ាន់​ដោយប្រើកម្លាំងទ័ព​នៅថ្ងៃ​ដែល​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​។ “ នៅខណៈដែលយើង​កាន់តែ​រីកម្រើន​លូតលាស់​ យើង​ប្រឈម​ទៅនឹង​សម្ពាធ​ពី​ចិន​កាន់​តែ​ច្រើន​”។ នេះគឺការ​លើកឡើង​របស់​លោកស្រី​ សៃ អ៊ីងវេន​ ដោយ​បន្ថែមថា​គ្មាននរណាម្នាក់…