ក្រសួងការពារជាតិអាមេរិកបដិសេធមិនបញ្ជាក់ពីកងកម្លាំង ដែលបង្ហាត់កងទ័ពតៃវ៉ាន់ដោយសម្ងាត់
មន្រ្តីក្រសួងការពារជាតិអាមេរិកកំពុងបដិសេធមិនបញ្ជាក់អំពីរបាយការណ៍ដែលថា កងកម្លាំងអាមេរិកនៅកោះតៃវ៉ាន់ បង្ហាត់កងទ័ពតៃវ៉ាន់ដោយសម្ងាត់ ដើម្បីត្រៀមខ្លួនក្នុងករណីមានការវាយប្រហារពីប្រទេសចិន។ កាសែត The Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា ក្រសួងការពារជាតិស.រ.អា.មានកងទ័ពប្រតិបត្តិការពិសេសប្រមាណជាង២០នាក់ដែលកំពុងធ្វើការជាមួយអង្គភាពមួយចំនួននៃកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ខណៈកងម៉ារីនអាមេរិកាំងមួយក្រុមកំពុងបណ្តុះបណ្តាលកងកម្លាំងផ្សេងទៀតអំពីយុទ្ធសាស្ត្រលើសមុទ្រ។ មន្រ្តីសហរដ្ឋអាមេរិកដែលប្រាប់កាសែត The Wall Street Journal ដោយមិនបញ្ចេញឈ្មោះបាននិយាយថា…