ផលប៉ះពាល់អាក្រក់៥យ៉ាងនៃជំងឺទឹកនោមផ្អែម មកលើផ្លូវភេទ

ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម មកលើភ្នែក ជើង និងតម្រងនោម ត្រូវបានគេដឹងរួចមកហើយ តែទោះជាយ៉ាងណាមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងអំពីផលប៉ះពាល់មកលើផ្លូវភេទនោះទេ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជំងឺនេះ អាចជះឥទ្ធិពលអាក្រក់ដល់ជីវិតផ្លូវភេទ ៥ចំណុច។ ងាប់លិង្គ តើអ្នកដឹងទេ ប្រហែលជា ៥០ភាគរយនៃបុរសដែលមានជំងឺទឹកនោមផ្អែម (ប្រភេទទី១ និងទី២) មានបញ្ហាងាប់លិង្គ? នេះក៏ដោយសារតែចរន្តឈាមទៅកាន់លិង្គ…

ញ៉ាំអាហារ៥ប្រភេទនេះ បើចង់បង្កើនបរិមាណមេជីវិតឈ្មោលកាន់តែច្រើន

មូលហេតុចម្បងដែលបណ្តោលឲ្យគ្មានកូន គឺដោយសារតែកម្រិតនៃមេជីវិតឈ្មោលមានតិចតួច ខ្សោយគុណភាពមេជីវិតឈ្មោល និងចលនាមេជីវិតឈ្មោលថយចុះខ្លាំង។ មិនតែប៉ុណ្ណោះ សូម្បីតែកត្តាបរិស្ថាន ខ្វះអាហារូបត្ថម្ភ និងបញ្ហាសុខភាពផ្សេងៗ ក៏ជាបុព្វហេតុដែលបង្កឲ្យឱការនៃការមានកូនធ្លាក់ចុះផងដែរ។ ទោះជាយ៉ាងណា ការស្រាវជ្រាវបានបង្ហាញថា របបអាហារដើរតួនាទីសំខាន់បំផុតក្នុងការមានកូន ព្រោះរបបអាហារអាចជួយបង្កើនគុណភាព និងបរិមាណមេជីវិតឈ្មោល ដែលធ្វើឲ្យឱកាសមានកូនកាន់តែខ្ពស់។ ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលអ្នកគួរតែទទួលទានឲ្យបានទៀងទាត់៖ ស៊ុត ស៊ុត ត្រូវបានគេចាត់ទុកជាជម្រើសដ៏ល្អបំផុតក្នុងការបង្កើនចំនួនមេជីវិតឈ្មោល…

រកឃើញហើយ! ខ្សោយការចង់ចាំគួរញ៉ាំផ្លែឈើមួយនេះ

បញ្ហាខ្សោយការចង់ចាំ គឺជាសត្រូវដ៏ធំផុតរបស់យើងគ្រប់គ្នា ជាពិសេសមនុស្សចាស់ និងអ្នកដែលស្ថិតនៅក្នុងវ័យកណ្តោល។ ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា បញ្ហាខ្សោយការចង់ចាំអាចទប់ស្តាត់បាន ដោយមិនចាំបាច់ប្រើថ្នាំជំនួយឡើយ គឺគ្រាន់តែទទួលទានផ្លែឈើធម្មជាតិសាមញ្ញៗប៉ុណ្ណោះ។ ទទឹម គឺជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើដែលសម្បូរទៅដោយអាហារូបត្ថម្ភខ្លាំងបំផុត ហើយអាចប្រឆាំងនឹងជំងឺមហារីក សរសៃឈាមបេះដូង ជំងឺប្រព័ន្ធភាពស៊ាំ។ តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែទទឹម មានផ្ទុកសារធាតុ polyphenol ដែលជាមីក្រូសារធាតុអាចជួយបង្កើនការចង់ចាំបានល្អ…

អាហារ៣ប្រភេទអាចជួយឲ្យអ្នកខ្លាំងដោយមិនបាច់ប្រើថ្នាំជំនួយផ្លូវភេទ

ផ្លូវភេទ គឺជាចំណែកមួយដ៏សំខាន់នៅក្នុងជីវិតរបស់គូស្នេហ៍ទាំងឡាយ ព្រោះវាអាចជួយឲ្យពួកគេមានភាពស្និតស្នាល និងស្គាល់ចិត្តគ្នាកាន់តែស៊ីជម្រៅ។ ទោះជាយ៉ាងណា បច្ចុប្បនេះមានគូស្នេហ៍ជាច្រើនណាស់ដែលមិនសប្បាយចិត្តជាមួយនឹងបញ្ហាខ្សោយផ្លូវភេទ រហូតដល់មានអ្នកខ្លះទិញថ្នាំជំនួយមកប្រើប្រាស់ថែមទៀត។ ដូច្នេះ តើមានវិធីសាស្ត្រអ្វីអាចដោះស្រាយបញ្ហានេះបានទៅ? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា បញ្ហាខ្សោយផ្លូវភេទអាចដោះស្រាយបាន ដោយប្រើប្រាស់អាហារសាមញ្ញៗប៉ុណ្ណោះ។ ផ្លែស្ត្រប៊ឺរី ស្ត្រប៊ឺរី ជាផ្លែឈើមួយប្រភេទដែលមានផ្ទុកវីទាមីន B និងអាស៊ីតហ្វូលិក ដែលអាចជួយការពារភាពមិនប្រក្រតីពីកំណើត។…

នោះវរហើយ! ប្រើថ្នាំជំនួយផ្លូវភេទលើកកម្រិតអាចបង្កឲ្យកើតជំងឺមហារីក

ថ្នាំជំនួយផ្លូវភេទ ឬភាសាអង់គ្លេសហៅថា Viagra ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលបញ្ហាផ្លូវភេទចំពោះបុរស។ តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវចុងក្រោយបំផុតបានរកឃើញថា ថ្នាំប្រភេទនេះអាចបង្កើនហានិភ័យវិវត្តទៅរកជំងឺមហារីកស្បែក។ ការសិក្សាដែលធ្វើឡើងនៅសាកលវិទ្យាល័យ Tubingen ក្នុងប្រទេសអាល្លឺម៉ង់ បានរកឃើញថា ថ្នាំប្រភេទនេះអាចរំញោចដុំសាច់នៅលើស្បែក ដែលធ្វើការមានការលូតលាស់ខ្លាំង។ ថ្នាំ Viagra គឺជាឱសថដែលអាចរារាំងដល់បញ្ហាខ្សោយផ្លូវភេទ ព្រោះវាអាចបង្កើនលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ តែថ្នាំនេះហាក់ដូចជាអសមត្ថភាពក្នុងការទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយ ដូច្នេះវាអាចបណ្តោលឲ្យដុំសាច់សាហាវកើតមានឡើង។ ការស្រាវជ្រាវនៅក្នុងឆ្នាំ…

ទម្លាប់៤យ៉ាងនេះ ធ្វើឲ្យកូនរបស់អ្នកកើតមក ឆ្លាតលើសគេ

ឪពុកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យកូនរបស់ពួកគេមានប្រាជ្ញាឆ្លាតវាងវៃលើសគេ ដោយព្យាយាមប្រើថ្នាំជំនួយខួរក្បាល និងខំបំប៉នអាហារប៉ូវ ដូចជាពងក្ងាន់ជាដើម។ ប៉ុន្តែពួកគេបាន មើលរំលងពីវិធីសាស្រ្ត ដែលធម្មជាតិបានផ្តល់ឲ្យមនុស្សគ្រប់គ្នាដើម្បីធ្វើឲ្យទារកទាំងអស់កើតមកមានភាពវៃឆ្លាត។ វិធីសាស្ត្រទាំងនោះ គឺទម្លាប់ទាំង៤យ៉ាង ដូចខាងក្រោម៖ ១.ឧស្សាហ៍អង្អែលទារកក្នុងផ្ទៃ យោងតាមសិក្សាថ្មីមួយរបស់ វិទ្យាស្ថានវិទ្យាសាស្រ្ត (ហៅកាត់ថា PLOS ONE) បានរកឃើញថា នៅពេលដែលឪពុកម្តាយស្ទៀបអង្អែលទារកនៅក្នុងផ្ទៃ នោះកូនរបស់ពួកគាត់នឹងចាប់ផ្តើមមានអារម្មណ៍រីករាយ និងបង្កើនកោសិកាខួរក្បាលបានយ៉ាងល្អ។…

វិធីផ្សំថ្នាំជំនួយផ្លូវភេទបែបធម្មជាតិ ជួយឲ្យប្រុសៗខ្លាំងដូចដំរី

បញ្ហាខ្សោយផ្លូវភេទកំពុងតែប្រឈមយ៉ាងខ្លាំងចំពោះបុរសជាច្រើន ហើយអ្នកខ្លះក៏អាចបែកបាក់ស្នេហា ដោយសារតែកត្តាមួយនេះដែរ។ តែសំណាងល្អ មានរូបមន្តធម្មជាតិមួយប្រភេទ អាចជួយដោះស្រាយបញ្ហានេះបាន ថែមទាំងជួយឲ្យប្រុសៗខ្លាំងជាងមុនថែមទៀត។ បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា រូបមន្តសម្ងាត់ដែលមានប្រភពមកពីប្រទេស ឥណ្ឌា មួយនេះ សម្បូរសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចជួយព្យាបាលបញ្ហាងាប់លិង្គយ៉ាងពូកែបំផុត។ ជាពិសេស វាអាចជួយឲ្យប្រសើរឡើងនូវគុណភាពមេជីវិតឈ្មោល សម្រាប់គូស្នេហ៍ដែលចង់បានកូន។ ធាតុផ្សំ៖ ទំពាំងបាយជូរក្រៀម…

ឃើញប៉ុនមេដៃកុំមើលងាយ វាមានអត្ថប្រយោជន៍ខ្លាំងជាងស៊ុតមាន់ទៅទៀត

ពងក្រួចមិនត្រឹមតែមានអត្ថប្រយោជន៍អស្ចារ្យសម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យមនុស្សមានអាយុវែងផងដែរ។ ការទទួលទានពងក្រួចអាចជួយបង្កើនកម្លាំងឈាម សម្អាតស្បែក បង្ការភាពស្លេកស្លាំង និងជំនួយដល់ស្ត្រីមានផ្ទៃពោះ។ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ University of Manchester ប្រទេសអងគ្លេស បានណែនាំឲ្យបរិភោគពងក្រួចមួយថ្ងៃ ៥ទៅ៦គ្រាប់ ទាំងនៅក្តៅៗ ទើបអាចស្រូបយកសារធាតុចិញ្ចឹមបាន ១០០ភាគរយ។ ជាធម្មតាពងក្រួចមួយគ្រាប់ទម្ងន់ប្រហែលជា ១០ក្រាម ប៉ុន្តែវាមានតម្លៃអាហាររូបត្ថម្ភខ្ពស់ជាស៊ុតផ្សេងៗទៀត ៣ដង។…

ជំងឺនេះហើយដែលធ្វើឲ្យអ្នកអត់កូន តែបើធ្វើតាមអ្នកជំនាញអ្នកនឹងរួចខ្លួន

ជំងឺក្រពេញប្រូស្តាត គឺជាជំងឺមួយប្រភេទដែលអាចប៉ះពាល់ដល់សុខភាពបន្តពូជបុរស ហើយប្រសិនបើអ្នកមិនយកចិត្តទុកដាក់ វានឹងក្លាយទៅជាមហារីក ដែលធ្វើឲ្យអ្នកអត់កូន។ ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជំងឺក្រពេញប្រូស្តាតអាចការពារបាន បើអ្នកអនុវត្តតាមដំបូលន្មានរបស់គ្រូពេទ្យ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកត្រូវជៀសវាង៖ ១.កំណត់ការសេពគ្រឿងស្រវឹង គ្រឿងស្រវឹង គឺជាភេសជ្ជៈដែលបណ្តោលឲ្យរីកសរសៃឈាម និងរាំងស្ទះដល់សរីរាង្គខាងក្នុង ដូច្នេះជំងឺមហារីក្រពេញប្រូស្តាតនឹងកើតមានឡើង។ ប្រសិនបើអ្នកទទួលទានគ្រឿងច្រើនពេក នាំឲ្យឆ្លងមេរោគក្រពេញប្រូស្តាត…

ដឹងទេ! ថ្នាំពេទ្យគួរលេបនៅពេលណាទើបល្អបំផុត?

បើយោងតាមគេហទំព័រ boldsky បាន​ចុះផ្សាយថា ថ្នាំ ជាអាវុធមុខពីរ ដែលអាចជួយសង្គ្រោះជីវិត និងឆក់យកជីវិតរបស់មនុស្សបានគ្រប់ពេល ប្រសិនបើយើងប្រើប្រាស់មិនត្រូវទៅតាមប្រភេទជំងឺ និងពេលវេលាឲ្យបានច្បាស់លាស់ទេនោះ។ ថ្នាំ សម្រាប់ព្យាបាលជំងឺមានច្រើនប្រភេទណាស់ ហើយមានមុខងារផ្សេងៗដាច់ស្រឡះពីគ្នា ជាពិសេសពេលវេលាដែលត្រូវលេប ក៏ខុសគ្នាដែរ។ ពេលវេលាដែលត្រូវប្រើថ្នាំមួយចំនួន មានដូចខាងក្រោមនេះ៖ ពេលព្រឹក (ពោះទទេ) ពេលព្រឹកព្រលឹម ជាពេលវេលាល្អ…