Update : ពីរខណ្ឌក្នុងភ្នំពេញ ដាច់ភ្លើងទាំងព្រឹក មានវិញនៅម៉ោង៣រសៀល
ភ្នំពេញៈ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F19) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌពីរ ក្នុងរាជធានីភ្នំពេញ តាំងពីព្រឹកព្រលឹមនោះ ប្រជាពលរដ្ឋនឹងមានភ្លើងប្រើប្រាសវិញនៅម៉ោង៣រសៀល។ នេះបើតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា មុននេះបន្តិច។ ករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា បណ្ដាលមកពីមានកំហូចបណ្តាញតង់ស្យុងមធ្យម(MV) ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៣៖០០នាទីរសៀល។ គួរជម្រាបថា នៅថ្ងៃទី១២…