ស្រវឹងជោក បើករថយន្តរេចង្កូតក្រឡាប់ចូលប្រឡាយ ស្លាប់ម្នាក់ របួសម្នាក់

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំអាងមាឈិត ទៅកំពីងពួយ ស្ថិតក្នុងក្រុមទី២០ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ដែលរថយន្តម៉ាកកាមេរី សេរីឆ្នាំ៩៥ ពណ៌សំបកឪឡឹក…

សមត្ថកិច្ចចាប់ខ្លួន៣នាក់ម្តាយកូន ដកហូតថ្នាំញៀនជាង១០កញ្ចប់

បាត់ដំបងៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល ធ្វើការចាប់ឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន១៤កញ្ចប់តូច។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្រុមទី២៣ ភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ ឈាង ទ្រី ភេទប្រុស…

សង្ឃក្លែងក្លាយ ដើរបិណ្ឌបាត អស់លក្ខណ៍ ត្រូវសមត្ថកិច្ចក្របួចជាប់

បាត់ដំបងៈ ក្រុមបង្ការ និងបង្ក្រាប ដឹកនាំដោយលោក ឈឿង គឹមសុង នៅថ្ងៃទី១១​ ខែធ្នូ នៅវេលាម៉ោង ១០ និង ៤០នាទី បានបង្ក្រាបករណីក្លែងខ្លួនធ្វើជាលោកសង្ឃ ដើរបិណ្ឌបាត នៅក្នុងក្រុងបាត់ដំបង រួមទាំងបក្ខពួកចំនួន ០៤ នាក់ទៀត។ ជនសង្ស័យទាំង០៤នាក់ កំពុងស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង…

អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជិត២០នាក់បញ្ជូនទៅតុលាការជាបន្តបន្ទាប់

ភ្នំពេញៈ ថ្ងៃចុងសប្តាហ៍ដែលជាថ្ងៃសម្រាក អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ១៧នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់យ៉ាងមមាញឹកគ្មានទំនេរដៃ ដែលក្នុងនោះមានជនសង្ស័យពាក់ព័ន្ធករណីកាច់សោរកម៉ូតូ និងលួចយកម៉ូតូចំនួន៤នាក់, ករណីឆក់កាបូបចំនួន២នាក់, ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន១១នាក់។ ពាក់ព័ន្ធនឹងករណីកាច់សោរក លួចយកម៉ូតូដែលជនសង្ស័យមានបក្ខពួក៤នាក់ គឺត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ សហការជាមួយអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ និងបញ្ជូនទៅតុលាការនៅថ្ងៃទី៤ ខែធ្នូ…

ដឹកស្វាយពីបាត់ដំបងទៅលក់វៀតណាម មកធ្លាក់ចូលទឹកនៅព្រៃវែង

ព្រៃវែងៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បានបើកធ្លាក់ទឹកបណ្ដាលឲ្យជះផ្លែស្វាយអណ្ដែតព្រោងព្រាត​ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ៨ ភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា អ្នកបើកបររថយន្ត ឈ្មោះ វួង វឹង អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិថ្មគោល…

ឃាត់ខ្លួនជនសង្ស័យរួមនឹងថ្នាំញៀនមួយចំនួនធំ

បាត់ដំបងៈ ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្ទាក់ឃាត់ខ្លួន ខណៈដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្តយកទៅចែកចាយ។ ហេតុការណ៍ស្ទាក់ឃាត់ខ្លួនជនសង្ស័យដឹកជញ្ជូនថ្នាំញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ លោក សូឌី ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូន…

ជិតដល់ថ្ងៃការ ទើបដឹងថា គូដណ្តឹងញៀនថ្នាំ សុំដកពាក្យ ខាងស្រីទារលុយ៦០០ដុល្លារ

ភ្នំពេញៈ គូស្នេហ៍មួយគូដឹកដៃគ្នាទៅប៉ុស្តិ៍ចោមចៅ បន្ទាប់ពីខាងប្រុសខកស្នេហ៍មិនបានដូចបំណង ខណៈមានគូដណ្តឹង រំពឹងគិតថាមិនយូរមិនឆាប់ពិតក្លាយជាប្តីប្រពន្ធស្របច្បាប់នៅថ្ងៃខាងមុខរង់ចាំតែរើសថ្ងៃរើសវេលាចូលរោងការ តែផ្ទុយទៅវិញអ្វីដែលខកបំណង ស្នេហ៍ពុំបានដូចប្រាថ្នាដោយសារ ថ្មីៗនេះបែកធ្លាយមើលឃើញជាក់ភ្នែក ស្រីជាគូដណ្តឹងសង្ស័យជាមនុស្សញៀនថ្នាំ បានអាអង្កន់ដៃសម្រក់ឈាមប្រៀបដូចអង្កន់ត្រីប្រឡាក់ គួរឲ្យភ័យខ្លាច ខាងប្រុសក៏សុំខាងស្រីដកពាក្យ ដកស្នេហ៍ តែត្រូវបានខាងស្រីទាមទារថ្លៃគ្រែដែលរួមរស់ជាមួយគ្នាមួយរយៈចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿង ។ ហេតុការណ៍ចម្រូងចម្រាស់បែកបាក់ស្នេហ៍ខាងលើនិងបបួលនាំគ្នាចូលប៉ុស្តិ៍នគរបាលចោមចៅ កើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃ ទី២៨ ខែវិច្ឆិកា…

រថយន្តតាកូម៉ា បើកកៀរម៉ូតូហុងដា របួសធ្ងន់ស្រាល ០៣នាក់ ឪពុកម្តាយកូន នៅពោធិ៍សាត់

ពោធិ៍សាត់ៈ រថយន្តម៉ាក តាកូម៉ា មួយគ្រឿង បានបើកកៀរម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ ១២៥ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាលទាំង ឪពុក ម្តាយ និងកូនស្រី ដែលអាយុទើបតែ ០៦ខែផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា…

ស្រ្តីម្នាក់ ត្រូវលោក​ប្ដីហេងស៊យវាយយកលុយ ម៉ូតូ និងទូរសព្ទ ហើយគេចខ្លួនបាត់

ភ្នំពេញៈ ស្រ្តីចំណាស់ម្នាក់ បានរត់ទៅប្តឹងប៉ូលិស បន្ទាប់ពីប្តីវាយដណ្តើមយកម៉ូតូ លុយជាង១ពាន់ដុល្លារ និងទូរសព្ទ ហើយគេចខ្លួនបាត់ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលរត់មកប្ដឹងនោះ មានឈ្មោះ កែវ សុផា អាយុ៤២ឆ្នាំ…

ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ដាច់ភ្លើងទាំងព្រឹក

ភ្នំពេញៈ គិតត្រឹមម៉ោងជាង១១ព្រឹកនេះ តំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ នៅមិនទាន់មានភ្លើងប្រើវិញឡើយ។ តំបន់មួយចំនួនក្នុងខណ្ឌទាំងពីរ បានដាច់ភ្លើងតាំងពីវេលាម៉ោង៧៖១៤នាទី ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។ បើតាមអគ្គិសនីកម្ពុជា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F15) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ (១)តាមបណ្តោយផ្លូវណតប្រ៊ីត ផ្លូវវេងស្រេង ផ្លូវចោមចៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ…