ទម្លាប់៣ចំណុចនាំឲ្យខូចតម្រងនោម តែបុរសភាគច្រើនធ្វើវារាល់ថ្ងៃ

តម្រងនោម គឺជាផ្នែកមួយសរីរាង្គដ៏សំខាន់បំផុតរបស់រាងកាយ ព្រោះវាមានតួនាទីក្នុងការច្រោះឈាម និងកាកសំណល់ពុលផ្សេងៗបញ្ចេញចោលតាមរយៈតម្រងនោម។ ក៏ប៉ុន្តែ មានទម្លាប់មួយចំនួនដែលបុរសៗធ្វើរាល់ថ្ងៃ អាចគ្រោះថ្នាក់ដោយតម្រងនោមដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកជំនាញបានព្រមានថា មនុស្សគ្រប់រូបគួរតែប្រុងប្រយ័ត្នចំពោះទម្លាប់អាក្រក់ទាំង ៣យ៉ាងនេះ។ ញ៉ាំអំបិល និងអាហារសម្បូរប្រតេអ៊ីនច្រើនពេក ការទទួលទានអំបិល និងប្រូតេអ៊ីន លើសកម្រិត មិនល្អសម្រាប់សុខភាពទូទៅនោះទេ សូម្បីតែតម្រងនោម ក៏ត្រូវទទួលរងនូវផលប៉ះពាល់ដូចគ្នា។ កាន់តែគ្រោះថ្នាក់…

Update៖ រថយន្តដឹកជ្រូក ដាច់ហ្វ្រាំងបួងចង្កូតគេចពីរថយន្តផ្សេងទៀតរួចកាច់សោពន្លត់ ជ្រុលទៅបុករះពីក្រោយម៉ូតូ២គ្រឿងបណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់និងស្រាល

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកជ្រូកមួយគ្រឿង បានដាច់ហ្វ្រាំងបួងចង្កូតគេចពីរថយន្តគេផ្សេងទៀត រួចកាច់សោពន្លត់ តែបែរជាមិនទាន់អស់ល្បឿនជ្រុលចង្កូតទៅបុករះម៉ូតូ២គ្រឿង ដែលកំពុងជិះនៅខាងមុខស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យនិស្សិតពេទ្យស្រីម្នាក់ របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនិងព្យាបាល។ ចំណែកស្ត្រីរួមនិងកូនតូចម្នាក់ទៀត រងរបួសយ៉ាងដំណំលើរាងកាយដូចគ្នា ត្រូវបានដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ មុខសាលាបឋមភូមិឬស្សី​ សង្កាត់ស្ទឹង​មានជ័យ​៣…

ខ្លួនជាប់នៅមណ្ឌលកែប្រែ ខឹងប្រពន្ធយកប្ដីថ្មី ចេញមកវិញកាប់ប្ដីក្រោយប្រពន្ធរងរបួសធ្ងន់!

ភ្នំពេញៈ បុរសម្នាក់មិនគិតការងាររកស៊ីនោះទេ គិតតែពីដើរសេពគ្រឿងញៀនរហូតស្រវឹងនិងញៀនស្ទើរតែបែកថ្នាំទៀតផង ហើយដោយសារតែនិយាយលែងស្ដាប់គ្នាបាន ស្រ្តីជាប្រពន្ធក៏បានសម្រេចចិត្តយកទៅដាក់មណ្ឌល និងលែងលះចោលតែម្ដង។ ក្រោយមកប្រពន្ធបានយកប្ដីថ្មីម្នាក់ទៀត ចំណែកបុរសនោះបន្ទាប់ពីជាប់នៅក្នុងមណ្ឌលកែប្រែមួយរយៈពេលក៏ចេញមកវិញ ហើយទើបតែចេញបានរយៈពេល១អាទិត្យតែប៉ុណ្ណោះ ហើយពេលបានដឹងថាប្រពន្ធយកប្ដីទៀតក៏កើតចិត្តខឹងនិងប្រច័ណ្ឌហើយក៏រករឿងព្រមទាំងទាញកាំបិតដេញកាប់បណ្ដាលឲ្យប្ដីក្រោយរបស់ប្រពន្ធ រងរបួសរយះក្បាលយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនដៃដល់ដែលជាប្ដីទី១ខាងលើ មិនត្រូវបានស្គាល់ឈ្មោះ…

កុំចេះតែហ៊ាន! សម្រកទម្ងន់គ្មានបច្ចេកទេសត្រឹមត្រូវ អាចប្រឈមនឹងបញ្ហាមួយចំនួន

ដើម្បីទទួបាលរាងស្អាត មនុស្សស្រីភាគច្រើនតែងតែជ្រើសរើសយកវិធីសម្រករាង ដោយបង្អត់អាហារខ្លួនឯង។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា ការសម្រកទម្ងន់លឿនពេក មិនត្រឹមតែខូចរាងនោះទេ វាក៏អាចបង្កឲ្យមានបញ្ហាសុខភាពមួយចំនួនផងដែរ។ ច្រាលទឹកអាស៊ីតក្នុងក្រពះពោះវៀន ក្រពះរបស់អ្នកនៅតែផលិតបរិមាណអាស៊ីតជានិច្ច ទោះបីជាអ្នកញ៉ាំ ឬមិនញ៉ាំអាហារក៏ដោយ។ នៅពេលដែលជាតិអាស៊ីត ផលិតលើសដែនកំណត់ នឹងបណ្តោលឲ្យស្រទាប់នៃក្រពះទទួលរងនូវការខូចខាត ដែលនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជា ដំបៅក្រពះ ឈឺក្រពះ ពិបាករំលាយអាហារ… ហេតុនេះទម្លាប់នៃការបង្អត់អាហារ…

ស្រ្តីម្នាក់បើករថយន្តPAJERO ស្លាកលេខភ្នំពេញ2S-1673បុកម៉ូតូ របួសធ្ងន់បុរសម្នាក់នៅផ្សារទួលទំពូង!

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តមួយគ្រឿងដែលបើកបរដោយស្ត្រីម្នាក់ ទៅបុកនឹងម៉ូតូមួយ គ្រឿង បានបណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរនៅក្បែរផ្សារទួលទំពូង ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៩ និង ០០នាទីព្រឹក ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៤៥០ កែងនិងផ្លូវលេខ ១៦៣…

ទឹកជំនន់​នៅ​វៀតណាម បណ្ដាលមនុស្ស​ស្លាប់​កើន​ដល់​២១​នាក់ហើយ

វៀតណាមៈ ចំនួនមនុស្ស​ស្លាប់ ដោយគ្រោះទឹកជំនន់វាយប្រហារ នៅ​ខេត្ត​ Lai Chau និង​ខេត្ត ​Ha Giang ភាគ​ខាងជើង​​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​​ពុធ បានកើនទ្បើងដល់២១​នាក់​ហើយ ខណៈដែល​ការខូចខាត ត្រូវបាន​ប៉ាន់ប្រមាណ​ជាទឹកប្រាក់អស់ចំនួន ​១៩,៨​លាន​ដុល្លារ​។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។​ ​តាមរបាយការណ៍…

រន្ធត់ចិត្ត វីជេ អាលីយ៉ា ទទួលមរណភាពហើយ

កាលពីវេលាម៉ោងជាង៥ទាបភ្លឺ ព្រឹកថ្ងៃទី២៨ មិថុនា មុននេះ តារាសម្ដែង និងជាអ្នកជាពិធីការិនីផង កញ្ញា វីជេអាលីយ៉ា បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយដោយសារតែជំងឺរលាកសួត។ មរណភាពរបស់នាងបានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមុននេះប៉ុន្មានម៉ោង នាងនិយាយបានអោយកកោក និងហាក់មិនដូចមនុស្សឈឺក្នុងកម្រិតធ្ងន់ធ្ងរទេ ថ្វីដ្បិតតែនាងខ្វិនជើង និងថ្លង់ត្រចៀកបន្តិច។ កញ្ញា ស៊ូ ដាណេ…

មនុស្សវ័យជំទង់ដែលមានការប្រែប្រួលក្រចកដៃ អាចប្រឈមនឹងជំងឺ៤យ៉ាង

ជាទូទៅយើងគ្រប់គ្នាតែងតែផ្តោតសំខាន់ទៅលើស្បែកមុខ ឬក៏សក់ ព្រោះវាឆាប់មើលឃើញពីបញ្ហាជាងគេង។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនសូវអើពើជាមួយនឹងបញ្ហាដែលបង្ហាញនៅលើក្រចកឡើយ។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា បញ្ហាដែលកើតមាននៅលើក្រចកដៃ ជាសញ្ញាព្រមាននៃកង្វះអាហារូបត្ថម្ភនៅក្នុងរាងកាយ និងជំងឺមួយចំនួន។ រាងកាយខ្វះជាតិដែក ជាតិដែកអាចជួយបង្កើនអេម៉ូក្លូប៊ីន ដែលជាកោសិកាឈាមក្រហម សម្រាប់បញ្ចូនទៅកាន់ជាតិលិកាក្រចកថ្មី។ ប៉ុន្តែប្រសិនបើរាងកាយមិនបានទទួលជាតិដែក គ្រប់គ្រាន់ទេ ក្រចករបស់អ្នកមិនសូវលូតលាស់ មានសភាពស្ងួត ហើយពណ៌សស្លេក។…

ទ្រាំលែងបានដាក់ពាក្យប្តឹង! ព្រោះប្តីយកខ្សែភ្លើងមកវាយរហូតដល់សន្លប់!..

ភ្នំពេញៈ បុរសម្នាក់ដែលជាកម្មករលើកគ្រឿងសំណង់បានផឹកស្រាស្រវឹងរួចមកវាយប្រពន្ធកូន បណ្តាលឲ្យរងរបួស។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ស.ស.ភ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនបង្កជាប្តីឈ្មោះ ហូ ចែមផូ អាយុ២៦ឆ្នាំ…

អត្ថប្រយោជន៍ធ្វើឲ្យគ្រប់គ្នានឹកស្មានពុំដល់នៃទឹកត្រសក់

ត្រសក់ គឺជាផ្លែឈើមួយប្រភេទដែលគេពេញនិយមយកទៅផ្សំធ្វើជាអាហារផ្សេងៗ មិនថា ជ្រក ត្រាំ ឬធ្វើជាអន្លក់ញ៉ាំស្រស់ៗនោះទេ។ ក្រៅពីធ្វើជាអាហារ ត្រសក់ក៏ត្រូវបានគេប្រើសម្រាប់ថែរក្សាសុខភាពផងដែរ ជាពិសេស ការចម្រាញ់ធ្វើជាទឹកត្រសក់ អាចជួយការពារជំងឺបានច្រើនយ៉ាង។ បង្ការជំងឺពុកឆ្អឹង ទឹកត្រសក់ មានផ្ទុកសារធាតុរ៉ែដូចជា ជាតិដែក ស្ពាន់ធ័រ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលល្អបំផុតសម្រាប់សុខភាពឆ្អឹង និងបង្កើនដង់ស៊ីតេនៃឆ្អឹង។…