រថយន្តកាមរីឆ្លាម១គ្រឿង បើកលឿនខណៈមេឃកំពុងភ្លៀង ក៏ជ្រុលចង្កូតទៅបុកគល់ស្ពាន របួសមនុស្ស ៧នាក់
កោះកុងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយរថយន្តកាមរីឆ្លាម១គ្រឿង បានបើកយ៉ាងលឿនខណៈមេឃកំពុងភ្លៀង ក៏ជ្រុលចង្កូតទៅបុកគល់ស្ពាន បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងរថយន្តខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពី ម៉ោង៦ព្រឹក ថ្ងៃទី១៧ មិថុនា ២០១៨ នៅលើផ្លូវជាតិលេខ៤៨ ត្រង់ចំណុចស្ពាន ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។…